ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អាកចរាចរណ៍​បណ្តោះអាសន្ន​លើ​ផ្លូវ​១៤៣​ ​ខេត្តកំពង់​​ស្ពឺ ក្រោយ​ជំនន់ទឹកភ្លៀងហូរបុកមកខ្លាំង​

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

​ខេត្ត​កំពង់ស្ពឺ​ ៖ លោក ស៊ិ​ន សុ​ន្ធ​រ៉ា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ស្ពឺ សូម​ជម្រាប​ជូន​សាធារណជន ឱ្យ​បាន​

​ខេត្ត​កំពង់ស្ពឺ​ ៖ លោក ស៊ិ​ន សុ​ន្ធ​រ៉ា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ស្ពឺ សូម​ជម្រាប​ជូន​សាធារណជន ឱ្យ​បាន​ជ្រាប​ថា​ ផ្លូវ​វាង​ត្រង់​ចំណុច​លូ​បេតុង​ទី​១ លើ​កំណាត់​ផ្លូវ​ខេត្ត​លេខ​១៤៣ (​ជិត​វត្ត​ម្រុំ​ខាងត្បូង​) ដោយសារ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​ហូរ​បុក​មក​ខ្លាំង ​បណ្តាល​ឱ្យ​លិច​វត្ត សាលារៀន ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ ទើប​ក្រុមការងារ​បច្ចេកទេស​របស់​មន្ទីរ បាន​កាយ​ផ្ដាច់​ផ្លូវ​វាង ដើម្បី​រំដោះ​ទឹក​ចេញ ស្ថិត​ក្នុង​សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។

មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ស្ពឺ សូម​ផ្អាក​ចរាចរណ៍​ចំពោះ​រថយន្ត​ធុន​ធំ​គ្រប់​ប្រភេទ ឆ្លងកាត់​លើ​ផ្លូវ​ខេត្ត​លេខ​១៤៣​នេះ និង​អនុញ្ញាត​ឱ្យធ្វើ​ដំណើ​រ​បាន​នូវ​ទោចក្រយានយន្ត ត្រីចក្រយានយន្ត និង​រថយន្ត​ទេសចរណ៍ (​ប្រភេទ​គ្រួសារ​) ។

មន្ទីរសាធារណការ និង​ដឹកជញ្ជូន​ខេត្ត ​នឹង​ចាប់ផ្តើម​ផ្អាក​ចរាចរណ៍​ចាប់ពី​ថ្ងៃ​​ទី​២៦ តុលា ឆ្នាំ​២០២១ នេះ​​តទៅ ក្នុង​ករណី​ទឹកបាន​ស្រក​ទៅ​វិញ ​ក្រុមការងារ​បច្ចេកទេស នឹង​ពិនិត្យ​ត​ភ្ជាប់​ចរាចរណ៍​ឡើង​វិញ​ និង​មានការ​ជូនដំណឹង​សារ​ជា​ថ្មី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ