ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រ្តីកើតជំងឺកូវីដ១៩ ម្នាក់ ថា ពេទ្យមិនយកចិត្ត​ទុកដាក់ រើសអើងអ្នកជំងឺ ទុកឱ្យកូននាងស្លា.ប់ តែប្រធានមន្ទីរពេទ្យបកស្រាយ

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន៖ ស្រ្តី ជាម្តាយ បានរៀបរាប់​នៅក្នុងឃ្លីបវីដេអូមួយ មានរយ:ពេលប្រមាណជាង ៣នាទី ក្រោយពេលកូន​របស់ខ្លួនស្លាប់ បានឱ្យដឹងថា  ក្រោយពីសម្រាលកូនរួចហើយ ហេតុអ្វីបានជាមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន…

ខេត្តប៉ៃលិន៖ ស្រ្តី ជាម្តាយ បានរៀបរាប់​នៅក្នុងឃ្លីបវីដេអូមួយ មានរយ:ពេលប្រមាណជាង ៣នាទី ក្រោយពេលកូន​របស់ខ្លួនស្លាប់ បានឱ្យដឹងថា  ក្រោយពីសម្រាលកូនរួចហើយ ហេតុអ្វីបានជាមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ទាំងមូល អត់មាន សូម្បីតែម៉ាស៊ីនកំដៅ ឱ្យមានភាពកក់ក្តៅ បែរជាឱ្យប្តីរបស់នាង ដាំទឹកក្តៅ ដាក់ជុំវិញកូន​របស់​ខ្លួន ដើម្បីឱ្យមានកំដៅទៅវិញ។

ប្រភពបន្តទៀតថា ក្រោយមក ក៏បានដាក់ខ្យល់អុកស៊ីហ្សែនច្រមុះកូនរបស់ខ្លួន តាំងពីល្ងាច រហូតដល់ពេលព្រឹក លុះជំរុញឱ្យ​គ្រូពេទ្យបញ្ជូនទៅខេត្តផ្សេង គេមិនព្រម ដោយប្រាប់ថា មានបញ្ហាពាក់ព័ន្ធនឹងជំងឺកូវីដ១៩​។ បើឃើញម្តាយកើតជំងឺកូវីដ ១៩ ហើយគ្រូពេទ្យទុកកូនតូចចោល នោះជីវិតកូនរបស់ខ្លួន ពិតជាគ្មានតម្លៃអ្វីនោះទេ ដោយគ្រាន់តែបង្កើតរួចហើយ ឃើញ​ម្តាយមានជំងឺនេះ ក៏រើសអើង ដោយបោះបង់ចោលនៅក្នុងបន្ទប់ ដែលនាងបានសម្រាល មានកំទេចធូលីដី​គគ្រេច នៅក្នុងអគារក្រោយ​។

នាងបញ្ជាក់ទៀតថា ប្រហែលមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន រើសអើង ដោយសារឃើញនាងរហេមរហាម គ្មានលុយ គ្មាន​សមត្ថភាព ដើម្បីបញ្ជូនកូនខ្លួន ទៅខេត្តបាត់ដំបង។ បើពេទ្យ ត្រូវការលុយ ម្តេចក៏មិនប្រាប់? ដោយសម្រាលវេលាម៉ោង ៣រសៀល ទុករហូតដល់១យប់​ពេញ នៅជាមួយនឹងម្តាយកើត​កូវីដ១៩ ដោយមិនបានយកទៅដាក់សង្គ្រោះ នៅកន្លែង​កុមារនោះឡើយ។

យ៉ាងណាក៏ដោយ ជុំវិញករណីនេះ ប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន លោកវេជ្ជបណ្ឌិត គឹម សំណាង បាន​ស្រាយបំភ្លឺ ក្រោយពីមានគណនីហ្វេសប៊ុកមួយឈ្មោះ «SSad Song» បានបង្ហោះសារ កាលពីវេលាម៉ោង ៤ និង៣០នាទី រសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ សរសេរថា «ខ្លោចចិត្ត កូនគាត់ស្លាប់ ដោយសារតែពេទ្យរើសអើង ព្រោះគាត់មាន Covid ១៩ មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន» ។

តែលោកប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បានច្រានចោលការចោទប្រកាន់របស់ស្រ្តីជាម្តាយមកលើក្រុមគ្រូពេទ្យថា មិនដូចអ្វីដែលនាងជាម្តាយ និយាយរៀបរាប់ ចោទប្រកាន់មកលើក្រុមគ្រូពេទ្យថា មិនយកចិត្តទុកដាក់ ដោយទុកឱ្យកូន​នាងស្លាប់ ព្រោះតែម្តាយកើតជំងឺកូវីដ ១៩ នោះឡើយ​។

លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បានឱ្យដឹងថា ​ស្រ្តីមានផ្ទៃពោះគ្រប់ខែម្នាក់ ផ្ទុកវីរុសកូវីដ១៩ មានឈ្មោះ ថោង ចាន់ទីន អាយុ២៦ឆ្នាំ រស់នៅភូមិស្រ​ឡៅទង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយមុនដំបូង នាងបានគ្រប់ខែ រៀបនឹងសម្រាលកូន ព្រោះឈឺពោះបន្តិចម្តងៗ តែក្រោយពីធ្វើតេស្ត​រកឃើញផ្ទុកមេរោគកូវីដ​១៩ ហើយត្រូវបាន​បញ្ជូនឱ្យចូលព្យាបាលនៅមណ្ឌលសុខភាពភ្នំស្ពង់ ហើយក៏ឈឺពោះរៀបនឹងសម្រាល ត្រូវបានគេបញ្ជូនទៅ​មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិ​ន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ នៅវេលាម៉ោង ១១ និង០០នាទីព្រឹក ដើម្បីធ្វើ​រោគវិនិច្ឆ័យពិនិត្យមើលផ្ទៃពោះ ឆ្លុះអេកូ ឃើញមានរយ:ពេល ៣៨សប្ដាហ៍ ខណ:ម្តាយផ្ទុកជំងឺកូវីដ១៩​។

ប្រភពបន្តទៀតថា ក្រោយមកនាងឈឺពោះកាន់តែខ្លាំងឡើងៗ ក៏សំរាល កាលពីថ្ងៃទី២១ ខែតុលា វេលាម៉ោង ៣ និង ៤២នាទីរសៀល ដោយកើតបានកូនប្រុស ទំងន់ ២.៧គីឡូក្រាម ហើយក្រុមគ្រូពេទ្យផ្នែកកុមារ និងពេទ្យឆ្មប រួមជាមួយ​ផ្នែកសង្គ្រោះ សរុបចំនួន ៥ ទៅ ៦នាក់ បានចូលទៅជួយសង្គ្រោះភ្លាមៗ ទាំងអស់គ្នា​។

លោកប្រធានមន្ទីរពេទ្យ បន្ថែមថា ​ពេលទាក់ទង​ទៅ​ខេត្ត​បាត់ដំបង គ្រូពេទ្យឮ​ថា ម្តាយទារកនេះ កើតជំងឺកូវិដ១៩ គេមិនទទួលនោះឡើយ ទើបទាក់ទងទៅខាងខេត្តសៀមរាប​វិញម្តង ហើយក៏បានបញ្ជូនទៅ​។

តាមប្រធានមន្ទីរពេទ្យ ដោយសារតែទារកខាងលើ បានកើតភ្លាម គ្មានចង្វាក់បេះដូង និងគ្មានដង្ហើម ហើយក្រុមគ្រូពេទ្យ ក៏បានពន្យល់ណែនាំប្រាប់ដល់ស្រ្តីជាម្តាយថា មានសង្ឃឹមតិចតួចបំផុត ខណ:គ្រូពេទ្យ ក៏បានជួយ​ម៉ាស្សា​បេះដូង រហូតដល់មានដង្ហើមឡើងវិញ រួចក៏ប្រញាប់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ក៏ស្លាប់នៅទីនោះ ដោយសារតែទារកខាងលើ កើតមក​ ខ្សោយខ្លាំង​៕ នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ