ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន ៤កន្លែង នឹងជួសជុលនៅសប្តាហ៍ខាងមុខ ក្រោយជំនន់ទឹកភ្លៀង

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖ ស្ពានឈើ​ចំនួន ៤​កន្លែង នៅ​ស្រុក​សេ​សាន នឹងត្រូវ​ជួយ​ជុល នៅ​សប្តាហ៍​ខាងមុខ ក្រោយ​រង​ផលប៉ះពាល់ ដោយសារ​ជំនន់​ទឹកភ្លៀង ហួរ​ច្រោះ បាក់​ដាច់​យ៉ាងដំណំ​។​…

ខេត្តស្ទឹងត្រែង​៖ ស្ពានឈើ​ចំនួន ៤​កន្លែង នៅ​ស្រុក​សេ​សាន នឹងត្រូវ​ជួយ​ជុល នៅ​សប្តាហ៍​ខាងមុខ ក្រោយ​រង​ផលប៉ះពាល់ ដោយសារ​ជំនន់​ទឹកភ្លៀង ហួរ​ច្រោះ បាក់​ដាច់​យ៉ាងដំណំ​។​

​លោក សុវណ្ណ ពិ​សេដ្ឋ អភិបាលស្រុក​សេសា​ន នា​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២១ នេះ បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ ពិនិត្យ​ស្ថានភាព​ស្ពាន​សហគមន៍ និង​ផ្លូវ​មូលនិធិ​ស្រុក ឃុំ ដែល​រង​ផលប៉ះពាល់ ដោយ​ជំនន់​ទឹកភ្លៀង​។ មាន​ស្ពាន​ចំនួន ៤​កន្លែង ក្នុង​ឃុំ​ភ្លុក ស្រុក​សេសា​ន រង​ផលប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង​។

​លោក​ថា ផ្លូវ​មួយ​ខ្សែ​នេះ មាន​ប្រវែង ១៣​គីឡូម៉ែត្រ ត​ភ្ជាប់​ឃុំ​ភ្លុក មកពី​ស្ថានីយ​វា​រី​អគ្គិសនី សេ​សាន​ក្រោម​ពីរ ដែលជា​គម្រោង​មូលនិធិ​ស្រុក និង​មូលនិធិ​ឃុំ​ចំនួន ៣​ទៀត ក្នុង​ឃុំ​ភ្លុក ឃុំ​ស្រែគរ និង​ឃុំ​តា​ឡា​ត​។ បច្ចុប្បន្ននេះ រដ្ឋបាល​ស្រុក បាន​ផ្ទេរ​ប្រគល់​ផ្លូវ​មួយ​ខ្សែ​នេះ ជូន​មន្ទីរ​សាធារណការ គ្រប់គ្រង និង​ថែទាំ​។

​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តស្ទឹងត្រែង មាន​ផែនការ​ជួសជុល​ផ្លូវ​នេះ នៅ​ឆ្នាំ​២០២៣​។ តែ​ដើម្បី​ដោះស្រាយ​នូវ​ការធ្វើដំណើរ​របស់​សាធារណជន​ជា​បណ្ដោះអាសន្ន រដ្ឋបាល​ស្រុក នឹង​ដឹកនាំ​សាងសង់​ស្ពានឈើ និង​ជួសជុល​ផ្លូវ ជា​លក្ខណៈ​សហគមន៍ នា​សប្តាហ៍​ខាងមុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ