ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែ​ប្រយុទ្ធ​ Man City បង្ក​បញ្ហាគប់​គ្រាប់​​ព្រួញ​ដាក់​កីឡា​ករ​ក្រុម​យុវ​ជន

15 ឆ្នាំ មុន

ម៉ា​រី​យ៉ូ បា​ឡូ​​តេ​ល្លី ខ្សែ​ប្រយុទ្ធ​ក្លឹប Man City ទទួល​ការ​រិះ​គន់​ពី​ទង្វើ​ដ៏​​អមនុស្ស​ធម៌​​​ជាថ្មី​ដោយ​គប់​គ្រាប់​ព្រួញ​ដាក់​កីឡា​ករ​យុវ​ជន​របស់​ក្លឹប។ ចំណែក​ក្លឹប​ Man City បញ្ជាក់​​នៅ​​​ពេល​ដំបូង​ថា គ្មាន​​អ្នក​ណា​ម្នាក់​រង​របួស​​ទេ ករណី​នេះ​​គ្រាន់​តែ​ជា​​ការ​លេង​សើច​ដាក់​គ្នា​​​ប៉ុណ្ណោះ ប៉ុន្តែ​ត្រូវ​ធ្វើ​ការ​ស៊ើប​អង្កេត​​រួម​ទាំង​ចាត់​ការ​លើ​របៀប​​វិន័យ ។

​កីឡា​ករ​ម៉ារី​យ៉ូ ​បាឡូ​តេ​ល្លី ខ្សែ​ប្រយុទ្ធ​ជន​ជាតិ​អ៊ីតាលី​​របស់​ក្លឹប​ Man City ត្រូវ​បាន​កាសែត​​អង់​​គ្លេស​​ចុះ​ផ្សាយ​​ថា បាន​គប់​គ្រាប់​ ព្រួញ​ដាក់​កីឡា​ករ​យុវ​ជន​របស់​ក្លឹប​ Man City ដើម្បី​បំបាត់​​នូវ​ភាព​តប់​ប្រមល់​ ប៉ុន្តែ​ក្លឹប​កំពុង​​ត្រៀម​​ស៊ើប​អង្កេត​​ និង​ចាត់​ការ​​តាម​ច្បាប់​ផ្ទៃ​ក្នុង។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ក្លឹប​បាន​​បញ្ជាក់​​​ថា គ្មាន​អ្នក​ណា​ម្នាក់​រង​របួស​​ក្នុង​ហេតុ​ការណ៍​ខាង​លើ​ទេ ព្រោះ​​ជា​ការ​​​លេង​សើច​ដាក់​​គ្នា​ទៅ​វិញ​ទៅ​មក ​គ្មាន​ចេត​នា​​ឱ្យ​នរណា​ម្នាក់​​រង​របួស​ឡើយ ។

គួរ​បញ្ជាក់​ថា ក្នុង​អំឡុង​ពេល​​​កន្លង​មក ទង្វើ​របស់​កីឡា​ករ​បា​ឡូ​តេ​ល្លី ធ្លាប់​​ធ្វើ​​ឱ្យ​ខ្ទរ​ខ្ទារ​​ថា ​កីឡា​ករ​រូប​នេះ​ចូល​ចិត្ត​បង្កើត​បញ្ហា​ក្នុង​ពេល​កន្លង​មក រហូត​ធ្វើ​ឱ្យ​មាន​លេច​ឮ​ដំណឹង​ថា ​លោក​រ៉ូ​ប៊ែរ​តូ ម៉ាន់​ស៊ី​នី គ្រូ​បង្វឹក​​អត់​ធ្មត់​មិន​បាន​ដល់​ថ្នាក់​​គ្រវែង​កា​បូប​​ខោ​អាវ​ដាក់​​នៅ​ក្នុង​បន្ទប់​​ឈប់​សម្រាក​​ចោល ព្រោះ​រូប​គេ​​​មាន​ចំណែក​ធ្វើ​​ឱ្យ​ក្លឹប​​ធ្លាក់​ចេញ​ពី​ជុំ​​១៦​ក្រុម​ចុង​ក្រោយ​​នៃ​ការ​ប្រកួត​អឺរ៉ូប៉ា ។

​សម្រាប់​កាសែត​​ដឹ​ភី​ផល​ផ្សាយ​ថា ការ​បំបាត់​ភាព​ធុញ​ថប់​​ដោយ​គប់​​គ្រាប់​ព្រួញ​ដាក់​កីឡា​ករ​យុវ​ជន​ពី​មាត់​​បង្អួច​ជាន់​ទី​១ ធ្វើ​ឱ្យ​ក្លឹប​ត្រូវ​ធ្វើ​ការ​ស៊ើប​​អង្កេត ទោះ​បី​ជា​បញ្ជាក់​ថា គ្មាន​អ្នក​ណា​ម្នាក់​​រង​របួស​ក៏​ដោយ​ ។ អ្នក​នាំ​​ពាក្យ​របស់​ក្លឹប​ Man City បាន​គូស​បញ្ជាក់​ថា នេះ​ជា​រឿង​ដែល​យើង​ត្រូវ​ចាត់​ការ​​តាម​ច្បាប់ផ្ទៃ​ក្នុង ៕