ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាំ​ស៊ុ​ង​នឹង​ចាប់ផ្តើម​លក់​ស្មា​ត​ហ្វូ​ន​ពត់​បាន​នៅ​ឆ្នាំ​2017

8 ឆ្នាំ មុន

យើង​បានដឹង​មក​ហើយ​ថា​ក្រុមហ៊ុន​សាំ​ស៊ុ​ង​កំពុង​តែ​ផលិត​ស្មា​ត​ហ្វូ​ន​បត់បែន​បាន (Foldable Smartphone) ដែល​ស្ថិត​ក្នុង​គម្រោង​ឈ្មោះ​ថា Project Valley ។ ដោយឡែក​ប្រភព​របាយការណ៍​ថ្មី​មួយ​ពី​កូរ៉េ​ខាងត្បូង​អះអាង

យើង​បានដឹង​មក​ហើយ​ថា​ក្រុមហ៊ុន​សាំ​ស៊ុ​ង​កំពុង​តែ​ផលិត​ស្មា​ត​ហ្វូ​ន​បត់បែន​បាន (Foldable Smartphone) ដែល​ស្ថិត​ក្នុង​គម្រោង​ឈ្មោះ​ថា Project Valley  ។

ដោយឡែក​ប្រភព​របាយការណ៍​ថ្មី​មួយ​ពី​កូរ៉េ​ខាងត្បូង​អះអាង ក្រុមហ៊ុន​សាំ​ស៊ុ​ង​នឹង​ចាប់ផ្តើម​ផលិត​អេ​ក្រង់​ពត់​បាន​ទ្រង់ទ្រាយ​ធំ​នៅ​ចុងឆ្នាំ​២០១៦ រីឯ​ស្មា​ត​ហ្វូ​ន​បត់បែន​នឹង​មក​ដល់​នៅ​ដើមឆ្នាំ​២០១៧ ។

របាយការណ៍​ដដែល​ឱ្យ​ដឹង​ថា ឧបករណ៍​ពត់​បាន​របស់​ក្រុមហ៊ុន​សាំ​ស៊ុ​ង​នឹង​មាន​ទំហំ​៥​អុ​ី​ញ​ជា​ទម្រង់​ស្មា​ត​ហ្វូ​ន​បត់បែន និង​ទំហំ​៧​អុ​ី​ញ​ជា​ប្រភេទ Tablet ដែល​អាច​ពន្លា ឬ​បិទ​បាន​ដូច​បង្ហាញ​ក្នុង​រូប ។ ជាមួយ​គ្នា​នេះ​ដែរ​ពាក្យ​ចចាមអារ៉ាម​កាលពីមុន​ថា ក្រុមហ៊ុន​កំពុង​តែ​សាកល្បង​នូវ​បន្ទះ Chip ប្រភេទ Snapdragon 620 និង​ប្រភេទ Snapdragon 820 សម្រាប់​គម្រោង​ស្មា​ត​ហ្វូ​ន Project Valley ហើយ RAM វិញ​នឹង​មាន​ទំហំ​៣​ជី​ឯណោះ​៕