ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​នឹង​វិល​ទៅរក​​​ស្ថានភាព​​ធម្មតា​វិញ​នា​ខែ​វិ​ច្ឆិកា ក្រោយ​ចាក់​វ៉ាក់សាំង​បាន​ជាង៧០%

2 ឆ្នាំ មុន

កូរ៉េ​ខាងត្បូង ៖ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ​លោក Moon Jae-in បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា កូរ៉េ​ខាងត្បូង​នឹង​វិល​ត្រឡប់​ទៅ​

កូរ៉េ​ខាងត្បូង ៖ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ​លោក Moon Jae-in បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា កូរ៉េ​ខាងត្បូង​នឹង​វិល​ត្រឡប់​ទៅ​រក​ស្ថានភាព​​ធម្មតា​វិញ​ពី​ជំ​ងឹ​កូ​វី​ដ ១៩ ខណៈ​ដែល​អត្រា​ចាក់​វ៉ាក់សាំង​សម្រេច​បាន​ជាង​៧០​ភាគរយ​។

ទោះ​យ៉ាងណា លោក​ថ្លែង​ថា ការ​រឹត​បន្តឹង​មួយ​ចំនួន​ដូច​ជា​ការ​ពាក់​ម៉ាស នៅ​តែ​ត្រូវ​អនុវត្តន៍​ដដែល​បន្ទាប់​ពី​ខែ​វិ​ច្ឆិកានេះ​​ទៅ ដើម្បី​បន្ត​កាត់​បន្ថយ​ការ​រីក​រាលដាល​នៃ​វីរុស​។

ការ​ប្រកាស​របស់​លោក​បាន​កើតឡើង ខណៈ​ដែល​ប្រជាជន​កូរ៉េ​ខាងត្បូង​ជាង ៣៥,៩​លាន​នាក់​ទទួល​បាន​វ៉ាក់សាំង​ពេញលេញ​គិត​ត្រឹម​ថ្ងៃ​សៅ​រ៍កន្លង​ទៅ​នេះ ដែល​ជា​សញ្ញា​មួយ​កំណត់​ដោយ​រដ្ឋាភិបាល​ក្នុង​ការ​វិល​ទៅ​រក​​ស្ថានភាព​​ធម្មតា​វិញ​។ កូរ៉េ​ខាងត្បូង​មាន​ប្រជាជន​សរុប ៥១,៣​លាន​នាក់​។

លោក​ថ្លែង​ដូច្នេះ​ថា «ដោយ​ផ្អែក​លើ​ស្ថេ​រ​ភាព និង​អត្រា​ចាក់​វ៉ាក់សាំង​ខ្ពស់ យើង​កំពុង​ចាប់ផ្តើម​វិល​ត្រឡប់​ទៅ​រក​ជីវិត​ធម្មតា​វិញ​។ វា​នឹង​ត្រូវ​ចាប់ផ្តើម​អនុវត្តន៍​នោះ​ក្នុង​ខែ​វិ​ច្ឆិកា» ។

លោក​ក៏​បាន​សន្យា​ថា​នឹង​ជួយ​ទៅ​ដល់​អ្នកជំនួញ​តូចតាច និង​ប្រជាជន​រង​គ្រោះ​ដោយសារ​ជំងឺ​កូ​វី​ដ​នេះ​ផង​ដែរ​។

សូម​រម្លឹក​ថា កូរ៉េ​ខាងត្បូង​គឺជា​ប្រទេស​ខាងក្រៅ​ដំបូង​បង្អស់​បន្ទាប់​ពី​ចិន ដែល​មានការ​ឆ្លង​រាតត្បាត​វីរុស​កូ​វី​ដ ១៩​ខ្លាំង ប៉ុន្តែ​ប្រទេស​នេះ​បាន​ចាត់វិធានការ និង​ធ្វើការ​គ្រប់គ្រង​វីរុស​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

គិត​ត្រឹម​ថ្ងៃ​សោ​រ៍ ទី​២៣ ខែតុលា កូរ៉េ​ខាងត្បូង​មាន​អ្នក​ឆ្លង​សរុប​ជាង​៣៥២.០០០​នាក់ និង​ស្លា​.​ប់ ២.៧៦៦​នាក​៕ (​យោង​តាម​ប្រភព​៖ The Korean Herald)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ