ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ទាំង​មនុស្ស និង​វត្ថុ​តាង​បញ្ជូន​ទៅ​តុលាការ ក្រោយ​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

ជនសង្ស័យ​ញៀន​.​ល្បែង​ជល់​មាន់​ចំនួន​៣​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ដោយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង រួម​ទាំង​វត្ថុ​តាង​បទល្មើស​ដែល​បម្រើ​ឲ្យ​ប្រព្រឹត្ត​

ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យ​ញៀន​.​ល្បែង​ជល់​មាន់​ចំនួន​៣​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ដោយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង រួម​ទាំង​វត្ថុ​តាង​បទល្មើស​ដែល​បម្រើ​ឲ្យ​ប្រព្រឹត្ត​ល្បែង​.​ស៊ីសង កាលពី​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ។

យោង​តាម​របាយការណ៍​របស់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​បាន​បង្ហាញ​ថា នៅ​ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ល្បែង​.​ស៊ីសង​ខុសច្បាប់ (​ជល់​មាន់​) នោះ កម្លាំង​នគរបាល​ជំនាញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ដោយ ១-​ឈ្មោះ ពិត លក្ខណៈ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង​។ ២- ឈ្មោះ​ស៊ុន សុគន្ធ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បា​ចុង សង្កាត់​ព្រះបាទ ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង និង ៣- ឈ្មោះ​សួន ឆៃ​ឡា ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង ។

នៅ​ក្នុង​របាយការណ៍​ក៏​បាន​បញ្ជាក់​ថា ក្នុង​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់ កម្លាំង​នគរបាល​ជំនាញ​ក៏​បាន​ចាប់​យក​វត្ថុ​តាង រួម​មាន ៖ ម៉ូតូ​ចំនួន​១១​គ្រឿង​, មាន់​ជល់​១​ក្បាល​, ខ្នាយ​មាន់​១​គូ​, កន្ត្រក​ដាក់​មាន់​៨​កន្ត្រក និង​របាំង​កញ្ចក់​ជល់​មាន់​ចំនួន​១​ថែម​ទៀត​ផង​។

ក្រោយ​ការ​បង្ក្រាប​ល្បែង​.​ស៊ីសង​ខុសច្បាប់​នោះ ជនសង្ស័យ​ទាំង​៣​នាក់ ព្រមទាំង​វត្ថុ​តាង​បទល្មើស ត្រូវ​បាន​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​។ ក្រោយ​ការ​សាកសួរ និង​កសាង​សំណុំរឿង​ពី​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ច្បាប់​នា​រសៀល​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២១​នេះ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ