ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Toshiba ប្រមូល​យក​ថ្ម​ធ្វើ​ឱ្យ​ឡេ​ប​ថប​ឆាប់​ក្តៅ

8 ឆ្នាំ មុន

យោង​តាម​គណៈកម្មាធិការ​សុវត្ថិភាព​ផលិតផល​អ្នក​ប្រើប្រាស់​អាម​រិ​ក​ហៅ​កាត់​ថា CPSC ផ្សាយ​ថា​កញ្ចប់​ថ្ម​ប្រភេទ Lithium-ion ផលិត​ដោយ​ក្រុមហ៊ុន Panasonic អាច​នឹង​ឡើងក​ម្តៅ​ហើយ​ឈាន់​ដល់​ការ​ឆាបឆេះ​បង្ក​

យោង​តាម​គណៈកម្មាធិការ​សុវត្ថិភាព​ផលិតផល​អ្នក​ប្រើប្រាស់​អាម​រិ​ក​ហៅ​កាត់​ថា CPSC ផ្សាយ​ថា​កញ្ចប់​ថ្ម​ប្រភេទ Lithium-ion ផលិត​ដោយ​ក្រុមហ៊ុន Panasonic អាច​នឹង​ឡើងក​ម្តៅ​ហើយ​ឈាន់​ដល់​ការ​ឆាបឆេះ​បង្ក​ជា​គ្រោះថ្នាក់​ដល់​អ្នក​ប្រើប្រាស់​ឡេ​ប​ថប​របស់​ក្រុមហ៊ុន Toshiba ចំនួន​១០០.០០០ ដែល​មាន​បង្កប់​ថ្ម​នេះ​នៅ​ខាងក្នុង​ដូច្នេះ​ត្រូវ​ប្រមូល​យក​មក​វិញ​ទាំងអស់ ។

ក្រុមហ៊ុន​ជប៉ុន Toshiba បាន​ទទួល​របាយការណ៍​ចំនួន ៤ នៃ​កញ្ចប់​ថ្ម​ដែល​នឹង​ឡើងក​ម្តៅ និង​រលាយ ថ្វីបើ CPSC មិន​បាន​រាយការណ៍​ពី​ការ​រង​របួស​ក៏​ដោយ ។ ការ​ឆាបឆេះ​ថ្ម​ជា​រឿង​មិនធម្មតា ពោល​គឺជា​ការ​ទទួលខុសត្រូវ​របស់​ក្រុមហ៊ុន​បើសិនជា​អតិថិជន​ត្រូវ​គេ​រក​ឃើញ​ថា មាន​បញ្ហា​ជាមួយនឹង​ផលិតផល​នោះ ។

កាលពី​ឆ្នាំ​២០០៦ ក្រុមហ៊ុន Dell និង​ក្រុមហ៊ុន Apple ក៏​បាន​ប្រមូល​ហៅ​យក​ថ្ម​ប្រភេទ Lithium-ion ជិត​១០​លាន​ថ្ម​ដែល​ក្រុមហ៊ុន Sony ជា​អ្នក​ផលិត​ព្រោះតែ​មាន​កង្វល់​ថា​ពួក​វា​អាច​នឹង​ឡើងក​ម្តៅ និង​ផ្ទុះ​ទៀត​ផង ។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក​ទូរស័ព្ទ iPhone របស់​ក្រុមហ៊ុន Apple ត្រូវ​គេ​រាយការណ៍​ថា​បាន​ផ្ទុះ​លើ​យន្តហោះ​ទៅ​កាន់​ហា​វ៉ៃ៕