ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកឃុំ ប៉ុណ្ណា​ដែ​ត ពោល​ពាក្យ​យ៉ាង​មាន​ន័យ​ទៅ​កាន់​កូនប្រុស​សង្ហា​ក្នុង​ថ្ងៃ​ដ៏​ពិសេស

2 ឆ្នាំ មុន
  • ភ្នំពេញ

ពេលវេលា​បាន​រំលង​ទៅ​លឿន​មែន មិន​ទាន់​បាន​ប៉ុន្មាន​ផង លោក​ឃុំ ប៉ុណ្ណា​ដែ​ត និង យក់ ឋិតរ​ដ្ឋា បានកូន​ពេញកំលោះ រៀមច្បង​ក្នុង​គ្រួសារ​ដែល​មាន​វ័យ​១៤​ឆ្នាំ រាង​ខ្ពស់​ជាង​ប៉ា​ម៉ាក់​បាត់​។ គ្រប់​គ្នា​ភ្ញាក់ផ្អើល​នៅ​ពេល​មើលឃើញ​ថា

រាជធានី​ភ្នំពេញ ៖ ពេលវេលា​បាន​រំលង​ទៅ​លឿន​មែន មិន​ទាន់​បាន​ប៉ុន្មាន​ផង លោក​ឃុំ ប៉ុណ្ណា​ដែ​ត និង យក់ ឋិតរ​ដ្ឋា បានកូន​ពេញកំលោះ រៀមច្បង​ក្នុង​គ្រួសារ​ដែល​មាន​វ័យ​១៤​ឆ្នាំ រាង​ខ្ពស់​ជាង​ប៉ា​ម៉ាក់​បាត់​។ គ្រប់​គ្នា​ភ្ញាក់ផ្អើល​នៅ​ពេល​មើលឃើញ​ថា កូនច្បង​តារា​ទាំង​២​នេះ មុខមាត់​ដូច​ឪពុក ហើយ​សង្ហា​ណាស់ ទឹកមុខ​ស្រស់ រាក់ទាក់ បើសិនជា​មក​អុកលុក​ក្នុង​វិស័យ​សិល្បៈ​ដែរ​នោះ ពិតជា​មិន​អន់​នោះ​ទេ​។

កាលពី​ពេល​កន្លង​ទៅ​នេះ គឺជា​ថ្ងៃ​ខួបកំណើត​របស់​កំលោះ ឃុំ លី​ដូ កូនប្រុស​ដ៏​សង្ហារ​របស់​គ្រួសារ​តារាចំរៀង​ដ៏​ល្បី គឺ​អ្នក​នាង យក់ ឋិតរ​ដ្ឋា និង​លោក​ឃុំ ប៉ុណ្ណា​ដែ​ត ។

ហើយ​អ្វី​ដែល​សំខាន់​នោះ គឺ​លោកប៉ា​ដ៏​សង្ហារ បាន​ពោល​វាចា​ប៉ុន្មាន​ម៉ាត់​ជូនពរ​ដល់​កូនប្រុស​របស់​ខ្លួន​ក្នុង​ថ្ងៃ​ខួបកំណើត លោក​អ្នក​បាន​អាន​ហើយ នឹង​លួច​ញញឹម​ជា​មិន​ខាន ដោយ​លោក​ពោល​ថា «​ឃុំ រ​ដ្ឋា​ណា​លី​ដូ Khum Lido ឆ្នាំ​នេះ​កូន​អាយុ​១៤​ឆ្នាំ​ហើយ កូន​ចេះ​គិត​ច្រើន​ជា​មុន​ហើយ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប៉ា​មិន​ពិបាក​ក្នុង​ការ​ទូន្មាន​កូន​ច្រើន​ដូច​កាល​កូន​នៅ​តូច​ទេ មិនមែន​មាន​ន​យ័​ថា ប៉ា​មិន​ស្រលាញ់ និង​យកចិត្តទុកដាក់​ជាមួយ​កូន​ទេ តែ​ប៉ាច​ង់​អោយ​កូន​ចេះ​រស់​ដោយ​ខ្លួនឯង សំរេចចិត្ត​ដោយ​ខ្លួនឯង ធ្វើ​ការងារ​ដោយ​ខ្លួនឯង ដោយ​មិន​ពឹង​លើ​មនុស្ស​ជុំវិញ​ខ្លួន នេះ​ជា​វិញ្ញាសារ​មួយ​ដែល​ប៉ា​ត្រូវ​ដាក់​ទៅ​អោយ​កូន​ដោះស្រាយ ប៉ា​តែងតែ​បង្រៀន​អោយ​កូន​ចេះ​ធ្វើ​គ្រប់​បែប​យ៉ាង មិន​ថា​ការងារ​ធ្ងន់​ស្រាល តូច​ធំ កូន​ត្រូវ​តែ​ចេះ ហើយ​ធ្វើ​វា​អោយ​បាន ព្រោះ​វា​ជា​មេរៀន​នៃ​ជីវិត​ដែល​មនុស្ស​គ្រប់​ត្រូវ​តែ​ចេះ ពោល​គឺ​កូន​ត្រូវ​ចេះ​ធ្វើ​ពី​ការងារ​តូច​ទៅ​មុន​ទើប​យើង​អាច​សំរេច​ការងារ​ធំ​បាន​នៅ​ពេល​ក្រោយ »​។

ជា​ចុង​ក្រោយ​ប៉ា សូម​ជូនពរ​កូន​មាន​សុខភាព​ល្អ រៀន​ពូកែ រៀបចំ​ខ្លួន​អោយ​ក្លាយជា​មនុស្ស​ល្អ​ក្នុង​សង្គម យកចំណេះ​ដឹង​មក​បំរើ​គ្រួសារ និង​សង្គម​ជាតិ​យើង ។ រីករាយ​ថ្ងៃ​ខួបកំណើត​កូនប្រុស​សម្លាញ់​ចិត្ត​ប៉ា ។

គួរ​បញ្ជាក់​ថា លោក​ឃុំ ប៉ុណ្ណា​ដែ​ត និង​អ្នក​នាង យក់ ឋិ​នរ​ដ្ឋា មានកូន​៣​នាក់ ក្នុង​នោះ ប្រុស​២​នាក់ និង​ស្រី​ម្នាក់ ហើយ​ស្វាមី​របស់ យក់ ឋិតរ​ដ្ឋា បាន​ដកថយ​ពី​សិល្បៈ​ទាំង​មហាជន​នៅ​តែ​ចង់អោយ​លោក​បន្ត​វិ​ថី​ចាស់​ដដែល​។ ចំណែក​អ្នក​នាង យក់ ឋិ​នរ​ដ្ឋា នៅ​តែ​បន្ត​អាជីព​សិល្បៈ ហើយ​ឈរ​លើ​ភាព​លេចធ្លោ​ដដែល ហើយ​ថ្មី​ៗ​នេះ បទ​ចម្រៀង​របស់​អ្នក​នាង​១​បទ កំពុង​តែ​ល្បីល្បាញ​នោះ គឹ​មាន​ចំណងជើង​ថា «​ហត់​ឃ្វាល​ចិត្ត​បង​»​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ