ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ HEINEKEN រៀបចំ​ប្រគំ​តន្ត្រី​ចុង​ស​ប្ដា​ហ៍​ជាមួយ VILLA OENO

8 ឆ្នាំ មុន

ស្រា​បៀរ Heineken® ដែល​ជា​ស្រា​បៀរ​គុណភាព​លេខ​មួយ​លំដាប់ថ្នាក់​អន្តរជាតិ ដោយ​សហការ​ជាមួយនឹង​បារ​និង​ភោជនីយដ្ឋាន Villa Oeno ដែល​មាន​ទីតាំង​សិ្ថ​ត​នៅ​លើ​ដង​វិ​ថី​240 បាន​រៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី​ហ្សា​ក

ស្រា​បៀរ Heineken® ដែល​ជា​ស្រា​បៀរ​គុណភាព​លេខ​មួយ​លំដាប់ថ្នាក់​អន្តរជាតិ ដោយ​សហការ​ជាមួយនឹង​បារ​និង​ភោជនីយដ្ឋាន Villa Oeno ដែល​មាន​ទីតាំង​សិ្ថ​ត​នៅ​លើ​ដង​វិ​ថី​240 បាន​រៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី​ហ្សា​ក និង​សូល​នៅ​ចុង​ស​ប្តា​ហ៍​កាលពី​ថ្ងៃ​ទី​25 ដល់​ថ្ងៃ​ទី​27 ខែមីនា ឆ្នាំ​2016 ដែល​បាន​ទាក់ទាញ​ភ្ញៀវ​ជា​ច្រើន​កុះករ​ដូច​ជា​ជនបរទេស​អ្នក​ប្រកប​អាជីព​វិជ្ជាជីវៈ ពាណិជ្ជករ និង​អ្នកគាំទ្រ​និយម​ស្រា​បៀរ Heineken ។

តារាចម្រៀង​អន្ដរជាតិ​ល្បីឈ្មោះ Linda Lee Hopkins បាន​អញ្ជើញ​មក​ចូលរួម​ជា​ពិសេស​ក្នុង​កម្មវិធី​នេះ​ដែល​មានការ​ចូលរួម​សម្តែង​ផង​ដែរ​ពី​អ្នកលេង​ត្រែ​ល្បីឈ្មោះ​ក្នុង​ពិភពលោក​គឺ​លោក Steve Cannon អ្នក​វាយ​ស្គរ​ល្បីឈ្មោះ​គឺ​លោក Lewis Pragasam អ្នកលេង​ហ្សា​ក់​សូ​ហ្វូ​ន​គឺ​លោក Euan Gray​អ្នកលេង​ត្រុំ​ប៉ែ​ត គឺ​លោក Alexandre Scarpati និង លោក Philippe Javelle ដែល​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ។

កម្មវិធី​ប្រគំ​តន្ត្រី​ហ្សា​ក់​ពិសេស​នេះ បាន​ចាប់ផ្តើម​ផ្តល់​ជូន​ការ​កម្សាន្ត​ចាប់ពី​ម៉ោង​8​យប់​ជា​រៀង​រាល់​រាត្រី ដោយ​ចាប់​ប្រគំ​តន្ត្រី​ផ្ទាល់​រយៈពេល​មួយ​ម៉ោង​កន្លះ​ពី​ម៉ោង​9​យប់​តទៅ ។

ក្រុមហ៊ុនស្រា​បៀរ​Heineken បាន​ណែនាំ​ពី​ស្រា​បៀរ​Heineken Draught Extra Cold នៅ​ក្នុង​បណ្តា​ហាង​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ខែមករា ឆ្នាំ​2016 និង​ក៏​បាន​ផ្សព្វផ្សាយ​ស្រា​បៀរ​ពិសេស​នេះ​ផង​ដែរ​នៅ​ក្នុង​កម្មវិធី​នេះ​ដែល​បុគ្គលិក​ភោជនីយដ្ឋាន Villa Oeno យល់​ដឹង​ពី​គុណភាព​នៃ​ស្រា​បៀរ​នេះ ត្រូវ​ប្រើ​បច្ចេកទេស​ចម្រាញ់​ពិសេស​ដើម្បី​ផលិត​ស្រា​បៀរ Heineken Draught Extra Cold ត្រជាក់​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ស្រស់ស្រាយ មាន​រសជាតិ​ស្រទន់ និង​ឈ្ងុយ​ឆ្ងាញ់ ។

ក្រុមហ៊ុន​Heineken បាន​សាង​កេរ្តិ៍ឈ្មោះ​អន្ដរជាតិ​តាម​រយៈ​ការ​គាំទ្រ​ដល់​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ទំនើប​នៅ​ក្នុង​ប្រទេស​កម្ពុជា​រួម​បញ្ចូល​ទាំង​កម្មវិធី​ឆ្លង​ឆ្នាំ​ថ្មី​នៅ Eclipse Bar នៅ​លើ​អគារ Phnom Penh Tower និង​កម្មវិធី​តន្ត្រី​ក្នុង​បន្ទប់​បៃតង​Heineken Green Room នៅ​ក្លិប Epic កាលពី​ខែ​មុន ។

ស្រា​បៀរ Heineken ជា​ស្រ​បៀរ​មានគុណ​ភាព​ខ្ពស់​រសជាតិ​ស្រទន់ ឈ្ងុយ​ឆ្ងាញ់ បាន​ក្លាយជា​ស្រា​បៀរ​ឈានមុខ​គេ​លើ​ទីផ្សារ​នៅ​ជុំវិញ​ពិភពលោក​ដែល​មាន​លក់​ក្នុង​បណ្តា​ប្រទេស​ចំនួន​ជាង​199 និង​ត្រូវ​បាន​ចាត់ទុកជា​ម៉ាក​សញ្ញា​ស្រា​បៀរ​អន្តរជាតិ​ពេញ​និយម​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ៕