ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិបត្តិគ្រួសារកុមារពីរនាក់ចេញរើសអេតចាយចិញ្ចឹមជីវិត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្មេងប្រុសស្រីពីរនាក់ដោយសារម្តាយបានស្លាប់បាត់បង់ជីវិត ចំណែកឪពុកមានគ្រួសារថ្មីទៀត បានបង្ខំពួកគេឲ្យចេញរើសអេតចាយចិញ្ចឹមជីវិត ។ កុមារទំាងពីរនោះម្នាក់មានអាយុទើបតែ ១០ ឆ្នាំ និងប្អូនស្រីអាយុ…

រាជធានីភ្នំពេញ ៖ ក្មេងប្រុសស្រីពីរនាក់ដោយសារម្តាយបានស្លាប់បាត់បង់ជីវិត ចំណែកឪពុកមានគ្រួសារថ្មីទៀត បានបង្ខំពួកគេឲ្យចេញរើសអេតចាយចិញ្ចឹមជីវិត ។ កុមារទំាងពីរនោះម្នាក់មានអាយុទើបតែ ១០ ឆ្នាំ និងប្អូនស្រីអាយុ ៩ ឆ្នាំ ។ ក្រោយពីពួកគេបានជួបវិបត្តិគ្រួសារដូចខាងលើ និងដោយសារ សា្ថនភាពគ្រួសារគ្រួសារក្រលំបាក អាស្រ័យនឹងជីដូនចាស់ជរា ដូច្នេះជារៀងរាល់ថ្ងៃពួកគេត្រូវចេញរកប្រាក់មកផ្គត់ផ្គង់ការរស់នៅរបស់ខ្លួន ដោយខ្លួនឯងផ្សំជាមួយកម្លំាងជីដូន ។ 

តាមការរៀបរាប់កុមារទំាងពីរពួកគាត់ត្រូវជីដូនផ្គត់ផ្គង់ឲ្យបានសិក្សារៀនសូត្រ ប៉ុន្តែដោយសារសាលារៀនបានបិទ ដោយសារតែជំងឺកូវីដ ១៩ និងដោយ សារការចូលរៀនវិញមិនទាន់បានពេញលេញនោះ រូបគេបានបន្តអូសរទេះដើររើសអេតចាយរកប្រាក់រហូតមកដល់ពេលនេះ ។ ជារៀងរាល់ថ្ងៃពួកគេ ត្រូវអូសរទេះរើសអេតចាយនៅម្តុំទួលទំពូង បឹងត្របែក និងម្តុំផ្សារដើមថ្កូវ ។

 កុមារាឈ្មោះ ញ រ ដែលជាបងនិយាយថា ម្តាយខ្លួនបានស្លាប់កាលពី ៣ ឆ្នាំមុន ចំណែកឪពុកទៅមានប្រពន្ធថ្មី និងកូន ២ នាក់ទៀត ។ ក្នុងជីវិតជាក្មេងកំព្រារស់នៅយ៉ាងលំបាកជាមួយនិងជីដូន និងម្តាយមីងម្នាក់ទៀតនៅអតីតរោងចក្រកាត់ដេរគួង ហុង ។ ញ រ បានបានសិក្សាថ្នាក់ទី ១ នៅសាលាបឋមសិក្សា ហ៊ុន នាង បឹងត្របែកខាងកើត ចំណែកឯប្អូនស្រី ញ វ អាយុ ៩ឆ្នាំ មិនបានចូលរៀននោះទេ ។ 

កុមារដែលជាបងបាននិយាយថា រៀងរាល់ថ្ងៃនៅពេលព្រឹក គេពីរនាក់ប្អូនតែងតែអូសរទេះដើររើសអេតចាយ រហូតដល់ពេលបាយទើបត្រឡប់ទៅហូបបាយនៅផ្ទះវិញ ក្រោយពីហូបបាយរួច ក៍នាំគ្នាចេញទៅរើយម្តងទៀតដល់ម៉ោង ៥ ម៉ោង ៦ ល្ងាចទើបចូលផ្ទះ ។ «រាល់ថ្ងៃដែលខ្ញុំ និងប្អូនស្រីរបស់ខ្ញុំ ដើររើសអេតចាយរាល់ថ្ងៃនេះ ពេលបានហើយយកទៅផ្ទះវិញ ដើម្បីឱ្យយាយយកទៅលក់យកលុយទៅទិញអង្ករដាំបាយហូប ទិញម្ហូប បង់ថ្លៃផ្ទះជួលគេ និងទុកចាយប្រចាំថ្ងៃ» ។

កុមារាបានឲ្យដឹងបន្តថា សព្វថ្ងៃជីដូនរបស់ខ្លួនមិនមានមុខរបរ ដើរបោកសម្លៀកសំពាក់ឲ្យគេតាមផ្ទះ គ្រាន់បានលុយផ្គត់ផ្គង់ជីវភាព ដែលកំពុងនៅផ្ទះជួលមួយកន្លែងនៅម្តុំរោងចក្រកាត់ដេរ គួង ហុង ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ