ខេត្តកំពង់ស្ពឺ ៖ កាលពីរសៀលថ្ងៃទី២៨ តុលា លោកជួន សុវណ្ណម៉េត ជានាយប៉ុស្តិ៍ស្ដីទីប៉ុស្តិ៍រដ្ឋបាលព្រៃញាតិ ត្រូវបានថ្នាក់លើហៅឲ្យចូលខ្លួនទៅការិយាល័យចរាចរណ៍ខេត្ត ពាក់ព័ន្ធនឹងការលាក់បាំងជនសង្ស័យជាតៃកុងឡានវេអង ដែលបង្កគ្រោះថ្នាក់បណ្ដាលឱ្យស្លា.ប់មនុស្ស២នាក់ និងរបួសធ្ងន់ម្នាក់ ។
យោងតាមប្រភពច្បាស់ការណ៍ពីមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានបង្ហើបប្រាប់ កាលពីព្រឹកថ្ងៃទី២៩ តុលា នេះថា លោកនាយប៉ុស្តិ៍ស្ដីទីត្រូវបានមន្ត្រីការិយាល័យចរាចរណ៍ខេត្តធ្វើការសាកសួរ ពាក់ព័ន្ធនឹងការលាក់បាំងជនសង្ស័យក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងក្នុងភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ចំពោះមូលហេតុដែលពាក់ព័ន្ធលោកនាយប៉ុស្តិ៍ស្ដីទី គឺទីតាំងកើតហេតុមានព្រំប្រទល់ជាប់គ្នារវាងឃុំសែនដី ស្រុកសំរោងទង និងឃុំព្រៃញាតិនៃស្រុកគងពិសី។
ដោយសារតែជិតទីតាំងនៅឃុំព្រៃញាតិ ពេលកើតហេតុគឺលោកនាយប៉ុស្តិ៍ស្តីទី បានដឹកនាំកម្លាំងចុះអន្តរាគមន៍ ហើយឃាត់ខ្លួនតែកុងឡានបង្កបានមុនគេទេ តែដោយសារទីតាំងកើតហេតុបាត់ក្នុងឃុំសែនដី ស្រុកសំរោងទងវិញ ទើបប្រគល់កិច្ចការនេះទៅឲ្យខាងស្រុកសំរោងទង ជាអ្នកចាត់ការតែនៅពេលដែលប្រគល់ទទួលសំណុំរឿងព្រមទាំងវត្ថុតាង គឺពុំមានវត្តមានរបស់តៃកុងឡានបង្កនោះទេ ។ បន្ទាប់មក ដោយសារតែគ្រោះថ្នាក់នេះ បណ្ដាលឲ្យបាត់បង់ជីវិតមនុស្សសម្ថតកិច្ចជំនាញ ក៏បានរាយការណ៍ទៅថ្នាក់លើក៏ដូចជាតំណាងអយ្យការថា ពុំមានការឃាត់ខ្លួនមនុស្សបាននោះទេ ។
នៅល្ងាចថ្ងៃដដែល បន្ទាប់ពីសាច់ញាតិជនរងគ្រោះទៅសួរនាំរឿងតែកុងឡានបង្ក ស្រាប់តែរឿងនេះបានក្រឡាប់ចាក់360°cដូចលោកនាយប៉ុស្តិ៍ស្តីទី បែរជារាយការណ៍ថា តៃកុងឡានបង្កចាប់បានទៅវិញ គឺក្រោយពេលដែលសមត្ថកិច្ចនគរបាលស្រុកសំរោងទងបានរាយការណ៍រួចទៅហើយទៅថ្នាក់លើ ក៏ដូចជាតំណាងអយ្យការថា ពុំមានឃាត់ខ្លួនតែកុងឡានបង្កបានឡើយ ។
ប្រភពដដែលបានបញ្ជាក់ទៀតថា ករណីនេះ លោកវរសេនីយ៍ជួន សុវណ្ណម៉េត នាយប៉ុស្តិ៍ស្ដីទីក៏បានសារភាពពីកំហុសរបស់ខ្លួនហើយព្រមទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួននិងបានធ្វើកិច្ចសន្យាបញ្ឈប់លែងឲ្យមានកំហុសបែបនេះកើតឡើងជាលើកទី 2 ទៀតដែរ។ ចំណែកឯលោកជួន សុវណ្ណម៉េត បានបញ្ជាក់ប្រាប់តាមទូរស័ព្ទ នាព្រឹកថ្ងៃទី២៩ ដដែលនេះថា ដំបូងឡើយគឺខាងលោកឃាត់បានទៅកុងឡានបង្កពិតមែនហើយសុំគោលការណ៍ចង់យកទៅសួរនាំនៅស្រុក តែដោយថ្នាក់លើថា ទុកឱ្យសួរនាំនៅប៉ុស្តិ៍ទើបមានការឆកល្វែងនឹងការងារធ្វើឲ្យលោកមានកំហុសបែបនេះ ហើយរូបលោកក៏ត្រូវបានថ្នាក់លើហៅទៅស្តីបន្ទោសខ្លះ
ដែរ។ ក្នុងរឿងនេះ កំហុសរបស់លោកទាំងស្រុង ពុំមានពាក់ព័ន្ធនឹងការបញ្ជាឲ្យដោះលែងទៅកុងឡាន បង្កដូចការលើកឡើងក៏ដូចពាក្យចចាមអារ៉ាមទេ ។
សូមរំលឹកថា មានករណីរថយន្តបុ.ករថយន្ត រួចជ្រុលទៅបុក ម៉ូតូ01គ្រឿង ទៀតបណ្តាលអោយស្លា.ប់មនុស្ស៣នាក់ របួសម្នាក់កើតឡើងកាលពីថ្ងៃទី២៧ តុលាវេលាម៉ោង០៥ និង៣០នាទី លើផ្លូវជាតិលេខ41 (15-16) ត្រង់ចំណុចភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានរថយន្ត 01គ្រឿង ម៉ាកហ៊ីយិនដាយ ពណ៌ស-ក្រហម ពាក់ស្លាកលេខតាកែវ 3A-2310 សណ្តោងសឺមីរ៉ឺម៉កពាក់ស្លាកលេខព្រះសីហនុ 4A-1503 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ (រត់គេចខ្លួន ក្រោយពេលកើតហេតុ) បើកបរពីទិសខាងជើងទៅទិសខាងត្បូង លុះមកដល់ចំណុចខាងលើ បានបុកពីក្រោយរថយន្ត01គ្រឿង ម៉ាកគៀ ពណ៌ខៀវ ពាក់ស្លាកលេខកំពង់ស្ពឺ 2A-3576 អ្នកបើកបរឈ្មោះ គឺត វាសនា ភេទប្រុស អាយុ 35ឆ្នាំ រស់នៅភូមិបឹងប្រស្រែ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរពីទិសខាងជើងទៅទិសខាងត្បូង រួចរថយន្តម៉ាកគៀបានរេចង្កូតទៅខាងឆ្វេង បានទៅបុកម៉ូតូ01គ្រឿង ម៉ាកហុងដាសេ125 ពណ៌ខ្មៅ សេរី2018 ពាក់ស្លាកលេខកំពង់ស្ពឺ 1M-1175 អ្នកបើកបរឈ្មោះ កើត កុសល ភេទប្រុស អាយុ 45ឆ្នាំ មានឌុបមនុស្ស02នាក់ 1-ឈ្មោះ អ៊ូ ស្រីអូន ភេទស្រី អាយុ 37ឆ្នាំ 2-ឈ្មោះ គឹម ដាណែត ភេទស្រី អាយុ 23ឆ្នាំ អ្នកទាំងបីរស់នៅភូមិត្រពាំងថ្ម ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរពីទិសខាងត្បូងទៅទិសខាងជើង។ ចំពោះវត្ថុតាងទាំង03គ្រឿង រក្សាទុកនៅប៉ុស្តិ៍នគរបាលត្រពាំងគង ៕
ចែករំលែកព័តមាននេះ