ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​ល្បឿន​លឿន​(​ភ្នំពេញ​-​ព្រះ​សីហ​នុ​) មិន​ទាន់​ស្ថាបនា​ហើយ​ផង គ្រោះថ្នាក់​ចរាចរណ៍​ស្លា​.​ប់​២​នាក់

2 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​យុវជន​០២​នាក់ នៅ​លើ​កំណាត់​ផ្លូវ​ល្បឿន​លឿន ដែល​មិន​ទាន់​អនុញ្ញាតិ​ឲ្យ​ដំណើរការ​នៅឡើយ (​ផ្លូវ​ល្បឿន​លឿន​ខេត្ដ​ព្រះ​សីហ​នុ​-​រាជធានី​ភ្នំពេញ កំពុង​ស្ថាបនា​បាន​ប្រមាណ​៦៥% តែ​ប៉ុណ្ណោះ​) ។ នេះ​ជា​ការ​បាត់​បង់ជីវិត​លើក​ដំបូង​ហើយ​នៅ​លើ​ផ្លូវ​ល្បឿន​លឿន…

ខេត្តកំពង់ស្ពឺ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​យុវជន​០២​នាក់ នៅ​លើ​កំណាត់​ផ្លូវ​ល្បឿន​លឿន ដែល​មិន​ទាន់​អនុញ្ញាតិ​ឲ្យ​ដំណើរការ​នៅឡើយ (​ផ្លូវ​ល្បឿន​លឿន​ខេត្ដ​ព្រះ​សីហ​នុ​-​រាជធានី​ភ្នំពេញ កំពុង​ស្ថាបនា​បាន​ប្រមាណ​៦៥% តែ​ប៉ុណ្ណោះ​) ។

នេះ​ជា​ការ​បាត់​បង់ជីវិត​លើក​ដំបូង​ហើយ​នៅ​លើ​ផ្លូវ​ល្បឿន​លឿន ដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​កាល​វេលា​ម៉ោង ០៥​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២១​នេះ ចំណុច​ភូមិ​បាក់​ជញ្ជៀន ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ (​ផ្លូវ​ល្បឿន​លឿន​កំពុង​ស្ថាបនា​) ។

បើ​យោង​តាម​ប្រភព​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត បានអោយ​ដឹង​ថា មាន​រថយន្ត​០១​គ្រឿង​ម៉ាក Toyota Hilux Revo ព​ណ៍​ស ពាក់​ស្លាក​លេខ AT-2-21-0954 របស់​ក្រុមហ៊ុន​វិនិយោគ​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ​តែ​ម្តង បើកបរ​ដោយ​ឈ្មោះ ហែម ទៀង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ទីលំនៅ​ភូមិ​ស្រែ​ផ្សរ ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ រត់គេច​ខ្លួន​ភ្លាម​ៗ ក្រោយ​កើតហេតុ ។

ប្រភព​ដដែល បាន​បន្ត​ថា រថយន្ត​បើកបរ ក្នុង​ទិស​ដៅ​ពី​ខាងកើត ទៅ​ទិស​ខាងលិច លុះ​មក​ដល់​ចំណុច​ខាងលើ បាន​ទៅ​បុក​ម៉ូតូ​០១​គ្រឿង ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ។

ម៉ូតូ​របស់​ជន​រង​គ្រោះ​ម៉ាក Honda C125 ព​ណ៍​ខ្មៅ សេរី​ឆ្នាំ​២០១៥ ស្លាក​លេខ ប​.​ជ 1F-2050 អ្នកបើកបរ​ដោយ​ឈ្មោះ ហុង ដេ​វី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ (​ស្លា​.​ប់​) រស់នៅ​ភូមិ​ត្រពាំង​ត្រោះ ឃុំ​សំរោង​ទង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ រួម​ដំណើរ​ឈ្មោះ ឌឿ​ន វិ​រៈ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ (​ស្លា​.​ប់​) រស់នៅ​ភូមិ​អូរ​ក្រាំង​អំបិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ដោយឡែក មន្ត្រី​ជំនាញ​ចរាចរណ៍​ខេត្តកំពង់ស្ពឺ បាន​បញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ខាងលើ​បណ្ដាល​មក​ពី​អ្នកបើកបរ មានការ​ឆ្វេស​ប្រហែស ព្រោះថា ផ្លូវ​ល្បឿន​លឿន គឺជា​ផ្លូវ​ដែល​ស្ថិត​ក្នុង​ការ​សាងសង់ មិន​ទាន់​ត្រូវ​បាន​បញ្ចប់​គម្រោង​ផែនការ​នៅឡើយ​ទេ ប៉ុន្តែ​កំណាត់​ផ្លូវ​នេះ បាន​សាងសង់​សម្រេច​មួយ​កំណាត់​ៗ និង​កំពុង​បន្ដការងារ​ផង​ដែរ ប៉ុន្តែ​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន តែងតែ​នាំ​គ្នា​ប្រើប្រាស់​ផ្លូវ​នេះ ដើម្បី​ឆ្លងកាត់​ទៅ​ផ្ទះ ឬ​ជិះ​កំសាន្ដ​លេង ចង់​ដឹង​អំពី​ការ​អភិវឌ្ឍន៍​ផ្លូវ​ល្បឿន​លឿន​ថា បាន​កម្រិត​ណា​ហើយ ជា​ទូទៅ​បងប្អូន​ប្រជាពលរដ្ឋ តែងតែ​នាំ​គ្នា​ឡើង​ទៅ​លំហែកាយ មានការ​ជួបជុំ លក់ដូរ និង​ពេល​ខ្លះ ក្រុម​ក្មេង​ទំនើង ឈាន​ទៅ​យក​ជាទី​តាំង​ប្រយុទ្ធ​គ្នា​ទៀត​ផង ដែល​បញ្ហា​នេះ គួរតែ​ម្ចាស់​គម្រោង​ផ្លូវ​ល្បឿន​លឿន មេត្ដា​ពិនិត្យ និង​ហាមឃាត់​តំបន់​ខ្លះ មិន​អោយធ្វើ​ការ​ចេញចូល ព្រោះ​ជាក់ស្ដែង ដូច​ជា​ករណី​គ្រោះថ្នាក់​ខាងលើ​នេះ ។

បច្ចុប្បន្ន​ជំនាញ​ចរាចរណ៍ បាន​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ រីឯ​មធ្យោបាយ​បង្ក បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង ជា​បណ្ដោះអាសន្ន និង​កសាង​សំណុំរឿង តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ