ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្ទុះ​ធុង​ហ្គា​ស​ ឆក់យកជីវិត​ជាង​ឡាន​២​នាក់ និង​ម្នាក់​ទៀត​របួសធ្ងន់​

2 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ យោងតាម​សេចក្តី​រាយ​ការណ៍​​បឋម​បាន​​ឲ្យ​ដឹង​ថា កាលពី​៦​ល្ងាច​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២១ មាន​ហេតុ​ការណ៍​​ផ្ទុះ​ធុង​

ខេត្តកំពត ៖ យោងតាម​សេចក្តី​រាយ​ការណ៍​​បឋម​បាន​​ឲ្យ​ដឹង​ថា កាលពី​៦​ល្ងាច​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២១ មាន​ហេតុ​ការណ៍​​ផ្ទុះ​ធុង​ហ្គា​ស បណ្តាល​ឲ្យ​​បាត់បង់ជីវិត​ជាង​ជួសជុល​រថយន្ត​​ចំនួន​២​នាក់ និង​ម្នាក់​ទៀត​រងរបួសធ្ងន់​ នៅ​ចំណុច​យានដ្ឋាន​ជួសជុល​រថយន្ត​របស់​ឈ្មោះ ហាន់ ឃូ​ន ភេទ​ប្រុស ​អាយុ​៣៦​ឆ្នាំ ស្ថិត​ក្នុងភូមិ​វត្ត​ពោធិ ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្តកំពត ។

ជន​រង​គ្រោះ​ដែល​បាត់បង់​អាយុជីវិតទាំង២នាក់​ខាងលើ​​ ក្នុងនោះ​ម្នាក់​ឈ្មោះ រិ​ន សុខ​ហេង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ឃ្មុំ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្តកំពត មុខរបរ​រៀន​ធ្វើ​ជាង​ជួសជុល​រថយន្ត និ​ង​ម្នាក់ទៀត​​ឈ្មោះ រិ​ន ហេង បាន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្នំពេញ តែ​ដល់​វេលា​ម៉ោង​៩​យប់ ក៏​បាន​បាត់បង់ជីវិត​នៅ​តាម​ផ្លូវ ដោយសារ​​ឈា.ម​ហូរ​ច្រើន​ពេក ។ ចំណែក​ឈ្មោះ ហ៊ាន បញ្ញា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ស្ពឺ ដែល​មក​ស្នាក់​នៅ​ភូមិ​វត្ត​ពោធិ ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្តកំពត មុខរបររៀន​ធ្វើ​ជាង​ជួសជុល​រថយន្ត​ ​បាន​រង​របួសធ្ងន់ ។

តាម​សេចក្តី​រាយ​ការ​ណ៍​បន្ត​ថា ជន​រង​គ្រោះ​សុទ្ធតែ​ជា​អ្នក​មក​រៀន​ធ្វើ​ជាង​ជួសជុល​រថយន្ត​នៅ​យានដ្ឋាន​ខាងលើ​នេះ​ទាំងអស់ ប៉ុន្តែ​នៅ​ថ្ងៃ​កើតហេតុ​ម្ចាស់​យានដ្ឋាន​បាន​បិទទ្វារ​ទៅ​លេង​ទីក្រុង​ភ្នំពេញ ពេល​នោះ​ជន​រង​គ្រោះ​ទាំង​៣​នាក់ បាន​យក​ធុង​ហ្គា​ស​ចាស់​ៗ ដែល​គេ​ចោល​មក​ដុត​លេង ទើប​​ផ្ទុះ​ ​បណ្តាល​ឱ្យ​មានអ្នក​​បាត់បង់ជីវិត ​និងអ្នក​​រង​របួសធ្ងន់បែបនេះ​​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ