ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កន្លែង​ផ្ញើ​ម៉ូតូ​ចម្លែក!

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​មួយ​ក្រុម មាន​ស្រី​មាន​ប្រុស​បាន​ចូល​រាំ​លេង​កម្សាន្ត​ក្នុង វ៉ា​វ​ឌី​ស្កូ​ក្លិប តែ​បាន​បាត់​សំបុត្រ​ម៉ូតូ ក៏​ត្រូវ​សន្តិសុខ​មិន​ឱ្យ​យក​ម៉ូតូ​ចេញ លុះ​ពេល​រក​ឃើញ​សំបុត្រ​ម៉ូតូ​វិញ បែរជា​សន្តិសុខ​នៅ​តែ​មិន​ព្រមឱ្យ​យក​ម៉ូតូ​ចេញ​ទៀត ដែល​ហេតុការណ៍​នេះ​

រាជធានី​ភ្នំពេញ ៖ យុវជន​មួយ​ក្រុមមាន​ស្រី​មាន​ប្រុស​បាន​ចូល​រាំ​លេង​កម្សាន្ត​ក្នុង វ៉ា​វ​ឌី​ស្កូ​ក្លិប តែ​បាន​បាត់​សំបុត្រ​ម៉ូតូ ក៏​ត្រូវ​សន្តិសុខ​មិន​ឱ្យ​យក​ម៉ូតូ​ចេញ លុះ​ពេល​រក​ឃើញ​សំបុត្រ​ម៉ូតូ​វិញ បែរជា​សន្តិសុខ​នៅ​តែ​មិន​ព្រមឱ្យ​យក​ម៉ូតូ​ចេញ​ទៀត ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​៤ មេ​សា ២០១៦ ស្ថិត​ក្នុង​ក្លឹ​ប​ដែល​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ម្ចាស់​ម៉ូតូ​ឈ្មោះ​ប៉ូ ង៉ុ​យ អាយុ​២៤​ឆ្នាំ ធ្វើការ​រោងចក្រ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មាន​ទីលំនៅ​ម្តុំ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១០០ ពណ៌ និង​ស្លាក​លេខ​មិន​ចាំ ។

បើ​តាម​សម្តី​រៀបរាប់​របស់​ជន​រង​គ្រោះ​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូបគេ​រួម​ទាំង​មិត្តភក្តិ​សរុប​៩​នាក់ មាន​ស្រី​២​នាក់ ប្រុស​៧​នាក់ បាន​បបួល​គ្នា​ចូល​រាំ​លេង​កម្សាន្ត​ក្នុង​ក្លិប​ខាងលើ ពេល​រាំ​អស់ចិត្ត​ហើយ ក៏​នាំ​គ្នា​មក​វិញ តែ​ចៃដន្យ​ពេល​ដែល​ទៅ​ដល់​កន្លែង​ផ្ញើ​ម៉ូតូ រក​សំបុត្រ​មិនឃើញ ក៏​ត្រូវ​សន្តិសុខ​ប្រាប់​ថា បើ​បាត់​សំបុត្រ​ម៉ូតូ ត្រូវ​ចាំ​រហូត​ដល់​អស់​មនុស្ស​ទើប​ឱ្យ​ចេញ ។

យុវជន​ខាងលើ បាន​អង្គុយ​ចាំ​រហូត​ដល់​អស់​មនុស្ស ក៏​នៅ​តែ​សន្តិសុខ​មិន​ព្រមឱ្យ​ចេញ​ដដែល​ដោយ​និយាយ​ថា ចាំ​ល្ងាច​ស្អែក ចាំ​មក​យក​ម៉ូតូ​នោះ​វិញ ធ្វើ​ឱ្យ​ខ្លួន និង​ក្រុម​ខ្លួន​មិន​ព្រម ព្រោះ​ម៉ូតូ​ត្រូវការ​ជិះ​ធ្វើការ គាប់​ជួន​បាន​ជួប​ថៅកែ​ក្លិប ហើយ​ថៅកែ​ក្លិប​នោះ​ឱ្យធ្វើ​លិខិត​ផ្តិត​មេដៃ​ទៅ និង​បាន​ម៉ូតូ​វិញ​ហើយ ។ កំពុង​តែ​ជជែក​គ្នា ស្រាប់តែ​យុវជន​រូប​នោះ រក​សំបុត្រ​ឃើញ​វិញ ដោយ​សំបុត្រ​ម៉ូតូ​នោះ​កប់​ជាប់​និង​ប្រាក់​ដែល​ដាក់​ក្នុង​កាបូប ។

ទោះបីជា​រក​សំបុត្រ​ឃើញ​វិញ​ក៏​ដោយ ក៏​សន្តិសុខ​មិន​ឱ្យ​យក​ម៉ូតូ​ចេញ​ដែរ នៅ​តែ​និយាយ​ដដែល​ថា ចាំ​ស្អែក​ចាំ​មក​យក រួច​ក៏​ទាញ​ទ្វារ​បិទ​ចាក់សោ​ទៅ ។ ប្រភព​ដដែល​បន្ត​ទៀត​ថា ខ្លួន​មិន​ទុកចិត្ត​ក្លិប​ទេ ព្រោះថា បើ​ស្អែក​បាត់​ម៉ូតូ​ទៅ តើ​ក្លិប​ទទួលខុសត្រូវ​ទេ ហើយ​បើ​គេ​រក​សំបុត្រ​ឃើញ​ហើយ ម្តេច​មិន​ឱ្យ​គេ​យក​ម៉ូតូ​ចេញ ឬ​មួយ​ចង់​គាបស៊ី​យក​ម៉ូតូ​គេ​ទទេ​ៗ ។ ក្រោយ​ពេល​កើតហេតុ​ជ ន​រង​គ្រោះ​បាន​ទៅ​ផ្ទះ​យក​ឯកសារ​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ចោម​ចៅ ដើម្បី​ឱ្យ​សម្ថ​កិច្ច​ជួយ​ដោះស្រាយ ៕