ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះអាវុធ​៥​គ្រាប់​ធ្វើ​ឱ្យ​បុរស​ម្នាក់​រង​គ្រោះ ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្អើល​កោះ​ពេជ្រ

2 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​បាន​រង​ការ​បា.ញ់ប្រហារ​ពី​ភាគី​ជា​ខ្មាញ់​កាំភ្លើង បណ្តាល​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ដោយសារ​ផ្តើម​ចេញពី​រឿង​គ្រោះ​ថា្ន​ក់​ចរាចរណ៍​បន្តិចបន្តួច​នៅ​ក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ ទល់មុខ​នឹង​សាលា

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​ការ​បាញ់ប្រហារ​ពី​ភាគី​ជា​ខ្មាញ់​កាំភ្លើង បណ្តាល​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ដោយសារ​ផ្តើម​ចេញពី​រឿង​គ្រោះ​ថា្ន​ក់​ចរាចរណ៍​បន្តិចបន្តួច​នៅ​ក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ ទល់មុខ​នឹង​សាលា​អន្តរជាតិ «​ស្កូ​ល​» ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២១

ជន​រង​គ្រោះ​ត្រូវ​បានអោយ​ស្គាល់ឈ្មោះ​ថា ស៊ុំ ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​បើករថយន្ត​តាក់ស៊ី ស្នាក់​នៅ​បុរី​ហុ​ក​ឆេ​ង ស្ថិត​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ ដោយ​ជិះ​រថយន្ដ​ម៉ាក​តូ​យូ​តា​ព្រុស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AY 3468 ជា​មធ្យោបាយ រង​របួស​ភ្លៅ​ខាងស្តាំ និង​ខាងឆ្វេង​បញ្ឆិត​នឹង​ប្រដាប់​.​ភេទ ។ ដោយឡែក​ខ្មាញ់​កាំភ្លើង​វិញ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ទេ គ្រាន់តែ​ដឹង​ថា ភេទ​ប្រុស ជិះ​រថយន្ត​ម៉ាក​តូ​យូ​តា​ព្រុស មួយ​គ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AW 1458 បន្ទាប់​ពី​បាញ់ប្រហារ​ជន​រង​គ្រោះ​ហើយ ក៏​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ជា​ជន​រង​គ្រោះ​បាន​បើករថយន្ត​ម៉ាក តូ​យូ​តា​ព្រុស ពណ៌​ទឹកប្រាក់ មួយ​គ្រឿង ធ្វើ​ដំណើរ​ចូល​តាម​ស្ពាន​ឥន្ទធនូ ទៅ​ក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ គាប់​ជួន​ពេល​នោះ​ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​ទៀត​ជា​ខ្មាញ់​កាំភ្លើង បាន​បើករថយន្ត​ម៉ាក តូ​យូ​តា​ព្រុស ដូច​គ្នា ក្នុង​ទិស​ដៅ​ស្របគ្នា ហើយ​បត់​ឆ្វេង ក៏​ជ្រុល​ទៅ​កៀរ​រថយន្ត​របស់​ជន​រង​គ្រោះ បណ្តាល​អោយ​បាក់​កញ្ចក់​មើល​ក្រោយ​ចំហៀង​ខាងឆ្វេង ។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពេល​កើតហេតុ​រួច រថយន្ត​បង្ក​ក៏​ព្យាយាម​បើករថយន្ត​ចេញ តែ​ត្រូវ​ជន​រង​គ្រោះ​បាន​បើករថយន្ត​ដេញ​តាម​កាក់​ជាប់​នៅ​កន្លែង​កើតហេតុ ក្រោយមក​ក៏​ចុះ​ពីលើ​រថយន្ត ហើយ​ក៏​មានការ​ទាស់​ពាក្យ​សម្ដី​គ្នា​បន្តិចបន្តួច រហូត​ធ្វើ​ឱ្យ​ជន​បង្ក​ដក​កាំភ្លើងខ្លី រួច​បាញ់ប្រហារ​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​៥​គ្រាប់ បណ្ដាល​អោយ​ត្រូវ​ជន​រង​គ្រោះ​ចំនួន​២​គ្រាប់ ចំ​ភ្លៅ​ក្រលៀន​ខាងស្តាំ​១​គ្រាប់ និង​មួយ​គ្រាប់​ទៀត​ចំ​បញ្ឆិត​នឹង​ប្រដាប់​១​គ្រាប់ បណ្ដាល​ឲ្យ​ដេក​ដួល​នៅ​លើ​ចិញ្ចើម​ផ្លូវ​រង​របួសធ្ងន់ ចំណែក​ជន​បង្ក​ដែល​ជា​ខ្មាញ់​កាំភ្លើង​វិញ ក៏​បាន​បើករថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​ទៅ ។

ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ដែរ លុះ​បន្តិច​ក្រោយ​ក៏​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន ក៏​ដូច​ជា​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន ចុះ​ទៅ​កន្លែង​កើតហេតុ ព្រមទាំង​បាន​ទាក់ទង​រថយន្ដ​សង្គ្រោះ​អោយមក​ដឹក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​ភ្លាម​ៗ​ផង​ដែរ ។

បើ​តាម​សមត្ថកិច្ច​បានអោយ​ដឹង​ថា ករណី​ខាងលើ​នេះ គឺ​ផ្ដើម​ចេញ​មុន​ដំបូង ដោយសារ​រថយន្ត​២​គ្រឿង គឺ​ជន​រង​គ្រោះ​ជិះ​រថយន្ត​តូ​យ៉ូ​តា​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២AY- ៣៤៦៨ បើក​ក្នុង​កោះ​ពេជ្រ ហើយ​ក៏​មាន​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក​តូ​យូ​តា​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២AW-១៤៥៨ ស្រវឹងស្រា​បើក​មក​កៀរ​រថយន្ត​បុរស​ជន​រង​គ្រោះ បណ្ដាល​បាក់​កញ្ចក់​រថយន្ត​ខាងឆ្វេង ហើយ​ក៏​បាន​ឈប់​សម្របសម្រួល​គ្នា​ដែរ តែ​ភាគី​ខាង​រង​គ្រោះ​ទាមទារ​ថ្លៃ​ខូចខាត​រថយន្ត​ចំនួន​៥០​ដុល្លារ ចំណែក​ជន​បង្ក​អោយ​តែ​១០​ដុល្លារ រួច​ក៏​ឡើង​ឡាន​បើក​បន្តដំណើរ​ទៅ​មុខ​ទៀត ។

សមត្ថកិច្ច​បន្ត​ថា ចំណែក​ជន​រង​គ្រោះ​វិញ​ក៏​បាន​បើករថយន្ត​ដេញ​តាម និង​បាន​បើករថយន្ត​ទៅ​កាក់​ខាង​មុខ ដើម្បី​អោយ​បុរស​បើករថយន្ត​បង្ក​នោះ​បើកទ្វារ​ចុះ​ពី​រថយន្ត ដើម្បី​សម្រួល​គ្នា​ទៀត ទើប​កើត​ចេញ​ជា​ជម្លោះ រហូត​ដល់​ជន​បង្ក​បាន​ចូល​ទៅ​ក្នុង​រថយន្ត​​រួច​យក​កាំភ្លើង​បាញ់​បុរស​ជន​រង​គ្រោះ​ចំនួន​៥​គ្រាប់ តែ​ត្រូវ​ជន​រង​គ្រោះ​តែ​២​កន្លែង ធ្វើ​ឱ្យ​របួស​លើ​ភ្លៅ​ខាងស្តាំ និង​ខាងឆ្វេង និង​បញ្ឆិត​ប្រដាប់​.​ភេទ បណ្ដាល​ជន​រង​គ្រោះ​ដេក​ដួល​នៅ​ថ្នល់ ហើយ​ជន​បង្ក​ក៏​បើករថយន្ត​គេច​ពី​កន្លែង​កើតហេតុ ដោយ​យក​រថយន្ត​ប្លុង​ចោល​នៅ​ម្ដុំ​សាលាក្រុង​បរិវេណ​ក្នុង​កោះ​ពេជ្រ​ដដែល រួច​ក៏​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

បន្ទាប់​ពី​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​ហើយ សមត្ថកិច្ច​ក៏​បាន​រក​ឃើញ​សំបក​ក​ន្ទុះ​ចំនួន​៥​គ្រាប់ ជាមួយនឹង​រថយន្ត​របស់​ជន​រង​គ្រោះ រួច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​រង់ចាំ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ទៅ​រក​ចាប់ខ្លួន​ជន​បង្ក មក​ចាត់ការ​តាម​ផ្លូវច្បាប់​ផង​ដែរ ។

ក្នុង​នោះ​ផង​ដែរ សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ​រយៈពេល​ជិត​៤​ម៉ោង ទើប​រក​ឃើញ​រថយន្ត​ដែល​គេ​ស្គាល់​ស្លាក​លេខ ហើយ​ត្រូវ​ជន​បង្ក​ជិះ​យក​ទៅ​ទុក​ប្លុង​ចោល​ជិត​ផ្សារ​ស៊ី​ធី​ម៉​ល ក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ ទើប​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ធ្វើការ​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ