ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Beckham បាន​ជាង​២០០​លាន​ដុល្លារ​ក្នុង​ការ​ធ្វើ​ទូត​សុ​ឆន្ទៈ​តំណាង​ឱ្យ​កា​តា​ត្រៀម World Cup 2022

2 ឆ្នាំ មុន

កា​តា ៖ អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស David Beckham បាន​យល់ព្រម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រយៈពេល​១០​ឆ្នាំ

កា​តា ៖ អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស David Beckham បាន​យល់ព្រម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រយៈពេល​១០​ឆ្នាំ ដែល​មាន​ទំហំ​ទឹកប្រាក់​១៥០​លាន​ផោន (២០៦​លាន​ដុល្លារ​) ដើម្បី​ធ្វើ​ជា​ទូត​សុ​ឆន្ទៈ​តំណាង​ឱ្យ​ប្រទេស​កា​តា ដើម្បី​ការ​ផ្សព្វផ្សាយ​អំពី​ប្រទេស​មួយ​នេះ និង​ជា​ពិសេស​ត្រៀម​សម្រាប់​ព្រឹត្តិការណ៍ FIFA World Cup 2022 នា​ពេល​ខាង​មុខ​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន The Sun​។

កាលពី​ដើមខែ​នេះ Beckham បាន​ជិះ​យន្តហោះ​ផ្ទាល់ខ្លួន​ទៅ​កាន់​រដ្ឋធានី Doha សម្រាប់​ការ​ទស្សនា​បណ្តា​កីឡដ្ឋាន​រៀបចំ​ការ​ប្រកួត World Cup 2022 នៅ​ឆ្នាំ​ក្រោយ ព្រមទាំង​បាន​ជួប​សំ​ណះ​សំ​ណា​ល់​ជាមួយ​ឥស្សរជន​ពិសេស​ៗ​មួយ​ចំនួន​ផង​ដែរ​។

ប្រទេស​កា​តា​បាន​ប្រឈម​មុខ​នឹង​ភាព​ចម្រូងចម្រាស​យ៉ាង​ខ្លាំង​លើ​កំណត់​ត្រា​រំលោ.ភ​បំពា.ន​សិទ្ធិ​មនុស្ស និង​ជា​ពិសេស​លើ​អាកប្បកិរិយា​របស់​ខ្លួន​ចំពោះ​ស្ត្រី និង​មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា​។

ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ Beckham បាន​ធានា​ថា អ្នកគាំទ្រ​នឹង​មាន​សុវត្ថិភាព និង​អនុញ្ញាត​ឱ្យ​បង្ហាញ​ទង់​ឥន្ទធនូ (​ទង់​តំណាង​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​) នៅ​ក្នុង​កីឡដ្ឋាន​នៅ​ឆ្នាំ​ក្រោយ ដែល​ជា​និមិត្តសញ្ញា​នៃ​សហគមន៍ LGBTQ​។ ខណៈ​ដែល​អតីត​ខ្សែបម្រើ​ឆ្នើម​វ័យ​៤៦​ឆ្នាំ​រូប​នេះ បាន​ពិគ្រោះ​យោបល់​ជាមួយ​ប្រពន្ធ​រួចរាល់​ហើយ មុន​ពេល​សម្រេចចិត្ត​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​នេះ​។

ប្រភព​ជិត​ស្និត​មួយ​បាន​អះអាង​ថា Beckham ជឿជាក់​លើ​ការ​ប្តេជ្ញា​ចិត្ត​របស់​កា​តា​ក្នុង​ការ​រីក​ចម្រើន​លើ​វិស័យ​នេះ​។ ហើយ​សម្រាប់​ព្រឹត្តិការណ៍ World Cup ដែល​ជា​ការ​ប្រកួត​លើក​ដំបូង​ក្នុង​តំបន់​អា​រ៉ាប់​អាច​ជះ​ឥទ្ធិពល​ដល់​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ដ៏​សំខាន់​ផង​ដែរ​។

គួរ​បញ្ជាក់​ជូន​ថា ការ​ប្រកួត​ព្រឹត្តិការណ៍ FIFA World Cup 2022 នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ