ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មួយ​សេដ្ឋី​រុ​ស្ស៊ី​ជះ​លុយ​ជួល​ស្រី​ស្អាត​ឱ្យ​ស្រាត​លាង​រថយន្ត​តាម​ផ្លូវ

7 ឆ្នាំ មុន

«Daily Mail» របស់​អង់គ្លេស​ផ្សាយ​ថា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​លោក Grisha Mamurin អាយុ​១៩​ឆ្នាំ ក្មួយ​ប្រុស​របស់​មហាសេដ្ឋី​រុ​ស្ស៊ី​បាន​ជះ​លុយ​ឱ្យ​ស្រី​ស្អាត​ម្នាក់​ដោះ​អាវ​នៅ​សល់​តែ​ឈុត​ក្នុង​…

«Daily Mail» របស់​អង់គ្លេស​ផ្សាយ​ថា  កាលពី​ពេល ថ្មី​ៗ​កន្លង​មក​លោក Grisha Mamurin អាយុ​១៩​ឆ្នាំ ក្មួយ​ប្រុស​របស់​មហាសេដ្ឋី​រុ​ស្ស៊ី​បាន​ជះ​លុយ​ឱ្យ​ស្រី​ស្អាត​ម្នាក់​ដោះ​អាវ​នៅ​សល់​តែ​ឈុត​ក្នុង ហើយ​លាង​រថយន្ត​ឱ្យ​រូបគេ​នៅ​តាម​ដងផ្លូវ ។

Grish ផ្តល់​ប្រាក់​ដល់​ស្ត្រី​ដែល​យល់ព្រម​ធ្វើ​បែប​នោះ​ក្នុង​តម្លៃ​ពី​២០០​ទៅ​៤០០​ដុល្លារ ។

នៅ​ពេល​វី​ដេ​អូ​ឃ្លី​ប​បែកធ្លាយ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត​មាន​អ្នក​ចូល​មើល​ជា​ច្រើន​លាន​នាក់ ។ អ្នក​មើល​តាម​អ៊ី​ន​ធើ​រ​ណេ​ត ភាគច្រើន​បង្ហាញ​ការ​យល់​ឃើញ​ថា វី​ដេ​អូ​ឃ្លី​ប​នោះ​គ្រាន់តែ​ជា​ការ​រៀបចំ​ឈុត​ឆាក ព្រោះ​គ្មាន​នារី​ណា​ម្នាក់​ហ៊ាន​ដោះ​អាវ​នៅ​សល់​តែ​ឈុត​ក្នុង ហើយ​លាង​រថយន្ត​នៅ​តាម​ដងផ្លូវ​បែប​នោះ​ទេ ។ រីឯ​ខ្លះ​ទៀត​ព្រមាន​ថា ប្រសិនបើ​មិន​បញ្ឈប់​សកម្មភាព​បែប​នោះ​ទេ លោក Mamurin អាច​មាន​គ្រោះថ្នាក់​ក្នុង​ថ្ងៃ​អនាគត ។

លោក​Mamurin លេចធ្លោ​ខាង​ប្រព្រឹត្ត​រឿង​មិន​គប្បី​កន្លង​មក ដូច​ជា​ជួល​ស្រី​ស្អាត​ឱ្យ​លិទ្ធ​បាត​ស្បែកជើង និង​ឱ្យ​មនុស្ស​ផឹកទឹក​នោម​របស់​គេ​ជា​ថ្នូរ​នឹង​ប្រាក់​១៥០​ដុល្លារ​ជាដើម ៕