ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​វាលស្រែ​ស្នេហ៍​ខ្ញុំ (​ជា​ភាគ​បន្ត​)

8 ឆ្នាំ មុន

ឆៃ​ដេញ​ហ្គី​តា​បន្ត​ទៀត ធ្វើ​រាងដូចជា​អ្នកលេង​ហ្គី​តា​នៅ​លើ​ឆាក ដេញ​បង្វិលខ្លួន បញ្ចេញ ក្បាច់ ។ នាយ​ទ្រើ​ក នាយ​ត្រុយ រាំ​អម​សងខាង អស់ពី​ក្បាច់​មួយ​ចូល​ក្បាច់​មួយ។ ភួង​ម្លិះ​និង​កែវ​ងាក​មើល​មុខ​គ្នា​ធ្វើ​មុខ​ហួសចិត្ត

ឆៃ​ដេញ​ហ្គី​តា​បន្ត​ទៀត ធ្វើ​រាងដូចជា​អ្នកលេង​ហ្គី​តា​នៅ​លើ​ឆាក ដេញ​បង្វិលខ្លួន បញ្ចេញ  ក្បាច់ ។ នាយ​ទ្រើ​ក នាយ​ត្រុយ រាំ​អម​សងខាង អស់ពី​ក្បាច់​មួយ​ចូល​ក្បាច់​មួយ។ ភួង​ម្លិះ​និង​កែវ​ងាក​មើល​មុខ​គ្នា​ធ្វើ​មុខ​ហួសចិត្ត
កែវ​៖ ឆៃ ដូច​ជា​តាម​ម្លិះ ស្អិត​បេះ​មិន​ចេញ​ហើយ​! មើលទៅ​គួរ​ឲ្យ​អាណិត​ដែរ ! គេ​ពិតជា​ស្រឡាញ់​ម្លិះ​ស្មោះ​ខ្លាំង​ណាស់ !

ភួង​ម្លិះ​ដកដង្ហើម​ធំ គ្រវីក្បាល​តិច​ៗ
ភួង​ម្លិះ​៖ ក្តី​ស្រលាញ់​បែប​នេះ​គេ​មិន​ហៅ​ថា​ស្រលាញ់​ទេ​បង​កែវ ! ថ្ងៃ​ណាមួយ​ដែល​គេ​ឈប់​វង្វេង គេ​នឹង​ដឹង​ដោយ​ខ្លួនឯង ថា​ក្តី​ស្រលាញ់​ពិតប្រាកដ​នោះ​គឺជា​អ្វី !
ភួង​ម្លិះ​ទាញ​បង្អួច​បិត​ជិត ។ ត្រុយ​មើលទៅ​ឃើញ​បង្អួច​បិទ​ជិត ត្រុយ​កេះ​ឆៃ ខ្សឹប​តិច​ៗ
ត្រុយ​៖ លោក​បង ! អូន​ម្លិះ​គេ​ចូល​ដេក​បាត់​ទៅ​ហើយ ! គេ​មិន​នៅ​ស្តាប់​លោក​បង​លេងភ្លេង​ទេ !

ឆៃ​សម្លឹង​មើលទៅ​បង្អួច​បន្ទប់​ភួង​ម្លិះ​មិន​ដាក់​ភ្នែក នៅ​ដេញ​ហ្គី​តា និយាយ​បណ្តើរ
ឆៃ​៖ យើង​ចង់​បង្ហាញ ចិត្ត​ស្មោះ​របស់​យើង​ឲ្យ​អូន​ម្លិះ​ឃើញ ! យើង​នឹង​នៅ​លេង​ឲ្យ​នាង​ស្តាប់​រហូត​មិន​រា​ថយ​ទេ !

ឆៃ​នៅ​ដេញ​ហ្គី​តា​រួច​ស្រែកច្រៀង​កំពុង​តែ​ហាមាត់​ស្រែកច្រៀង មានទឹក​ជះ​មក​ទទឹក​ឆៃ ចូល​ពេញមាត់​ឈ្លក់ ។ ឆៃ ទ្រើ​ក និង​ត្រុយ ទទឹកជោក​ទាំងអស់​គ្នា​នាំ​គ្នា​បើកភ្នែក​ធំៗ មើលទៅ​យ៉​មុខ​ផ្ទះ ឃើញ​យាយ​ម៉ា​ប់​កាន់​ធុង​ទឹក​មួយ​កំពុង​ឈរ​សើចរ​លាក់ខ្លួន
ម៉ា​ប់​៖ យ៉ាងម៉េច​ដែរ ត្រជាក់​ស្រួលខ្លួន​ទេ អ​ន្ទិ​ត​ឆៃ​! នឹកឃើញ​ឆ្កួត​ស្អី​នឹង មក​ស្រែកច្រៀង​រកតែ​គេ​ដេក​ពួន​មិន​បាន ! ឥឡូវ​ទៅ​ផ្ទះ ឬ​មិន​ទៅ ! បើ​មិន​ទៅ​ទេ​ចាំ​យើង​ជួយ​ងូតទឹក​ឲ្យ​បន្ថែម​ទៀត !

ម៉ា​ប់​យួ​ធុង​ទឹក​រត់​ចូល​ទៅ​ក្នុងផ្ទះ​វិញ​។ ត្រុយ​ច្បូត​ទឹក​ចេញ​មុខ​បណ្តើរ​ចាប់​ទាញ​ដៃ​ឆៃ
ត្រុយ​៖ លោក​បង​ៗ ! ខ្ញុំ​ថា​វិធី​នេះ​មិនល្អ​ប្រសើរ​ប៉ុន្មាន​ទេ​លោក​បង ! យើង​ឆាប់​ទៅ​ផ្ទះ​វិញ​សិន​ទៅ ! លឿន​ឡើង ! ប្រយ័ត្ន​តែ​ម្តងនេះ​មិនមែន​ជា​ធុង​ទឹក ក្លាយជា​ដុំ​ថ្ម​វិញ​ច្បាស់​ជា​ពក​ក្បាល​ហើយ​លោក​បង ! ធានា​មិន​បាន​ទេ ! ខ្ញុំ​ទៅ​មុន​ហើយ !

ត្រុយ​រត់​ចេញ​ទៅ ទ្រើ​ក​រត់​តាម​ក្រោយ
ទ្រើ​ក​៖ អា​ត្រុយ​ចាំ​អញ​ផង ! អញ​ទៅ​ដែរ​! មិន​លេង​ចូល​ទេ ក្លាយ​ពក​ក្បាល !

ឆៃ​ងាក់​ទៅ​ឃើញ​សា​ម៉​ន​និង​ផៃ​ដើរ​ចូល​ក្នុងផ្ទះ​វិញ ។ ម៉ា​ប់​យួរ​ធុង​មក​ម្តងនេះ​ពីរ​ធុង ងាក់​ទៅ​មាត់​បង្អួច​បន្ទប់​ភួង​ម្លិះ​បិទ​ជិត ឆៃ​ឱប​ហ្គី​តា​រត់​តាម​ក្រោយ​នាយ​ទ្រើ​ក ស្រែក​បណ្តើរ
ឆៃ​៖ អញ​ក៏​ទៅ​ដែរ​វើ​យ !

ណាត​កំពុង​រៀប​តុ​កៅអី​កន្លែង​លក់ ជូត​សម្អាត​កន្លែង​លក់​កេ​ហ្វេ ច័​ន្ទ្រ​យួរ​ស្រាក់​បាយ ស្លៀកពាក់​របៀប​ចេញ​ទៅ​ស្រែ ពាក់មួក​ស្លឹក​ត្នោត ដើរ​ចេញពី​ក្នុងផ្ទះ ។ ណាត​ជូត​តុ ជូត​កែវ​បន្តើរ និយាយ​មិន​បាន​ងាក​មើល​ច័​ន្ទ្រ​ទេ
ណាត់​៖ នាង​ច័​ន្ទ្រ ! អឺ ! នាង​ច័​ន្ទ្រ ! វា​នៅ​ធ្វើ​ស្អី​ទៀត​ហ្នឹង ! ថ្មើរ​នេះ​ហើយ មិន​គិត​មក​ជួយ​រៀបចំ​កន្លែង​លក់​កន្លែង​ដូរ​ទេ​ហ្អី !

ច័​ន្ទ្រ​ដើរមក​ដល់​ពីក្រោយ​ខ្នង​ណាត ឱន​ស្រែក​ដាក់​ត្រចៀក​ណាត
ច័​ន្ទ្រ​៖ រអ៊ូ​ស្អី​ទៀត​ហើយ​ម៉ែ​!

ណាត​ភ្ញាក់​ដៃ​កំពុង​កាន់​កន្ត្រង​កាហ្វេ ងាក​ប្រុង​វាយ​ក្បាល​ច័​ន្ទ្រ ។ ច័​ន្ទ្រ​ចាប់ដៃ​ណាត​ជាប់ បើកភ្នែក​ធំ​ៗ
ច័​ន្ទ្រ​៖ ម៉ែ​ៗ! កុំ​លេង​ក្បាល​ណា​ម៉ែ​! ខុសតំណម​ខ្ញុំ​ឥឡូវ​ហើយ ! ព្រឹក​នេះ​ខ្ញុំ​មិន​បាន​នៅ​ជួយ​លក់​ម៉ែ​ទេ​! ខ្ញុំ​ត្រូវ​ទៅ​ជួយ​បង្វាស់​ដៃ​បង្ហើយ​ស្រែ​មីង​នាង​សិន ដល់​អាទិត្យ​ក្រោយ​គាត់​មក​ជួយ​ស្រែ​យើង​វិញ​ម្តង ។

ណាត​បើកភ្នែក​ធំ​ៗ
ណាត​៖ អឺ ! ម៉េច​ក៏​អាច​មិន​ព្រម​ប្រាប់​អញ​មុន ! អញ​ខ្វះ​កាហ្វេ ខ្វះ​ស្ករ គិត​ថា​ឲ្យ​ឯង​នេះ​ទៅ​ជួយ​ទិញ​បន្តិច ! ឥឡូវ​ទៅ​ស្រែ​ឯណា​ឆ្កុយ​! ហើយ​អញ​បាន​ស្អី​លក់​ទៅ !
ច័​ន្ទ្រ​៖ ម៉ែ​រក​វិធី​ខ្លួនឯង​ទៅ ! ខ្ញុំ​មិនដឹង​ទេ​! ខ្ញុំ​ទៅ​សិន​ហើយ​ម៉ែ ! ខ្ញុំ​ទៅ​ជិះរ​ទះ​គោ​ជាមួយ​មីង​នាង នៅ​ឯ​ផ្ទះ​គាត់​ឯណោះ ! រវល់​តែ​ត្រេ​ត​ត្រ​ត​យូរ​គេ​ទៅ​ចោល​ខ្ញុំ​អស់​ឥឡូវ​ហើយ !

ច័​ន្ទ្រ​យួរ​ស្រាក់​បាយ និង​ដប​ទឹក ដើរ​ចេញ​ទៅ​យ៉ាង​លឿន ។ ណាត​ទម្លាក់​កែវ​ទម្លាក់​ថាស​ចុះ​ធ្វើ​មុខ​ធុញ
ណាត​៖ យី ! មី​កូន​មួយ​នេះ​វី​! វា​ចង់ទៅ​ណា​មក​ណី មិន​ចេះ​រៀបរាប់​ប្រាប់​មុន​សោះ ! ចង់ទៅ​ក៏​ទៅ​ភ្លាម ! គិត​ឲ្យ​អញ​ខាន​លក់​ខាន​ដូរ​ម្ងៃ​៉​ទទេ​ឬ​យ៉ាងម៉េច​ហ្នឹង ! ខាន​លក់​មួយ​ថ្ងៃ ខាត​ប្រាក់​ពីរ​បី​ម៉ឺន​ឯណោះ !

ច័​ន្ទ្រ​ដើរ​ចេញ​ទៅ​បាត់​ហើយ ។ កែម​កាន់​ផ្កាស្បៃរឿង​មួយ​បាច់ ដាក់​លាក់​នៅ​ក្រោយខ្នង​ឈាន​លម​ៗ មក​អើត​មើល​មីង​ណាត
កែម​៖ មីង ! កំពុង​រអ៊ូរ​អីហ្នឹង !
ណាត​ភ្ញាក់​ងាក​មក​មើលឃើញ​កែម​កំពុង​សើច​ស្ញាញ

(​នៅ​មាន​ត​)