ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​សាខា​ទូ​ទាំង​ប្រទេស​របស់​ហត្ថា​កសិករ​ចូលរួម​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំត្រីមាស

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នាយក នាយិកា សាខា​ទាំង​១៥១ របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ លីមីត​ធី​ត បាន​ជួប​ប្រជុំ​ត្រួតពិនិត្យ និង​បូក​សរុប​លទ្ធផល​ការងារ​ដែល​បាន​អនុវត្ត​ក្នុង​អំឡុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​ថ្មី​ៗ​

រាជធានី​ភ្នំពេញ ៖ នាយក នាយិកា សាខា​ទាំង​១៥១ របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ លីមីត​ធី​ត បាន​ជួប​ប្រជុំ​ត្រួតពិនិត្យ និង​បូក​សរុប​លទ្ធផល​ការងារ​ដែល​បាន​អនុវត្ត​ក្នុង​អំឡុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​ថ្មី​ៗ​សម្រាប់​អនុវត្ត​បន្ត​នៅ​ត្រីមាស​បន្តបន្ទាប់​ទៀត ។ ពិធី​ប្រជុំ​នេះ ធ្វើ​ឡើង​នៅ​សណ្ឋាគារ ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ មីនា ២០១៦ ដោយ​មានការ​ចូលរួម​ពី​លោក​ឧកញ៉ា ហួត អៀង​តុង ប្រធាន​អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ លីមីត​ធី​ត​ផង​ដែរ ។

លោក​ឧកញ៉ា ហួត អៀង​តុង បានឱ្យ​ដឹង​ថា ការ​យកចិត្តទុកដាក់​លើ​ការ​ផ្ដល់​សេវាកម្ម​ល្អ​ជូន​អតិថិជន ការ​បង្កើត​ផលិតផល​ថ្មី​ៗ ដែល​មាន​ភាព​ច្នៃប្រឌិត តាម​តម្រូវការ​អតិថិជន​ប្រកបដោយ​ភាព​ងាយស្រួល និង​តម្លាភាព​នៃ​តម្លៃ​ដែល​មាន​លក្ខណៈ​ប្រកួតប្រជែង គឺជា​កត្តា​ដ៏​សំខាន់​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​ហត្ថា​កសិករ​នៅ​លើ​ទីផ្សារ សេរី​ដូច​បច្ចុប្បន្ន ព្រោះថា អតិថិជន​ជា​ទ្រព្យ​ដ៏​សំខាន់​របស់​ស្ថាប័ន​ទាំងមូល​ដែល​បាន​ធ្វើ​ឱ្យ​ហត្ថា​កសិករ មាន​ភាព​រីក​ចម្រើន​មក​ទល់​សព្វថ្ងៃ ហើយ​ពួក​គាត់​ក៏​ជា​សូចនាករ​ដ៏​សំខាន់​ផង​ដែរ ក្នុង​ការ​វាស់វែង​កែ​លម្អ​នូវ​ចំណុច​ខ្វះខាត​របស់​យើង​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ជាទី​ទុកចិត្ត​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់ ដូច​ហត្ថា​កសិករ​សព្វថ្ងៃ ។

លោក​ឧកញ៉ា​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​បុគ្គលិក​គ្រប់​ជាន់ថ្នាក់ និង​អ្នក​ដែល​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​សហការ​គ្នា​អនុវត្ត​សម្រេច​បាន​លទ្ធផល​ជា​វិជ្ជមាន​នៅ​ក្នុង​អំឡុង​ត្រីមាស​ទី​១​នេះ ហើយ​លោក​ឧកញ៉ា ប្រធាន​អគ្គនាយក​សង្ឃឹម​យ៉ាង​មុតមាំ​ថា លទ្ធផល​ជា​វិជ្ជមាន​នេះ នឹង​រឹតតែ​បន្ត​ជា​រៀង​រហូត​ក្នុង​ប្រតិបត្តិការ​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត ។

គួរ​បញ្ជាក់​ថា គិត​ត្រឹមតែ​កុម្ភៈ ឆ្នាំ​២០១៦ នេះ ហត្ថា​កសិករ មាន​ការិយាល័យ​ប្រតិបត្តិការ​ចំនួន​១៥១​ការិយាល័យ មាន​ម៉ាស៊ីន​អេ​ធី​អឹ​ម​ចំនួន​១១៥​កន្លែង មាន​សមតុល្យ​ឥណទាន​សរុប​ជាង​៣៧៩​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​មាន​អតិថិជន​ខ្ចីប្រាក់​សរុប​ជាង​១១​ម៉ឺន​នាក់ ប្រាក់​បញ្ញើ​សន្សំ​សរុប​ជាង​២៥២​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​មាន​អតិថិជន​ដាក់​ប្រាក់​សន្សំ​សរុប​ជាង​២០​ម៉ឺន​នាក់ និង​មាន​អតិថិជន​កំពុង​ប្រើប្រាស់​កាត​អេ​ធី​អឹ​ម​ជិត​៤​ម៉ឺន​នាក់ ចំណែក​អតិថិជន​ដែល​កំពុង​ប្រើប្រាស់​សេវា​ធនាគារ​ចល័ត​មាន​ជាង​៤​ពាន់​នាក់​ផង​ដែរ ៕