ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រហស្សនាម«អាកន្ទាយ»អស់លក្ខណ៍លើកនេះ​

2 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​ជា​មុខសញ្ញាលួច​យ៉ាង​សកម្ម និង​ត្រូវ​បាន​អ្នក​ភូមិ​ហៅ​ឈ្មោះ​ថា «អា​កន្ធាយ» មេចោរ​លួច​មាន់ និង​ក្ងាន អ្នក​ភូមិ​ជា​ច្រើន​លើក​មក​ហើយ ​ ទើប​ថ្ងៃ​អស់​លក្ខណ៍ត្រូវ​នគរបាល​ចាប់​ឃាត់ខ្លួន​វាយ​ខ្នោះ​តែ​ម្តង…

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​ជា​មុខសញ្ញាលួច​យ៉ាង​សកម្ម និង​ត្រូវ​បាន​អ្នក​ភូមិ​ហៅ​ឈ្មោះ​ថា «អា​កន្ធាយ» មេចោរ​លួច​មាន់ និង​ក្ងាន អ្នក​ភូមិ​ជា​ច្រើន​លើក​មក​ហើយ ​ ទើប​ថ្ងៃ​អស់​លក្ខណ៍ត្រូវ​នគរបាល​ចាប់​ឃាត់ខ្លួន​វាយ​ខ្នោះ​តែ​ម្តង ។ ហេតុ​ការ​ណ៍​នេះ ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៧ ខែតុលា ​វេលា​ម៉ោង​១៣ និង៥០​នាទី ស្ថិត​នៅ​ភូមិ​រាំង​ដេក​២ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។

នគរបាល​ស្រុក​កៀនស្វាយបានអោយ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ឯក សុ​ឃឿ​ន ភេទ​ស្រី អាយុ​៤៨​ឆ្នាំ ជនជាតិ​ខ្មែរជាកសិករ មាន​​​ទីលំនៅ​ភូមិ​រាំង​ដេក​២ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ​។ ជនសង្ស័យ​ឈ្មោះ ធូ រ៉ា ​(​ហៅ​អា​កន្ធាយ​) ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបពិតប្រាកដ មាន​ទីលំនៅ​ភូមិ រាំង​ដេក ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​(​ឃាត់ខ្លួន​.​ធ្លាប់​ជាប់​ពន្ធនា​គារ​)​។

នគរបាល​បញ្ជាក់​ថា ជនសង្ស័យ​បាន​ជិះ​កង់​ចេញពីផ្ទះ​ម្នាក់ឯង​សំដៅ​ទៅ​ភូមិ​រាំង​ដេក​២ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ពេល​ជិះ​កង់​ដល់​ចំណុច​មុខ​ផ្ទះ​របស់​ឈ្មោះ​ឯក សុ​ឃឿ​ន ភេទ​ស្រី​ អាយុ៤៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរកសិករ មាន​ទីលំនៅ​ភូមិ​រាំង​ដេក​២ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​ ។ ជនសង្ស័យ​ក៏​បាន​ឈប់​កង់​ហើយ​យក​ដាវ​ដែក​កែ​ច្នៃ ដែល​សៀត​នៅ​នឹង​តួ
កង់​កាត់​ស្បៃ​មុង​ចង​ជាប់​របង​ទ្វារ​បង​ផ្ទះ​របស់​ជន​រង​គ្រោះ​ចូល​ទៅ​ចាប់​លួច​យក​សត្វ​មាន់​មេ​មួយ​ក្បាល​ ដែល​ជន​រង​គ្រោះ​ក្រុង​ក្នុង​អង្រុត​​ក្រោយ​ផ្ទះ​ពេល​លួច​សត្វ​មាន់​រួច​ហើយ ជនសង្ស័យក៏​ច្រក​មាន់​ដាក់​ក្នុង​ទៃ​(​បាវ​)​ពណ៌​ខៀវ ហើយ​ជិះ​កង់​ជិះ​ត្រឡប់​មក​ផ្ទះ
​វិញ​។

លុះ​ពេល​ជិះ​បាន​ចម្ងាយ​​ប្រហែល​៣០០​ម៉ែត្រ ​ស្រាប់តែ​ឃើញ​សត្វ​ក្ងាន​បួនទៅ​ប្រាំ​ក្បាល នៅ​ក្នុង​របង​ដី​ឡូ​តិ៍​របស់​គេ​មិន​ស្គាល់​ឈ្មោះ ភ្លាម​នោះ​ជនសង្ស័យក៏ឈប់​កង់ ផ្លោះ​របង​ចូល​លួច​ចាប់​សត្វ​ក្ងាន​របស់​គេ​ចំនួន​មួយ​ក្បាល​ទម្ងន់​បី​គីឡូក្រាម ចងជើង​ដាក់​ក្នុង​ទៃ​(​បាវ​) ​ពណ៌​ខៀវ​ ជាមួយ​សត្វ​មាន់ រួច​ជិះ​កង់មក​ផ្ទះ​របស់​ខ្លួន​។

លុះដល់​ម៉ោង​១៤ និង​២០​នាទី ជន​រង​គ្រោះ បាន​មក​ដាក់​ពាក្យបណ្ដឹង ក្រោយ​ពី​ទទួល​បាន​បណ្ដឹង​ពី​ជន​រង​គ្រោះ​ភ្លាម​កំលាំង​នគរបាល​ប៉ុស្តិ៍​គគីរ​ធំ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ ឃាត់ខ្លួន​ជនសង្ស័យ​យក​មក​ប៉ុស្តិ៍​ដើម្បី​សួរនាំ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា «ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​លួច​ដូច​ខាងលើ​ពិតប្រាកដ​មែន នឹង​ធ្លាប់​លួច​សត្វ​មាន់ សត្វ​ទា​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​គគីរ​ធំ​ជា​ច្រើន​លើក​មក​ហើយ នឹង​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​ស​ម្ដង​រួច​មក​ហើយ​ដែល»​។

បច្ចប្បន្ន ជនសង្ស័យ​រួម​ជា​មួយ​វត្ថុ​តាង​ប​ញ្ចូ​ន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​បន្ត​នីតិវិធី​ច្បាប់​។ ​

អត្ថបទសរសេរ ដោយ