ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ឡាវ​កាយ (Lao Cai) វៀតណាម ព្រិលធ្លាក់​​មិនធ្លាប់​មាន

15 ឆ្នាំ មុន

ព្រិល​ចាប់​ផ្តើម​​ធ្លាក់​កាល​ពីយប់ថ្ងៃពុធ ទី​១៦​ មីនា ​​ដោយ​គ្រប​ដណ្តប់​​នៅលើ​ផ្ទៃ​ដី​កម្រាស់​​​ចាប់​ពី​​​២,៥សង្ទីម៉ែត្រឡើង ​ធ្វើ​​​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​​ដល់​ភ្ញៀវ​ទេសចរទាំង​ជនជាតិវៀតណាម និង​បរទេស ដែលធ្វើ​ទស្សនកិ​ច្ច​​ក្នុងខេត្ត​​​ឡាវកាយ ប្រទេស​​វៀតណាម ។​

គួរបញ្ជាក់​ថា នៅឆ្នាំ​​២០០៧ ក៏​​ធ្លាប់​មាន​​​ព្រិល​ធ្លាក់​ដែរ​​ ប៉ុន្តែ​​វា​គ្រាន់តែ​​ជា​ប្រភេទ​​ទឹក​សន្សើម​​កក​រឹង​នៅលើ​​​ស្លឹក​ឈើ​ និងស្មៅប៉ុណ្ណោះ ។ ដោយ​ឡែក​នៅ​​ក្នុង​​ខែ​មករា ឆ្នាំ​២០១១ ក៏កើត​មាន​​បាតុ​ភូត​ទឹក​សន្សើម​​កក​រឹង​គ្រប​ដណ្តប់​នៅ​​ទូទាំង​ទីក្រុង​​សាប៉ាម្តងទៀត ក្រោម​​​សម្ពាធ​​អាកាស​ធាតុ​​ដ៏ត្រជាក់​ ប៉ុន្តែ​​ក្នុង​ពេល​​បច្ចុប្បន្ន​​​ក៏​មាន​​ព្រិល​​​ចាប់​ធ្លាក់​​យ៉ាង​ជាក់​ស្តែង ។

​មជ្ឈមណ្ឌល​​ឧតុនិយម​​នៅក្រុង​​ហាណូយ​បាន​ក្រើន​​រំឭក​ដល់​​ភ្ញៀវ​ទេសចរ កាលពីចុង​សប្តាហ៍​​កន្លង​មក​ ទាក់ទិន​នឹង​អាកាស​ធាតុ​​ត្រជាក់ និង​ការ​ដែល​​​មានអាកាស​ជាតុ​ត្រជាក់​​មួយដំណាក់​កាល​ទៀត ​ដែលមាន​​រយៈ​ពេល​ពី​​៣ទៅ​៤​ថ្ងៃ ​ខណៈ​ពេល​នៅ​​ភាគខាង​ត្បូង ក៏​មាន​​ភ្លៀង​ធ្លាក់ និ​ងសមុទ្រ​​នៅភាគខាងកើត​​មានរលក​​ខ្ពស់ និង​​ខ្យល់​​ខ្លាំង ។

សីតុណ្ហ​ភាព​នៅទីក្រុង​​ហាណូយ​​ធ្លាក់ចុះ​​​ដល់​​​​១១អង្សា​សេ ​នៅថ្ងៃពុធ ទី​​១៦ មីនា ​ហើយ​​រំពឹង​ថា នឹងធ្លាក់​ដល់​៩អង្សាសេ ​នៅពេ​ល​យប់ ។ អ្នក​ព្យា​ករណ៍​​អាកាសធាតុ​​ថ្លែង​ថា ​​អាកាស​ធាតុ​​ដ៏​ត្រជាក់​លើកនេះ​ គឺជាលើក​ដំបូង​ចាប់តាំង​​ពី​អំឡុង​​ពេល​បុណ្យ​​ចូលឆ្នាំ​ចិន ​នា​​ដើមខែ​​កុម្ភៈ​កន្លង​ទៅ ​ប៉ុន្តែ​កើត​​ឡើង​​តែ​ប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ​ ​ខណៈ​ពេលនៅ​​ភាគ​ខាង​ជើង​​ និងភាគ​កណ្តាល​វៀតណាមកំពុង​ប្តូរ​ពីរដូវ​​ផ្ការីក​​ចូលទៅ​​រដូវក្តៅ ៕​