ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រីឆ្ពង់ មានទីផ្សារល្អអ្នកចិញ្ចឹមអាចរកចំណូលជាង ១ ម៉ឺនដុល្លារក្នុងមួយរដូវ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោក ឡុង ស៊ីន ជាអ្នកចិញ្ចឹមត្រីឆ្អង់ម្នាក់នៅក្នុងខេត្តកោះកុង ។ លោកអាចរកចំណូលបានជាង ១ ម៉ឺនដុល្លារ…

រាជធានីភ្នំពេញ ៖ លោក ឡុង ស៊ីន ជាអ្នកចិញ្ចឹមត្រីឆ្អង់ម្នាក់នៅក្នុងខេត្តកោះកុង ។ លោកអាចរកចំណូលបានជាង ១ ម៉ឺនដុល្លារ ក្នុងមួយរដូវដែលមានរយៈពេលតែ ៥ ទៅ ៦ ខែ។ លោក ឡុង ស៊ីន ជាអ្នកចិញ្ចឹមត្រីឆ្ពង់នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាង ក្នុងដែនជំម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុង ។ 

ក្នុងនាមជាមេគ្រួសារដែលមានសមាជិកចំនួន ៥ នាក់ លោក ឡុង ស៊ីន មានមុខរបរជាអ្នកនេសាទផង និងជាចិញ្ចឹមត្រីស្ពង់ផង ។ លោកបានចាត់ទុកថា មុខរបរចិញ្ចឹមត្រី គឺល្អជាងការនេសាទព្រោះមិនត្រូវការអ្វីច្រើនក្រៅពីការឲ្យចំណី និងថែទាំទឹកនៅក្នុងស្រែចិញ្ចឹមឲ្យបានល្អប៉ុណ្ណោះ ។ លោក ឡុង ស៊ីន អាចរកចំណូលជាប្រាក់ចំណេញពី ៣០ ទៅជាង ៤០ លានរៀល (ប្រមាណ ១ ម៉ឺនដុល្លារអាមេរិក) ពីការចិញ្ចឹមត្រីស្ពង់ ។ 

តាមការឲ្យដឹងរបស់ក្រសួងបរិស្ថាន ថា គេអាចលក់ចេញត្រីនៅពេលវាមានទម្ងន់ពី 0,៩ គក្រ.(៩ ខាំ) រហូតដល់ ១,២ គក្រ.(១ គីឡូ ២ ខាំ) ។ អ្នកចិញ្ចឹមត្រីស្ពង់នៅខេត្តកោះកុង ចំណាយថវិកាលើចំណីត្រីចំនួន ១០ លានរៀល ដើម្បីចិញ្ចឹមកូនត្រីចំនួន ៥ ពាន់ក្បាល ក្នុងដីស្រែទំហំ ៧០ ម៉ែត្រ គុណ ១០០ ម៉ែត្រ ។ តាមក្រសួងដដែលគេអាចចិញ្ចឹមត្រីស្ពង់បាន ១ ម៉ឺនក្បាលក្នុងស្រែដែលមានទំហំ ១ ហិកតា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ