ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​សែន ចូល​ប្រជុំ​សភា​នៅ​ព្រឹកស្អែក ខណៈ​លោក កឹ​ម សុខា​នៅ​ថៃ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​អ្វី​ប្រែប្រួល​នោះ​ទេ នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​០៤ មេ​សា ២០១៦ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម​ប្រជុំ​រដ្ឋសភា ដើម្បី​ពិភាក្សា​

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​អ្វី​ប្រែប្រួល​នោះ​ទេ នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​០៤ មេ​សា ២០១៦ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម​ប្រជុំ​រដ្ឋសភា ដើម្បី​ពិភាក្សា​និង​អនុម័ត​របៀបវារៈ​សំខាន់​ចំនួន​៤ ពិសេស​ការ​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​សមាសភាព​សមាជិក​រាជរដ្ឋាភិបាល ដែល​ត្រូវ​បាន​កែសម្រួល និង​បំពេញ​បន្ថែម​ចំនួន​២៦​រូប ។

ដោយឡែក​ប្រភព​ពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​វិញ​បាន​ឲ្យ​ដឹង​ដែរ​ថា សមាជិក​សមាជិកា​រដ្ឋសភា​មួយ​ចំនួន​របស់​គណបក្សប្រឆាំង​មួយ​នេះ​ក៍​នឹង​ចូលរួម​ប្រជុំ​នៅ​ព្រឹកស្អែក​ដែរ ប៉ុន្តែ​មិន​លើកដៃ​អនុម័ត ចំណែក​លោក កឹ​ម សុខា បាន​ដឹកនាំ​សមាជិក​សមាជិកា​មួ​ួ​យ​ចំនួន​ទៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ តែ​មិន​បាន​បញ្ជាក់​ពី​គោលបំណង​នៃ​បេសកកម្ម​នោះ​ទេ ។

បើ​តាម​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ចុះ​ថ្ងៃ​ទី​៣០ មីនា​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៦ នីតិកាល​ទី​៥ ដែល​តាម​គម្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​០៤ មេ​សា ២០១៦ ក្រោម​អធិបតី​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន​ប្រធានរដ្ឋសភា​នោះ​មាន​របៀបវារៈ​សំខាន់​ចំនួន​០៥​រួម​មាន ៖
០១-​ព្រះរាជ​សារ​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ​នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៦ នីតិកាល​ទី​៥ ។
០២-​របាយការណ៍​ស្តី​ពី​សកម្មភាព​របស់​រដ្ឋសភា​ចន្លោះ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥ និង​លើក​ទី​៦ នីតិកាល​ទី​៥ ។
០៣-​ការ​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​សមាសភាព​សមាជិក​រាជរដ្ឋាភិបាល ដែល​ត្រូវ​បាន​កែសម្រួល  និង​បំពេញបន្ថែម​ចំនួន​២៦​រូប ។
០៤-​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​ចំនួន​០១​រូប ។
០៥-​ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​សហជីព ៕