ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូតអាមេរិកសាទររដ្ឋាភិបាលកម្ពុជាខិតខំចាក់វ៉ាក់សំាងបង្ការកូវីដជូនពលរដ្ឋឈានដល់បើកដំណើរការសកម្មភាពសង្គម និងសេដ្ឋកិច្ចបណ្តើរៗ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​អា​មេ​រិ​កបាន​អបអរសាទរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​-១៩ ជូន​ពលរដ្ឋ​បាន​ក្នុង​កម្រិត​ខ្ពស់ និង​ឈាន​ដល់​ការ​បើក​ដំណើរការ​សកម្មភាព​សង្គម និង​សេដ្ឋកិច្ច​ជា​បណ្តើរ​ៗ​ឡើង​វិញ ។ ការ​សាទរ​នេះ​ធ្វើ​ឡើង ក្នុង​ជំនួប​ពិភាក្សា​រវាង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង…

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​អា​មេ​រិ​កបាន​អបអរសាទរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​-១៩ ជូន​ពលរដ្ឋ​បាន​ក្នុង​កម្រិត​ខ្ពស់ និង​ឈាន​ដល់​ការ​បើក​ដំណើរការ​សកម្មភាព​សង្គម និង​សេដ្ឋកិច្ច​ជា​បណ្តើរ​ៗ​ឡើង​វិញ ។

ការ​សាទរ​នេះ​ធ្វើ​ឡើង ក្នុង​ជំនួប​ពិភាក្សា​រវាង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប​ពិភាក្សា​ការងារ​នៅ​វិមាន​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២១ ។

ក្នុង​ជំនួប​សម្តេច ហេង សំ​រិ​ន បាន​សម្តែង​ការ​កោតសរសើរ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ដែល​បាន​ខិតខំ​ប្រឹងប្រែង​នៅ​ក្នុង​ការ​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​មកនេះ​ធ្វើ​ឲ្យ​កិច្ច​សហប្រតិបត្តិការ​ជា​ច្រើន​វិស័យ​រវាង​ប្រទេស​ទាំង​ពីរ​បាន​ជំរុញ និង​លើកកម្ពស់​មានកា​រវិ​វ​ឌ្ឍ​រីក​ចម្រើន ។

សម្តេច​ជឿជាក់​ថា ទំនាក់ទំនង​ប្រជាជន​ទាំង​ពីរ​ប្រទេស​ក៏​ដូច​ជា​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​អា​មេ​រិ​ក​ដែល​មាន​ជាង​៧០​ឆ្នាំ​មកនេះ​នឹង​កាន់តែ​រីក​លូតលាស់​ប្រកបដោយ​ផ្លែផ្កា​ថែម​ទៀត ។

ចំណែក​ឯកឧត្តម Patrick Murphy អបអរសាទរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​-១៩ ជូន​ពលរដ្ឋ​បាន​ក្នុង​កម្រិត​ខ្ពស់ និង​ឈាន​ដល់​ការ​បើក​ដំណើរការ​សកម្មភាព​សង្គម និង​សេដ្ឋកិច្ច​ជា​បណ្តើរ​ៗ​ឡើង​វិញ ។

ឯកឧត្តម​បាន​បញ្ជាក់​ថា​« សហរដ្ឋអាមេរិក​ជា​ប្រទេស​មួយ​ដែល​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​វិស័យ​សុខាភិបាល​នៅ​កម្ពុជា ពិសេស​នៅ​កំឡុង​ពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩​នេះ​អា​មេ​រិ​កបាន​ផ្តល់​វ៉ាក់សាំង​Johnson & Johnson ជូន​កម្ពុជា​ប្រមាណ​ជាង​១​លាន​ដូ​ស​តាម​យន្តការ​អង្គការ​សុខភាព​ពិភពលោក​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច ហេង សំ​រិ​ន បាន​ថ្លែង​អរគុណ​យ៉ាង​ជ្រា ល​ជ្រៅ​ចំពោះ​សហរដ្ឋអាមេរិក​ដែល​បាន​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ដល់​កម្ពុជា​មាន​ជា​អាទិ៍​លើ​វិស័យ​សុខាភិបាល អប់រំ បរិស្ថាន វប្បធម៌ កសិកម្ម និង​ការ​បោសសំអាត​មីន​ជាដើម​នោះ ពិសេស​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​-១៩ ។
ជា​ចុងបញ្ចប់ សម្តេច​បាន​លើកទឹកចិត្ត​ដល់​សហរដ្ឋអាមេរិក​បន្ត​ផ្តល់​អាហារូបករណ៍ និង​ឱកាស​បណ្តុះបណ្តាល​ដល់​និស្សិត និង​អ្នកដឹកនាំ​វ័យក្មេង​កម្ពុជា ដោយ​កម្ពុជា​ផ្តល់​អាទិភាព​ដល់​សេដ្ឋកិច្ច ផ្អែក​លើ​ចំណេះដឹង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ