ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំងឺ​កូ​វី​ដ ដែល​ព្យាបាល​ជា​សះស្បើយ ពុំ​ធ្វើ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ​ទៀត​ទេ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​ក្រសួងសុខាភិបាល រាជរដ្ឋាភិបាល បាន​ប្រកាស​ការ​លើកលែង​កាតព្វកិច្ច ធ្វើ​ច​ត្តា​ឡី​ស័ក ចំពោះ​អ្នកជំងឺ​កូ​វី​ដ​-១៩ ដែល​បាន​បញ្ចប់​ការ​ព្យាបាល នៅ​តាម​មន្ទីរពេទ្យ ឬ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩…

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​ក្រសួងសុខាភិបាល រាជរដ្ឋាភិបាល បាន​ប្រកាស​ការ​លើកលែង​កាតព្វកិច្ច ធ្វើ​ច​ត្តា​ឡី​ស័ក ចំពោះ​អ្នកជំងឺ​កូ​វី​ដ​-១៩ ដែល​បាន​បញ្ចប់​ការ​ព្យាបាល នៅ​តាម​មន្ទីរពេទ្យ ឬ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ និង​អ្នកជំងឺ​កូ​វី​ដ​-១៩ សម្រាក​ថែទាំ និង​ព្យាបាល​នៅ​តាម​ផ្ទះ ។

យោង​តាម​លិខិត​របស់​ឯកឧត្តម ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២១ បាន​លើក​ឡើង​ថា យោង​ចំណារ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា លើ​របាយការណ៍​ស្តី​ពី​លទ្ធផល នៃ​កិច្ចប្រជុំ​របស់​គណៈ​ប្រចាំការ នៃ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ ចុះ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២១ ខ្ញុំ​សូម​ជម្រាប​ជូន ឯកឧត្តម លោក​ជំទាវ ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ ថ្នាក់​រាជធានី​-​ខេត្ត ជ្រាប​ថា គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ សូម​ធ្វើការ​លើកលែង​កាតព្វកិច្ច​ធ្វើ​ច​ត្តា​ឡី​ស័ក ចំពោះ​អ្នកជំងឺ​កូ​វី​ដ​-១៩ ដែល​បាន​បញ្ចប់​ការ​ព្យាបាល ដូច​ជា​អ្នកជំងឺ​កូ​វី​ដ​-១៩ ដែល​បាន​បញ្ចប់​ការ​ព្យាបាល នៅ​តាម​មន្ទីរពេទ្យ ឬ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ ពុំ​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ ទៀត​ទេ ។

អ្នកជំងឺ​កូ​វី​ដ​-១៩/ សម្រាក​ថែទាំ និង​ព្យាបាល​នៅ​តាម​ផ្ទះ ត្រូវ​បាន​អនុញ្ញាត ឱ្យ​បញ្ចប់​ការ​ព្យាបាល ទៅ​តាម​លក្ខខណ្ឌ​ខាងក្រោម ៖

ករណី​អ្នកជំងឺ​កូ​វី​ដ​-១៩ ពុំ​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដូ​ស​មូលដ្ឋាន បាន​ពេញលេញ អនុញ្ញាត​ឱ្យ​បញ្ចប់​ការ​ព្យាបាល​នៅ​ថ្ងៃ​ទី​១៤ ប្រសិនបើ​ពុំ​មាន​រោគ​សញ្ញា​ជំងឺ​កូ​វី​ដ​-១៩ រយៈពេល​៣​ថ្ងៃ​ចុង ក្រោយ​បន្តបន្ទាប់​គ្នា (​ថ្ងៃ​ទី​១១ ១២ និង​១៣) និង​ពុំ​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ ទៀត​ទេ ។

ករណី​អ្នកជំងឺ​កូ​វី​ដ​-១៩ បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដូ​ស​មូលដ្ឋាន បាន​ពេញលេញ ហើយ​ចាប់ពី ថ្ងៃ​ទី​៦​ទៅ ពុំ​មាន​រោគ​សញ្ញា​ជំងឺ​កូ​វី​ដ​-១៩ រយៈពេល ៣​ថ្ងៃ បន្តបន្ទាប់​គ្នា (​ថ្ងៃ​ទី​៦ ៧ និង​៨) ត្រូវ ធ្វើតេស្ត​រហ័ស​រក​អង់​ទី​ហ្សែ​ន​កូ​វី​ដ​-១៩ ដោយ​ខ្លួនឯង នៅ​ថ្ងៃ​ទី​៩ ។

ប្រសិនបើ​ទទួល​បាន​លទ្ធផល តេស្ត​កូ​វី​ដ​-១៩ អវិជ្ជមាន [Âg (-)] អនុញ្ញាត​ឱ្យ​បញ្ចប់​ការ​ព្យាបាល និង​ពុំ​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ ទៀត​ទេ ។
ប្រសិនបើ​លទ្ធផល​តេស្ត​កូ​វី​ដ​-១៩ វិជ្ជមាន [Ag (+)] ត្រូវធ្វើ​តេស្ត​រហ័សរ ក​អង់​ទី​ហ្សែ​ន​កូ​វី​ដ​-១៩ ដោយ​ខ្លួនឯង​ឡើង​វិញ​នៅ ២​ថ្ងៃ​បន្ទាប់ (​ថ្ងៃ​ទី​១១) ហើយ​អនុញ្ញាត ឱ្យ​បញ្ចប់​ការ​ព្យាបាល ប្រសិនបើ​ទទួល​បាន​លទ្ធផល​តេស្ត​កូ​វី​ដ​-១៩ អវិជ្ជមាន (Ng (-)] និង​ពុំ​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ ទៀត​ទេ​។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​ក៏​បាន​លើក​ឡើង​ថា ក្នុង​ករណី​ពុំ​មាន​លទ្ធភាព​ធ្វើតេស្ត​រហ័ស​រក​អង់​ទី​ហ្សែ​ន​កូ​វី​ដ​-១៩ ដោយ​ខ្លួនឯង នៅ​ថ្ងៃ​ទី​៩ អនុញ្ញាត​ឱ្យ​បញ្ចប់​ការ​ព្យាបាល​នៅ​ថ្ងៃ​ទី​១២ ប្រសិនបើ​ពុំ​មាន​រោគ​សញ្ញា​ជំងឺ​កូ​វី​ដ​-១៩ ចាប់ពី​ថ្ងៃ​ទី​៩ ទៅ រយៈពេល ៣​ថ្ងៃ បន្តបន្ទាប់​គ្នា (​ថ្ងៃ​ទី​៩ ១០ និង​១១) និង​ពុំ​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ​ទៀត​ទេ ។

ក្រសួង​បាន​លើក​ឡើង​ទៀត​ថា លក្ខខណ្ឌ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ចំពោះ​អ្នកជំងឺ​កូ​វី​ដ​-១៩ ដែល​បាន​បញ្ចប់​ការ​ព្យាបាល នៅ​តាម​មន្ទីរពេទ្យ ឬ​មណ្ឌល​ព្យាបាល ជំងឺ​កូ​វី​ដ​-១៩ និង​អ្នកជំងឺ​កូ​វី​ដ​-១៩ សម្រាក​ថែទាំ និង​ព្យាបាល​នៅ​តាម​ផ្ទះ ដែល​បាន ដាក់​ឱ្យ​ប្រើប្រាស់ នា​ពេល​កន្លង​មក ត្រូវ​ទុកជា​និរាករណ៍ ។

អ្នកជំងឺ​កូ​វី​ដ​-១៩ ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បញ្ចប់​ការ​ព្យាបាល ទោះបី​ត្រូវ​បាន​លើកលែង​កាតព្វកិច្ច​ច​ត្តា​ឡី​ស័ក
ប៉ុន្តែ ត្រូវ​តែ​បន្ត​អនុវត្ត​វិធានការ​សុខាភិបាល​ជា​ធរមាន ដោយ​ចូលរួម​អនុវត្ត​ឱ្យ​បាន​នូវ​វិធានការ ៣​កុំ ៣​ការពារ ឱ្យ​បាន ខ្ជាប់ខ្ជួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ