ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​ទៅ​វិទ្យាល័យ​យាង​ដង្គុំ គ្រូនិងសិស្ស​ពិបាកធ្វើ​ដំណើរ​ រដូវ​មាន​ភ្លៀង

2 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ជា​ច្រើន រអ៊ូរទាំ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្តង​ៗ ហើយ​ទទូច​ស្នើ​ដល់​មេ​ភូមិ មេឃុំ មេត្តា​ចុះ​ពិនិត្យ ជួសជុល​ផ្លូវ​មួយ​ខ្សែ គ្រាន់​បាន​ធ្វើ​ដំណើរ​ងាយស្រួល​ផង ព្រោះ​សិស្សសាលា…

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ជា​ច្រើន រអ៊ូរទាំ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្តង​ៗ ហើយ​ទទូច​ស្នើ​ដល់​មេ​ភូមិ មេឃុំ មេត្តា​ចុះ​ពិនិត្យ ជួសជុល​ផ្លូវ​មួយ​ខ្សែ គ្រាន់​បាន​ធ្វើ​ដំណើរ​ងាយស្រួល​ផង ព្រោះ​សិស្សសាលា លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​រៀន នៅ​វិទ្យាល័យ​យាង​ដង្គុំ ស្ថិត​នៅ​ភូមិ​បន្ទាយ​ថ្មី ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ។

បើ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sreang Toch បាន​បង្ហោះ​រូបភាព និង​សរសេរ​កាលពី​ថ្ងៃ​ទី​២១ តុលា ២០២១ ថា «​សុំ​ថ្នល់​កៅស៊ូ​មួយ​ខ្សែ​មក ទុក​អោយ​កូនសិស្ស​ទៅ​រៀន បាន​ស្រួល​បន្តិច វិទ្យាល័យ​យាង​ដង្គុំ​» ។

រីឯ​អ្នកគ្រូ​បង្រៀន​ឈ្មោះ ឆោម ម៉ូ​លី​កា ក៏​បាន​លើក​ឡើង​ដែរ​ថា «​ផ្លូវ​មក​សាលា​វិទ្យាល័យ​យាង​ដង្គុំ រូបភាព​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២១ ឥឡូវ​កំពុង​ភ្លៀង សិស្ស​មក​រៀន​ម្តង​ៗ គឺ​ដើរ​បើ​អាច​សុំ​ជំនួយ​ខាង​បន្ទាយ​មាន​ជ័យ ជួយ​សម្រួល​ផង អាណិត​សិស្ស​ណាស់​» ។

អ្នកគ្រូ​បង្រៀន​ឈ្មោះ ឆោម ម៉ូ​លី​កា បន្ត​ថា «​គ្រូ​អាណិត​សិស្ស​ណាស់ ហេតុតែ​ចង់​រៀន ទោះ​ផ្លូវ​ពិបាក​ក៏​តស៊ូ​មក​រៀន​ដែរ សិស្ស​ទី​៨B សុខចិត្ត​ផ្ញើ​ម៉ូតូ នៅផ្ទះ​អ្នក​ភូមិ ហើយ​ដើរមក​រៀន សូម​មេ​ភូមិ មេស្រុក​អូរ​បី​ជាន់ ជួយ​សម្រួល​ផង​ផ្លូវ​មួយ​នេះ ។ មាន​សាលា​វិទ្យាល័យ​ផង សាលា​បឋម​ផង ព្រមទាំង​មាន​វត្ត ផ្លូវ​ប្រជាជន​ទៀត ហេតុ​អ្វី​មិន​ខ្វល់ខ្វាយ​សោះ​ចឹ​ង ? នាង​ខ្ញុំ មក​បង្រៀន​ទី​នេះ ពេល​រដូវប្រាំង ផ្លូវ​មាន​ក្រឡុក​ធំ​ៗ ហើយ​ពេល​រដូវវស្សា ចូល​មក​ដល់ ពិបាក​ជិះ​ណាស់ លិច​ផង ភក់​ផង រអិល​ផង អៀ​ច​ផង ស្អិត​ផង ឃើញ​ហើយ​មាន​តែ​សុំ​សម្រួល​ផ្លូវ​មួយ​ខ្សែ​នេះ​ផង​» ។

ចំណែក​ ហ្វេ​ស​ប៊ុ​ក​មួយទៀត​ឈ្មោះ ឯម ម៉ា​រ៉ា​ឌឺ ក៏​បានអោយ​ដឹង​ដែរ​ថា សូម​លោក​មេឃុំ​ជួយ​មើល​ផង ផ្លូវ​ចូល​ទៅ​សាលារៀន ពិបាក​ខ្លាំង​ណាស់ផ្លូវ​ចូល​ទៅ​វិទ្យាល័យ​ផង ទាំង​កូន​គេ កូន​ខ្ញុំ ចង់​ស្រែកយំ​ម្ដង​ៗ​ហើយ ។

ក្នុង​នាម​ខ្ញុំ ជា​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុងភូមិ​បន្ទាយ​ថ្មី ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ក៏​ដូច​ជា​តំណាង​អោយ​ប្រជាពលរដ្ឋ​ទាំងអស់ និង​សិក្សា​នុ​សិស្ស​គ្រប់​រូប សូម​អំពាវនាវ​ដល់​អាជ្ញាធរ ភូមិ ឃុំ គ្រប់​រូប ជួយ​ពិនិត្យ​មើលផ្លូវ​មួយ​ខ្សែ​នេះ ដែល​ជា​ផ្លូវ​ដ៏​សំខាន់​បំផុត ជា​ពិសេស​នោះ គឺ​សំរាប់​កូន​ៗ ប្អូន​ៗ សិក្សា​នុ​សិស្ស ដែល​ត្រូវធ្វើ​ដំណើរ​ទៅ​សាលារៀន ដើម្បី​ទទួលយក​ចំណេះដឹង ចំណេះវិជ្ជា និង​ជា​ទំពាំង​ស្នង​ឫស្សី ដល់​ប្រទេស​ជាតិ​យើង ។

ក្នុង​ឆ្នាំ ២០០៥ ខ្ញុំ​ក៏​ធ្លាប់​ជា​សិស្ស​អនុ​វិទ្យាល័យ​យាង​ដង្គំ ខ្ញុំ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​មួយ​ខ្សែ​នេះ ទៅ​សាលារៀន​ផង​ដែរ ហើយ​ផ្លូវ​នេះ​ពិតជា​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ខ្លាំង​ណាស់ ពេល​មេឃ​ភ្លៀង ស្អិត​ផង ជាប់​ផង ទៅ​មុខ​មិន​រួច ទៅ​ក្រោយ​មិន​រួច ទំ​រាំ​ដល់​សាលា​ប្រលាក់​ខោអាវ​អស់ បើ​មេឃ​អត់​ភ្លៀង​វិញ កា​ឡុ​ក​ធំ​ៗ ហើយ​រលាក់​ចង់​ធ្លាក់​ថ្លើម​អស់ហើយ ។ ហេតុ​អ្វី រហូត​មក​ដល់​ពេល​នេះ​ហើយ ២០២១ នៅ​តែ​មិន​ទាន់​ឃើញ​មានការ​អភិវឌ្ឍន៍ ឬ​ជួយ​សម្រួល​អោយ​ផ្លូវ​នេះ បាន​ស្រួល​ជាង​មុន​សោះ​ចឹ​ង ?

សូម​មេត្តា​លោក​ចៅហ្វាយស្រុក លោក​មេឃុំ លោក​មេ​ភូមិ ជួយ​គិតគូរ​ផង សង្ឃឹមថា លោក​មេឃុំ និង​មើលឃើញ​ពី​ទុក្ខ​លំបាក​របស់​បងប្អូន​ប្រជា​ពលរ​ដ្ធ និង​សិក្សា​នុ​សិស្ស ដែល​ត្រូវធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​នេះ និង​ត្រូវធ្វើ​ដំណើរ​ឆ្ពោះទៅ​កាន់​សាលារៀន សាលា​អនុ​វិទ្យាល័យ និង​វិទ្យាល័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ