ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ព្រះ​សីហ​នុ​ប្រើ​វិធានការ​ក្តៅដកហូត​ដី​វត្ត​ដែល​ជនខិលខូច​​ក្លែង​ឯកសារ​​ធ្វើ​ជា​កម្មសិទ្ធិ​មក​ប្រគល់​ជូន​វត្ត​វិញ

2 ឆ្នាំ មុន
  • ព្រះសីហនុ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​ប្រើ​វិធានការ​ក្តៅ​សម្រេច​ដកហូត​ដី​វត្ត​ដែល​ជនខិលខូច​បាន​ក្លែង​ឯកសារ​យក​ធ្វើ​ជា​កម្មសិទ្ធិ​មក​ប្រគល់​ជូន​វត្ត​វិញ និង​ឲ្យ​អាជ្ញាធរ​ចុះបញ្ជី​ជា​ទ្រព្យសម្បត្តិ​រដ្ឋ ។ យោង​តាម​បណ្តាញ​សង្គម​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា ឯកឧត្តម គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​អញ្ជើញ​ចុះ​ប្រកាស​លទ្ធផល​ស្រាវជ្រាវ​ដោះស្រាយ​បញ្ចប់ទំនាស់​របស់​ក្រុមការងារ​ចម្រុះ​ដែល​បាន​រក​ឃើញ​អ្នក​រំ​លោ​.​ភ​បំពាន​ដី​វត្ត​ព្រៃ​ប្រសិទ្ធិ…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​ប្រើ​វិធានការ​ក្តៅ​សម្រេច​ដកហូត​ដី​វត្ត​ដែល​ជនខិលខូច​បាន​ក្លែង​ឯកសារ​យក​ធ្វើ​ជា​កម្មសិទ្ធិ​មក​ប្រគល់​ជូន​វត្ត​វិញ និង​ឲ្យ​អាជ្ញាធរ​ចុះបញ្ជី​ជា​ទ្រព្យសម្បត្តិ​រដ្ឋ ។

យោង​តាម​បណ្តាញ​សង្គម​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា ឯកឧត្តម គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​អញ្ជើញ​ចុះ​ប្រកាស​លទ្ធផល​ស្រាវជ្រាវ​ដោះស្រាយ​បញ្ចប់ទំនាស់​របស់​ក្រុមការងារ​ចម្រុះ​ដែល​បាន​រក​ឃើញ​អ្នក​រំ​លោ​.​ភ​បំពាន​ដី​វត្ត​ព្រៃ​ប្រសិទ្ធិ ស្ថិត​ក្នុងភូមិ​ស្ទឹង​ច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ និង​បាន​ប្រកាស​ដកហូត រួច​ប្រគេន​ដី​នេះ​ជា​ទ្រព្យ​គរុភណ្ឌ​របស់​វត្ត​វិញ​។

ប្រភព​ថា កាលពី​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២១ ឯកឧត្តម គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​អញ្ជើញ​ផ្សព្វផ្សាយ​លទ្ធផល​ស្រាវជ្រាវ​ដោះស្រាយ​បញ្ចប់ទំនាស់​នៃ​ការ​រំលោភ​ដី​វត្ត​ព្រៃ​ប្រសិទ្ធិ ស្ថិត​នៅ​ភូមិ​ស្ទឹង​ច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ ដោយ​មានការ​ចូលរួម​ពី​លោក​អភិបាលរង​ខេត្ត អាជ្ញាធរ​ស្រុក មន្ទីរ​ជំនាញ និង​ប្រជាពលរដ្ឋ​ចំណុះ​ជើងវត្ត ។ ឯកឧត្តម គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សី​ហនុមាន​ប្រសាសន៍​ថា ដោយ​មានការ​តវ៉ា​ពី​ប្រជាពលរដ្ឋ​ចំណុះ​ជើងវត្ត​ថា មាន​បុគ្គល​មួយ​ចំនួន​បាន​យក​ដី​វត្ត​ពុះ​ជា​ឡូ​ត៌​ចែក​គ្នា​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ទើប​រដ្ឋបាល​ខេត្ត​បាន​បង្កើត​គណៈកម្មការ​ចុះ​ពិនិត្យ​ស្រាវជ្រាវ​ពី​ប្រ​វត្ត​ដី​នៅ​បរិវេណ​វត្ត​ព្រៃ​ប្រសិទ្ធ ភូមិ​ស្ទឹង​ច្រាល ឃុំ​អូរ​បាក់រទេះ និង​បាន​អញ្ជើញ​ភាគី​ពាក់ព័ន្ធ​មក​សួរនាំ និង​បង្ហាញ​ឯកសារ​កាន់កាប់​ដី ។

ក្នុង​ការ​ចុះ​អង្កេត​ស្រាវជ្រាវ​ក្រុមការងារ​បាន​ប្រមូល​ឯកសារ និង​រក​ឃើញ​អ្នក​ក្លែងបន្លំ​ឯកសារ​កាន់កាប់​ដី​ចំនួន​៥​នាក់ ហើយ​អ្នក​ទាំង​៥​នាក់​ក៏​បាន​ធ្វើការ​សារភាព​នូវ​ទោស​កំហុស​របស់​ខ្លួន​ព្រមទាំង​បាន​ប្រគល់​ដី​ដែល​ពួក​ខ្លួន​បាន​ចាប់​ជូន​វត្ត​វិញ ។

ឯកឧត្តម អភិបាលខេត្ត​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ដែល​បាន និង​កំពុង​ប្រើប្រាស់​ក្លែង​ឯកសារ​យក​ដី​រដ្ឋ ឬ​ដី​ឯកជន​ដោយ​ខុសច្បាប់ សូម​ប្រញាប់​ប្រគល់​ឯកសារ​ទាំងនោះ​មក​ឱ្យ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ ដើម្បី​មោឃ​:​ភាព​វិញ ប្រសិនបើ​យក​ឯកសារ​ក្លែង​ទៅ​ប្រើប្រាស់ និង​ត្រូវ​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។

ឯកឧត្តម​អភិបាលខេត្ត បាន​ប្រកាស​ថា ចាប់ពី​ថ្ងៃនេះ​តទៅ​ដី​នេះ​ជា​គរុភណ្ឌ​របស់​វត្ត​ដែល​គ្មាន​បុគ្គល​ណា​ម្នាក់​អាច​ប៉ះពាល់​បាន​តទៅ​ទៀត​ទេ ព្រមទាំង​ណែនាំ​ឱ្យ​មន្ត្រី​ជំនាញ​អាជ្ញាធរ​រៀបចំ​ចុះបញ្ជី​ដី​វត្ត​ជា​ទ្រព្យសម្បត្តិ​រដ្ឋ និង​កៀរគរ​រក​សប្បុរសជន ប្រជាពលរដ្ឋ​ចំណុះ​ជើងវត្ត សហការ​គ្នា​រៀបចំ​ធ្វើ​របង​សីមា​វត្ត​ប្រសិទ្ធ ដើម្បី​គ្រប់គ្រង​ជា​គរុភណ្ឌ​របស់​វត្ត​ចាប់ពី​ពេល​នេះ​តទៅ ។

ក្នុង​ឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​ប្រគេន​បច្ច័យ​ចំនួន​២០០០(​ពីរ​ពាន់​ដុល្លា​) និង​ស៊ីម៉ង់ត៍​ចំនួន​១៥​តោន ដើម្បី​ផ្តួចផ្តើម​កសាង​របង​ការពារ​ដី​វត្ត​ឱ្យ​បាន​គង់វង្ស ដើម្បី​ទុកជា​សម្បត្តិ​សាធារណៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ