ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លុតចិត្ត​! ព្រះ​កាយ​ច័ន្ទ ជួប​ទុក្ខ​ធំរឿង​ឪពុក​ទៅ​យ៉ាង​​លឿន​ស្ទើរ​ទទួលយក​មិន​បាន

2 ឆ្នាំ មុន
  • ភ្នំពេញ

ជា​រឿង​អកុសល​មួយ ដែល​ធ្លាប់តែ​មាន​សេចក្តីសុខ​នៅ​ក្នុង​គ្រួសារ ស្រាប់តែ​ពេល​នេះ ប្រែជា​ស្រពោន​យ៉ាង​លឿន​ធ្វើ​ឱ្យ​ទទួលយក​មិន​បាន​។ មិនដឹង​ថា ព្រះ​កាយ​ច័ន្ទ និង​ម្តាយ​ទ្រហោយំ​បែប​ណា​ទេ ដែល​នៅ​សុខ​ៗ​

រាជធានី​ភ្នំពេញ ៖ ជា​រឿង​អកុសល​មួយ ដែល​ធ្លាប់តែ​មាន​សេចក្តីសុខ​នៅ​ក្នុង​គ្រួសារ ស្រាប់តែ​ពេល​នេះ ប្រែជា​ស្រពោន​យ៉ាង​លឿន​ធ្វើ​ឱ្យ​ទទួលយក​មិន​បាន​។ មិនដឹង​ថា ព្រះ​កាយ​ច័ន្ទ និង​ម្តាយ​ទ្រហោយំ​បែប​ណា​ទេ ដែល​នៅ​សុខ​ៗ​បង្គោល​ជីវិត​ម្នាក់ និង​ជា​អ្នក​ជម្រុញ​កូនស្រី​អោយ​ដើរ​លើ​វិ​ថី​សិល្បៈ បែរជា​ចែក​ឋាន​បែប​នេះ​។ ម្នាក់​ៗ​ស្រឡាំងកាំង ពេល​ដឹង​ថា ឪពុក​ព្រះ​កាយ​ច័ន្ទ បែរជា​ជួប​រឿង​មួយ​ដ៏​ធ្ងន់​ហើយ​ក៏​បាន​ចូលរួម​សោកស្តាយ​ចំពោះ​ដំណឹង​ដ៏​ក្រៀមក្រំ​នេះ​ផង​។

ឪពុក​របស់​ព្រះ​កាយ​ច័ន្ទ មិន​ខុស​ពី​ឪពុក លី ច័ន្ទ​សីហា ឡើយ តែងតែ​ប្រឹងរក​ទីផ្សារ​សិល្បៈ​អោយ​កូន​បាន​សម្តែង​។ ឪពុក​ព្រះ​កាយ​ច័ន្ទ បាន​ធ្វើ​ឱ្យ​អ្នកសិល្បៈ​ជា​ច្រើន​នាក់​គោរព​ស្រឡាញ់ ដោយសារ​តែ​ចេះ ផ្តល់​នូវ​យោបល់​ល្អ​ៗ អោយ​ក្មេង​ៗ ការពារ​ថែរក្សា​តម្លៃ​សិល្បៈ​។ លោក​បាន​ដើរ​ស្វះស្វែង សុំ​តាម​ផលិតកម្ម​ទាំង​ថត​ខារ៉ាអូខេ និង​ភាពយន្ត ដើម្បី​អោយ​កូនស្រី​បាន​ឈរ​លើ​វិ​ថី​សិល្បៈ​។

ការ​ខ្នះខ្នែង​នេះ បាន​ធ្វើ​អោយ​ព្រះ​កាយ​ច័ន្ទ មានឱកាស​ចេញ​មុខជា​បន្តបន្ទាប់ រហូត​មាន​ទីផ្សារ​ច្រើន​លើ​អាជីព​សិល្បៈ​។ នាង​បាន​បង្ហាញមុខ​ទាំង​តាម​កញ្ចក់​ទូរទស្សន៍ និង​តាម​បណ្តា​ភាពយន្ត ក៏​ដូច​ជា​ចម្រៀង​ខារ៉ាអូខេ​ជាដើម​មានមុខ​ស្ទើរ​គ្រប់​ផលិត​កម្ម​។ ម្ល៉ោះហើយ​ទើប​នាង និង​ម្តាយ ព្រមទាំង​សិល្បករ​មួយ​ចំនួន​សោកស្តាយ ការ​លាចាក​មួយ​នេះ ដែល​ខំ​ពុះពារ តស៊ូ​ចំពោះ​កូន​មិន​គួរ​ទៅ​ជា​បែប​នេះ​សោះ ពិតជា​ជីវិត​។

ព្រះ​កាយ​ច័ន្ទ បាន​បង្ហោះ​សារ​សោកស្តាយ​ថា «​លោកឪពុក​ជាទី​ស្រលាញ់​របស់​កូន​អើយ​… លោក​ពុក​ទៅ​ចោល​កូន​ហើយ ចាប់ពី​ថ្ងៃនេះ​ទៅ កូន​លែង​មាន​ឃើញ​មុខ​ប៉ា​ទៀត​ហើយ សូម​ប៉ា​ទៅ​ឲ្យ​បាន​សុខ​ទៅ​កាន់​សុគតិភព កុំ​បារម្ភ​គិត​ពី​កូន​ៗ នឹង​ម៉ែ​អី កូន​អាច​មើលថែ​គ្រួសារ​យើង​បាន​ណា​ប៉ា សូម​ប៉ា​ទៅ​បាន​សុខ​»​។

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​មរណភាព​របស់​ឪពុក​តារា​ស្រី​រូប​នេះ កើតឡើង​ដោយសារ​បញ្ហា​អ្វី​ពិតប្រាកដ​នោះ​ទេ? ហើយ​តារា​សិល្បៈ​មួយ​ចំនួន​បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ដល់​នាង និង​បាន​លើកទឹកចិត្ត​នាង និង​ម្តាយ​អោយ​រឹង​មាំ​តស៊ូ​តទៅ​ទៀត​ពេល​អត់​ពី​ឪពុក​។ នាង និង​ឪពុក​បាន​បង្កើត​ក្លិប​សិល្បៈ​មួយ ដែល​បណ្តុះ​ធនធាន ខាង​រៀន​ជំនាញ​របាំ​បុរាណ ប្រជាប្រិយ សម្តែង ដើរ​ម៉ូ​ដ និង​ពិធីករ​។ ទាំង​ព្រះ​កាយ​ច័ន្ទ និង​ឪពុក​ជា​អ្នកចូលរួម​បង្ហាត់ ព្រោះ​ស្រឡាញ់ និង​ចង់អោយ​ក្មេង​ៗ​ចេះ​ចូលរួម​ថែរក្សា​មរតក​ដើម​នៃ​ដូនតា​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ