ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អាកចរាចរណ៍បណ្តោះអាសន្ន លើកំណាត់​ផ្លូវ២១៧ ហៅ ផ្លូវចំការដូង នៅចំណុចទឹកលិច ភ្លើងស្តុបព្រែកជ្រៃ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រហូតដល់ម៉ោងជាង ៩យប់ ថ្ងៃទី២៧តុលានេះ ទឹកស្ទឹង​ព្រែក​ត្នោត បាន​ឡើងលិចកាន់តែជ្រៅ​​លើផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង ត្រង់ចំណុច​ភ្លើងស្តុប​ព្រែក​ជ្រៃ ឬស្តុបបាគូ ក្នុងភូមិ​បា​គូ…

រាជធានី​ភ្នំពេញ​៖ រហូតដល់ម៉ោងជាង ៩យប់ ថ្ងៃទី២៧តុលានេះ ទឹកស្ទឹង​ព្រែក​ត្នោត បាន​ឡើងលិចកាន់តែជ្រៅ​​លើផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង ត្រង់ចំណុច​ភ្លើងស្តុប​ព្រែក​ជ្រៃ ឬស្តុបបាគូ ក្នុងភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ទឹក​ឡើង​លឿនលើសក្បាលជង្គង់ហើយ ចរាចរណ៍ត្រូវបានផ្អាក​ មិនអាចធ្វើដំណើរ​ឆ្លងកាត់បានទេ លើកំណាត់​ផ្លូវលេខ២១៧ ពីភ្លើងស្តុបបាគូ ទៅស្ពានព្រែកជ្រៃ។ ចំណែកពីស្ពាន​​ព្រែក​ជ្រៃ ទៅ​រង្វង់កួរស្រូវ ទឹកមិនទាន់ឡើងលិចទេ តែចរាចរណ៍ ត្រូវបានបិទ​ មិន​ឲ្យឆ្លងកាត់ផ្លូវលេខ២១៧ នេះទេ​។  

ទឹកជំនន់ស្ទឹងព្រែកត្នោត ឡើង​លិច​កំណាត់​ផ្លូវលេខ២១៧​​នេះ ចាប់​​​តាំង​​ពី​​​​ម៉ោង ៦​ល្ងាច​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២១​។ រហូតដល់​ម៉ោង ១០យប់ ថ្ងៃទី២៧តុលា​នេះ ជំនន់​ទឹកភ្លៀង​លើ​កំណាត់​ផ្លូវ​២១៧​ កន្លែងខ្លះឡើងដល់លើក្បាលជង្គង់ហើយ​។ ភ្លើងអគ្គិសនី ត្រូវបានកាត់ផ្តាច់​ទាំងស្រុង នៅចំណុចទឹកលិចនោះ។ នៅក្នុងភូមិ ទឹកលិច​ធ្ងន់ធ្ងរ​ ហើយ​ទឹកហូរ កំពុងហូរចាក់ទៅ​បឹងជើងឯក។​ ប្រជាពលរដ្ឋជាច្រើន ជម្លៀសចេញពីផ្ទះលិចទឹក។

អាជ្ញាធរសមត្ថកិច្ច បាន​ឲ្យ​ដឹងថា ទឹក​ដែល​ហូរ​លើផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង និង​លិច​លំនៅដ្ឋាន​ជាច្រើន​ខ្នង​នេះ ពុំមែន​ដោយសារតែ​ការបាក់​ទំនប់​ស្ទឹង​ព្រែក​ត្នោត​នោះទេ គឺ​ព្រោះតែ​កម្រិត​ទឹកស្ទឹង កើនឡើង​ឥតឈប់ឈរ និង​បាន​ហៀរ​ចេញពី​ស្ទឹង ហូរ​ចូល​ផ្ទះ និង​លិច​ផ្លូវ​នេះ​តែម្ដង​។ នេះ​គឺជា​ការព្រួយបារម្ភ​ជាថ្មី​អំពី​ការ​ជន់​លិច ប្រសិនបើ​ទឹកស្ទឹង នៅតែ​បន្ត​កើនឡើង​ឥត​ឈប់​បែបនេះ គឺ​នឹងត្រូវ​លិចលង់ ដូចគ្នា​ទៅនឹង​ឆ្នាំ​២០២០ កន្លងទៅ​មិនខានឡើយ​។ កាលពី​ឆ្នាំមុន នៅ​ចំណុច​ទឹក​លិច​កំណាត់​ផ្លូវ​លេខ​២១៧ រហូតដល់​រង្វង់​មូល​កួរស្រូវ គឺ​ត្រូវ​ជិះទូក ដោយ​ទឹក​ឡើង​លិច​ដល់​ត្រឹម​ចង្កេះ និង​កន្លែង​ខ្លះ​ដល់​ត្រឹម​ទ្រូង​៕ យន់ ស៊ីថា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ