ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេសចរណ៍វ៉ាក់សាំង ចាប់ផ្តើមនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងនៅតារាសាគរ នៃខេត្តកោះកុង នាថ្ងៃទី៣០វិច្ឆិកា

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​បើកទទួល​ទេសចរ​អន្តរជាតិ​ឡើងវិញ ក្រោម​ទម្រង់​ជា «​ទេសចរណ៍​វ៉ាក់សាំង​» ដោយ​ចាប់ផ្តើម​មុនគេ នៅ​ក្រុងព្រះសីហនុ ក្រុង​កោះរ៉ុង ក្នុង​ខេត្ត​ព្រះសីហនុ និង​នៅ​តារា​សាគរ…

ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​បើកទទួល​ទេសចរ​អន្តរជាតិ​ឡើងវិញ ក្រោម​ទម្រង់​ជា «​ទេសចរណ៍​វ៉ាក់សាំង​» ដោយ​ចាប់ផ្តើម​មុនគេ នៅ​ក្រុងព្រះសីហនុ ក្រុង​កោះរ៉ុង ក្នុង​ខេត្ត​ព្រះសីហនុ និង​នៅ​តារា​សាគរ នៃ​ខេត្តកោះកុង នា​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១​។ បន្ទាប់មក នៅ​ខេត្តសៀមរាប នៅក្នុង​ខែមករា ឆ្នាំ​២០២២​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងទេសចរណ៍​។​

​សេចក្តីប្រកាស លើកឡើងថា នៅក្នុង​ក្របខណ្ឌ​នៃ​កម្មវិធី​ទេសចរណ៍​វ៉ាក់សាំង អនុញ្ញាត​ឲ្យ​ភ្ញៀវទេសចរ​អន្តរជាតិ ស្នាក់នៅ និង​ទស្សនា​ក្នុង​តំបន់ ឬ​គោលដៅ​ទេសចរណ៍​សុវត្ថិភាព រយៈពេល ៥​ថ្ងៃ ដោយ​មិន​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ក្នុង​សណ្ឋាគារ​ទេ​។​

​សេចក្តីប្រកាស​របស់​ក្រសួងទេសចរណ៍ លើកឡើងថា ភ្ញៀវទេសចរ ដែល​មក​ក្នុង​កម្មវិធី​ទេសចរណ៍​វ៉ាក់សាំង តម្រូវ​ឲ្យ​ធ្វើ​តែ​តេស្ត​រហ័ស រក​អង់​ទី​ហ្សែ​ន កូ​វីដ​១៩ ប៉ុណ្ណោះ នៅពេល​មកដល់​អាកាសយានដ្ឋាន​។ ករណី​ទទួលបាន​លទ្ធផល​អវិជ្ជមាន ភ្ញៀវទេសចរ អាច​ដើរ​កម្សាន្ត ដោយ​សេរី នៅក្នុង​តំបន់ ឬ​គោលដៅ​ទេសចរណ៍​សុវត្ថិភាព ដោយ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទាំងអស់ សុទ្ធតែ​ត្រូវបាន​ត្រួតពិនិត្យ​ការ​អនុវត្តតាម​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា និង​វិធាន​សុវត្ថិភាព​ទេសចរណ៍​ជាមុន​។​

​សេចក្តីប្រកាស​ដដែល លើកឡើងថា ភ្ញៀវទេសចរ​អន្តរជាតិ ដែល​មក​តាម​កម្មវិធី​ទេសចរណ៍​វ៉ាក់សាំង អាច​ស្នើសុំ​ប្រភេទ​ទិដ្ឋាការ​ទេសចរណ៍ ប្រភេទ T នៅតាម​ស្ថ​ន​ទូត ឬ​ស្ថាន​កុងស៊ុល​កម្ពុជា ប្រចាំ​នៅ​បរទេស ឬ​អាច​ស្នើសុំ​ទិដ្ឋាការ អេ​ឡិច​ត្រូ​និ​ច E-Visa ហើយ​ត្រូវ​មក​តាម​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​វ៉ាក់សាំង កូ​វីដ​១៩ ឬ​ជា​ទេសចរ មកជា​លក្ខណៈ​គ្រួសារ ឬ​ក្រុម​តូចៗ ជា​ទេសចរ​កម្រិត​ខ្ពស់ ដែល​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូ​ស​៕​