ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទារិកា​កើត​បាន​២​ថ្ងៃ​ម្តាយ​ប្លុង​ចោល​លើ​ម៉ូតូ​កង់​បី តែ​ត្រូវ​នារី​ម្នាក់​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត

2 ឆ្នាំ មុន
  • ភ្នំពេញ

នារី​វ័យក្មេង​ម្នាក់​បាន​ទទួលយក​ទារិកា​ដែល​ទើបនឹង​សម្រាល​បាន​២​ថ្ងៃ ហើយ​ត្រូវ​បាន​ម្តាយ​យក​មក​បោះបង់​ចោល​នៅ​លើ​ម៉ូតូ​កង់​បី​ឥណ្ឌា បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​បាន​ទទួលយក​ទារិកា​ដែល​ទើបនឹង​សម្រាល​បាន​២​ថ្ងៃ ហើយ​ត្រូវ​បាន​ម្តាយ​យក​មក​បោះបង់​ចោល​នៅ​លើ​ម៉ូតូ​កង់​បី​ឥណ្ឌា បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្សារ​ចោម​ចៅ ស្ថិត​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នារី​ដែល​យក​ទារិកា​ទៅ​ចិញ្ចឹម​នោះ​មានឈ្មោះ​ស្រី​នាង អាយុ​២៥​ឆ្នាំ មុខរបរ​លក់​អីវ៉ាន់​សែន​នៅ​ផ្សារ​ចោម​ចៅ មាន​ទីលំនៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ដាក់​ឈ្មោះ​ទារិកា​ដែល​យក​ទៅ​ចិញ្ចឹម​នោះ​ឈ្មោះ​ស្រី មាស ។

តាម​ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​ផ្សារ​ចោម​ចៅ បាន​បញ្ជាក់​ប្រាប់​ថា ស្ត្រី​ដែល​យក​កូនស្រី​មក​ប្លុង​ចោល​នោះ គាត់​ទើប​សំរាលកូន​នៅ​សម្ភព​អង្គរ នៅ​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ គឺ​សម្រាលកូន​នៅ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២១ ដោយ​សម្រាលកូន​តែ​ម្នាក់ឯង​ទេ មិន​មានគ្រួសារ​ទៅ​ជាមួយ​ទេ ។ លុះ​នៅ​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២៥ ខែតុលា​នេះ ស្ត្រី​ជា​ម្តាយ​បាន​សុំ​គ្រូពេទ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​ហៅ​ម៉ូតូ​កង់​បី​ឥណ្ឌា​ជិះ​មក​ដល់​មុខ​ផ្សារ​ចោម​ចៅ ហើយ​ក៏​បានអោយ​ម៉ូតូ​កង់​បី​ឈប់​រង់ចាំ​មួយ​ភ្លែត ដោយ​រូប​គាត់​ចូល​ទៅ​លក់​ប្លា​ទី​ន​នៅ​ក្នុង​ផ្សារ ហើយ​ក៏​ទុក​ផ្ញើ​ទារិកា​នៅ​លើ​ម៉​តូ​កង់​បី​នោះ​តែ​ម្តង ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ស្ត្រី​ជា​ម្តាយ​ដើរ​ចូល​ទៅ​ក្នុង​ផ្សារ​អស់​រយៈពេល​កន្លះ​ម៉ោង មិនឃើញ​ត្រឡប់​មក​វិញ​សោះ​ធ្វើ​ឲ្យ​អ្នក​រត់​កង់​បី​មានការ​ភិតភ័យ​ឆោឡោ ក៏​បាន​សួរ​អ្នក​ជិតខាង ក៏​ដូច​ជា​សន្តិសុខ​ផ្សារ​ចោម​ចៅ ឲ្យ​ជួយ​ទៅ​ដើរ​រក​មើល​តាម​តូប​លក់​ប្លា​ក​ទី​ន និង​លក់​មាស ដែល​បាន​បិទ​អស់​ទៅ​ហើយ ហើយ​ក៏​មិនឃើញ​ម្តាយ​ទារិកា​នោះ ទើប​ដឹង​ថា ស្ត្រី​ខាងលើ​បាន​យក​មក​កូន​មក​បោះបង់​ចោល ។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​នោះ ក៏​មានការ​ផ្អើល​ឆោឡោ​នោះ​តែ​ម្តង ស្រាប់តែ​មាន​នារី​វ័យក្មេង​ម្នាក់​ឈ្មោះ​ស្រី​នាង ជា​អាជីវ​ករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​ចោម​ចៅ​នោះ បាន​លើក​ទារិកា​នោះ​យក​ទៅ​បី​អស់​រយៈពេល​ជា​ច្រើន​ម៉ោង ដោយ​នាង​មាន​មនោសញ្ចេតនា​ជាមួយ​ទារិកា​ខាងលើ ក៏​បាន​សុំ​យក​ទៅ​ចិញ្ចឹម ដោយ​នាង​ទិញ​ទឹកដោះគោ​សំរាប់​អោយ​ទារិកា​ខាងលើ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ នារី​ដែល​មាន​បំណង​យក​ទារិកា​ទៅ​ចិញ្ចឹម​នោះ បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ភ្លាម​ៗ​ផង​ដែរ ហើយ​សមត្ថកិច្ច​ក៏​បាន​ចុះ​មក​ដល់ រួច​ក៏​បាន​សួរនាំ​រឿងរ៉ាវ​ខាងលើ ហើយ​សមត្ថកិច្ច​ក៏​បាន​ទាក់ទង​ទៅ​មន្ត្រីសង្កាត់​ចោម​ចៅ​ទី​៣ ប៉ុន្តែ​យប់​ហើយ ទើប​សមត្ថកិច្ច​អនុញ្ញាត​បានអោយ​នារី​ខាងលើ យក​ទារិកា​ទៅ​ផ្ទះ​សិន ដើម្បី​រង់ចាំ​ថ្ងៃស្អែក​យក​មក​សង្កាត់ ដើម្បី​អោយ​អាជ្ញាធរ​ទទួល​ដឹង​លឺ​ថា នាង​សុំ​ចិញ្ចឹម​ជា​កូន​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ