ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការដ្ឋាន​សំណង់ D’Seaview កំពុង​ដំណើរការ​យ៉ាង​លឿន

8 ឆ្នាំ មុន

បន្ទាប់​ពី​ពិធី​សម្ពោធ​ជា​ផ្លូវការ​របស់​ការិយាល័យ Camhomes នៅ​ក្រុងព្រះសីហនុ ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៦ មីនា កន្លង​មក ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស​ជា​ច្រើន រួម​ទាំង​លោក​ឧកញ៉ា ឡាវ កាង

បន្ទាប់​ពី​ពិធី​សម្ពោធ​ជា​ផ្លូវការ​របស់​ការិយាល័យ Camhomes នៅ​ក្រុងព្រះសីហនុ ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៦ មីនា កន្លង​មក ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស​ជា​ច្រើន រួម​ទាំង​លោក​ឧកញ៉ា ឡាវ កាង មក​ពី​សភាពាណិជ្ជកម្ម​ក្រុងព្រះសីហនុ​។

ជាមួយនឹង​ការ​សម្ពោធ​ការិយាល័យ​លក់​របស់ Camhomes នៅ​ក្រុងព្រះសីហនុ ដែល​បើក​ដំណើរការ​ជា​រៀងរាល់ថ្ងៃ នៅ​ក្បែរ​រង្វង់​មូល​តោ​ពីរ​។ គម្រោង Camhomes អាច​ផ្តល់​ព័ត៌មាន​អំពី D’Seaview និង​គម្រោង​ផ្សេង​ៗ​ទៀត​របស់ Camhomes សម្រាប់​វិនិយោគិន​ដែល​នៅ​ទីនោះ​។​ការិយាល័យ​ថ្មី​នេះ មា​នទី​តាំងនៅ​ជិត​ការដ្ឋាន​សាងសង់​របស់ D’Seaview​។

ការ​សាងសង់​របស់ D’Seaview បាន​ដំណើរការ​យ៉ាង​ឆាប់រហ័ស ក្នុង​នោះ​ការ​បុក​គ្រឹះ​បាន​រួចរាល់​១៤​ភាគរយ​ហើយ នៅ​ក្នុង​កិច្ចការ​ផ្នែក​នេះ​ទាំងមូល ដើម្បី​ឲ្យ​ប្រាកដ​ថា នឹង​ត្រូវ​បញ្ចប់​ទៅ​តាម​កាលបរិច្ឆេទ​ក្រោម​ការ​ដឹកនាំ​របស់​ក្រុម​វិស្វករ មេការ និង​អ្នក​សំណង់​អាជីព​អន្តរជាតិ​។

ជាមួយនឹង​បទ​ពិសោធន៍​ជាង​២៥​ឆ្នាំ លើ​ការ​រចនា ការ​សាងសង់ និង​ការ​គ្រប់គ្រង​គម្រោង​វិនិយោគ​ផ្នែក​អចលនទ្រព្យ​នៅ​ប្រទេស​សិង្ហ​បុរី តាំងពី​ឆ្នាំ​១៩៨៨ មក​នោះ D’Seaview នឹង​រួម​បញ្ចូល​នូវ​វិធីសាស្ត្រ​សាងសង់ និង​គំនិត​គ្រប់គ្រង​សំណង់​អគារ​បែប​ទំនើប​ពី​ប្រទេស​សិង្ហ​បុរី​។
ការ​ប្រើប្រាស់​បន្ទះក្តារ ដើម្បី​ចាក់ពុម្ព​រួម​អាច​ជួយ​ឲ្យ​ការ​សាងសង់​អគារ​មាន​លក្ខណៈ​រលូត និង​រឹង​មាំ​ល្អ​។ បន្ទះក្តារ​ដែល​មាន​ប្រហោង​កណ្តាល​នេះ អាច​ជួយ​ដល់​កា​រត​ភ្ជាប់​

នូវ​ខ្សែ​សេវាកម្ម​ផ្សេង​ៗ ដើម្បី​ត​បញ្ចូល ដោយ​ពុំ​ចាំបាច់​ឲ្យ​មាន​ស្នាម​ប្រហោង​ខ្សែ ការ​លាបថ្នាំ​ពីលើ​ខ្សែ​ភ្ជាប់ ឬ​ឲ្យ​ឃើញ​មាន​ខ្សែ ឬ​ស្នាម​ខ្សែ​នៅ​លើ​ជញ្ជាំង​ឡើយ​។

ការ​វាស់វែង​ដែល​ប្រកបដោយ​ស្តង់ដា​ត្រឹមត្រូវ និង​មានគុណ​ភាព នឹង​ត្រូវ​បាន​ប្រើប្រាស់ ក៏​ដូច​ជា ឡត​ដែល​មាន​ប្រភេទ​តែ​មួយ​កញ្ចក់​សុវត្ថិភាព (​សម្រាប់​បង្អួច​ដែល​មាន​កម្ពស់​ទាប​ជាង​១​ម៉ែត្រ​) និង​ប្រព័ន្ធ​ជណ្តើរយន្ត​ប្រអប់ ដែល​មាន​សុវត្ថិភាព​ខ្ពស់ និង​គុណភាព ឡត​សម្រាប់​ជញ្ជាំង ដែល​មាន​ស្តង់ដា​សម្រាប់​កន្លែង​ដែល​មាន​សំណើម​។

ទីលាន​លើដំបូល​ដែល​ត្រូវ​បាន​រចនា​យ៉ាង​ស្រស់​សោភា​សម្រាប់​យូ​នី​ត​មួយ ចំនួន និង​បន្ទប់ទឹក​ទាំងអស់​សុទ្ធតែ​មាន​បង្អួច ដើម្បី​ផ្តល់​ជា​ពន្លឺ និង​ខ្យល់​ចេញចូល​បែប​ធម្មជាតិ ហើយ​ផ្ទះបាយ​ទាំងអស់ ក៏​មាន​បង្អួច ដើម្បី​ឲ្យ​មាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់​ផង​ដែរ​។

នៅ​តាម​ច្រក​ផ្លូវ​ដើរ​ដែល​មាន​ពន្លឺ​ធម្មជាតិ និង​ខ្យល់​ចេញចូល ធានា​បាន​នូវ​ផាសុកភាព​នៅ​គ្រប់​ទីតាំង​រួម​នៅ​ក្នុង D’Seaview​។ ម្យ៉ាងទៀត លំនៅ​ឋាន​ថ្មី​របស់​លោក​អ្នក​នឹង​ក្លាយទៅជា​ជម្រក​ដ៏​សុខសាន្ត ដែល​មាន​សន្តិសុខ​សុវត្ថិភាព​ខ្ពស់ តាម​រយៈ​ចំណតរថយន្ត​ផ្សេង​ៗ​គ្នា​រវាង​ទីតាំង​ពាណិជ្ជកម្ម និង​ទីតាំង​លំនៅ​ឋាន ការ​អនុញ្ញាត​ដល់​ការ​ចេញចូល​ដោយ​ប្រើ​កាត និង​បំពាក់​ដោយ​សេវាកម្ម​ទំនាក់ទំនង​ជាដើម​។

នៅ​តាម​យូ​នី​ត​លំនៅ​ឋាន លោក​អ្នក​នឹង​អាច​រីករាយ​កម្សាន្ត​ជាមួយនឹង​ទេសភាព​ផ្ទៃសមុទ្រ​តាម​រយៈ​ការ​រចនា​ប្លង់​ដ៏​សម្បូរ​បែប​ទៅ​តាម​ជាន់​នីមួយ​ៗ​របស់ D’Seaview​។ យូ​នី​ត​ប្រណីត​នឹង​រួម​បញ្ចូល​នូវ​រានហាល ដែល​មាន​ទំហំ​ធំ​សម្រាប់​ការ​រីករាយ​កម្សាន្ត​នៅ​ខាងក្រៅ​។ គ្រឿង​សម្ភារ​បរិក្ខារ​ទំនើប​ៗ​នឹង​ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​ដល់​មាត់ទ្វារ​របស់​លោក​អ្នក ដោយ​មានការ​ចុះ​ឈ្មោះ​ទទួលយក​សេវាកម្ម​ផ្សេង​ៗ​ដូច​ជា កាហ្វេ នៅ​មាត់​អាង​ទឹក អាង​ហែល​ទឹក បន្ទប់​សម្រាប់​ក្មេង បន្ទប់​យូ​ហ្គា បណ្តា​ល័យ និង​បន្ទប់​សម្រាប់​សេវាកម្ម​ផ្សេង​ៗ​ទៀត​។

ដើម្បី​ទទួល​បាន​នូវ​លំនៅ​ឋាន និង​ការិយាល័យ​ពាណិជ្ជកម្ម នៅ​ក្នុង​ក្តី​ស្រមៃ​របស់​លោក​អ្នក​ក្នុង​ពេល​ឥឡូវនេះ សូម​អញ្ជើញ​ទៅ​កាន់​បន្ទប់​តាំង​បង្ហាញ​របស់ Camhomes D’Seaview នៅ​អគារ​កា​ណា​ឌី​យ៉ា នៅ​ទីក្រុង​ភ្នំពេញ ឬ​ការិយាល័យ​នៅ​រង្វង់​មូល​តោ​ពីរ នៅ​ឯ​ក្រុងព្រះសីហនុ ឬ​មើល​ព័ត៌មាន​លម្អិត ដោយ​ចូល​ទៅ​កាន់ www.mycamhomes.com ។

ប្រសិនបើ​លោក​អ្នក​នៅ​ក្រុងព្រះសីហនុ នៅ​ចុង​ស​ប្តា​ហ៍​នេះ សូម​ធ្វើការ​ទាក់ទង​ទៅ​កាន់​ក្រុម​ផ្នែក​លក់​តាម​រយៈ​លេខ ០២៣ ៩៨៥ ៨២៨ សម្រាប់​ការ​ទស្សនា​ទីតាំង​ការដ្ឋាន និង​បន្ទប់​តាំង​បង្ហាញ​៕