ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន ICE EIectronice បង្ហាញ​បច្ចេកវិទ្យា​ថ្មី​របស់​ខ្លួន​ដល់​និស្សិត​សាកលវិទ្យាល័យ​ន័​រ​តុ​ន

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន អាយ អេ​ឡិ​ក​ត្រូ​និក ( ICE EIectronice) ដែល​ជា​ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និក​ធំ​ជាងគេ និង​ទទួល​បាន​សិទ្ធិ​ស្របច្បាប់​ក្នុង​ការ​នាំ​ចូល និង​ចែកចាយ​កុំព្យូទ័រ​ម៉ាក Lenovo នៅ​លើ​ទីផ្សារ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន អាយ អេ​ឡិ​ក​ត្រូ​និក ( ICE EIectronice) ដែល​ជា​ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និក​ធំ​ជាងគេ និង​ទទួល​បាន​សិទ្ធិ​ស្របច្បាប់​ក្នុង​ការ​នាំ​ចូល និង​ចែកចាយ​កុំព្យូទ័រ​ម៉ាក Lenovo នៅ​លើ​ទីផ្សារ​កម្ពុជា បាន​សហការ​ជាមួយ​សាកលវិទ្យាល័យ ន័​រ​តុ​ន រៀបចំ​សិក្ខាសាលា​មួយ​ស្ដី​ពី​បច្ចេកវិទ្យា​កុំព្យូទ័រ​ម៉ាក Lenovo កាលពី​ថ្ងៃ​ទី​២៩ មីនា ២០១៦ នៅ​សាកលវិទ្យាល័យ​ន័​រ​តុ​ន ដោយ​មានការ​ចូលរួម​ពី​និស្សិត និង​សាស្ដ្រាចារ្យ​ជាង​២០០​នាក់ ។

តំណាង​ក្រុមហ៊ុន ICE EIectronice បានឱ្យ​ដឹង​ថា គោលបំណង​សំខាន់​នៃ​ការ​រៀបចំ​សិក្ខាសាលា​នេះ ឡើង​ដើម្បី​ចែករំលែក​នូវ​ចំណេះដឹង​បទ​ពិសោធន៍ ព្រមទាំង​បច្ចេកវិទ្យា​ទំនើប​ៗ​នៃ​កុំព្យូទ័រ​ម៉ាក Lenovo ជូន​សិស្ស និស្សិត និង​សាស្ដ្រាចារ្យ​ទាំងអស់​នៃ​សាកលវិទ្យាល័យ ន័​រ​តុ​ន ឱ្យ​បាន​សិក្សា​ស្វែង​យល់​កាន់តែ​ច្បាស់ និង​ធ្វើតេស្ត​ដោយ​ផ្ទាល់​មុន​នឹង​សម្រេច​ជ្រើសរើស​ប្រើប្រាស់​ផលិតផល Lenovo ។

តំណាង​ក្រុមហ៊ុន​រូប​នេះ​បន្ត​ថា សព្វថ្ងៃ​ផលិតផល​កុំព្យូទ័រ​ម៉ាក Lenovo មិន​ត្រូវ​តែ​មានការ​ពេញ​និយម​ពី​សំណាក់​អ្នក​ប្រើប្រាស់​ជា​ច្រើន​នៅ​កម្ពុជា​នោះ​ទេ គឺ​នៅ​ទូ​ទាំង​ពិភពលោក ក៏​កំពុង​ពេញ​និយម​យ៉ាង​ខ្លាំង​ផង​ដែរ ។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​សិក្ខាសាលា​នោះ​ផង​ដែរ ក៏​មាន​សំណួរ​ចំ​ម្លើ​យ​ជាមួយនឹង​ចំណេះដឹង​នានា ដែល​ទាក់ទង​ទៅ​នឹង​បច្ចេកវិទ្យា​ទំនើប​ៗ​របស់​កុំ​ទ្យូ​ទ័​រ​ម៉ាក Lenovo ហើយ​អ្នក​ដែល​ឆ្លើយ​ត្រូវ​ក្រុមហ៊ុន​នឹង​ផ្ដល់​ជូន ជា​កាដូ​អនុស្សាវរីយ៍ រួម​ទាំង​មានការ​លក់​ជា​កញ្ចប់​ទៅ​លើ​កុំព្យូទ័រ​ម៉ាក Lenovo Ideapad yoga ៥០០​ទៀត​ផង ដោយ​គ្រាន់តែ​ទិញ​កុំព្យូទ័រ​មួយ​គ្រឿងក្នុង​តម្លៃ​ពិសេស និង​មានឱកាស​ទិញ Accessory ប្រាំ​មុខ​ក្នុង​តម្លៃ​៩​ដុល្លារ រួម​មាន Headset P១៦៥.NB Keyboard Cover, Optrical Mouse M60,Flash Drive T ១៣០ ,Lenovo Mouse pad​ផង​ដែរ ៕