ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីតា​ស្ទុះរ​ត់ទៅ​មើល ពេល​ឮ​ចៅ​ម្នាក់​រត់​មក​ប្រាប់​ថា ចៅ​២​នាក់​ទៀត​បាត់​ក្នុង​ទឹកស្រះ

2 ឆ្នាំ មុន
  • បាត់ដំបង

ក្មេង​ប្រុស​០២​នាក់ ក្នុង​ចំណោម​០៣​នាក់ បាន​លង់ទឹក​ស្លា​.​ប់​យ៉ាង​សង្វេគ​នៅ​ក្នុង​រណ្ដៅ​ដី​អេ​ស្ការ​ទ័​រ ដែល​មាន​ជម្រៅ​ជិត​០៤​ម៉ែត្រ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​

ខេត្តបាត់ដំបង ៖ ក្មេង​ប្រុស​០២​នាក់ ក្នុង​ចំណោម​០៣​នាក់ បាន​លង់ទឹក​ស្លា​.​ប់​យ៉ាង​សង្វេគ​នៅ​ក្នុង​រណ្ដៅ​ដី​អេ​ស្ការ​ទ័​រ ដែល​មាន​ជម្រៅ​ជិត​០៤​ម៉ែត្រ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២១ នៅ​ក្បែរ​ភូមិ​ប៉ោយ​រំ​ជៃ ស្ថិត​ក្នុង​ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល ខណៈ​ពេល​ដែល​ពួក​គេ​បាន​នាំ​គ្នា​ទៅ​ហែល​លេង ដោយ​អាណាព្យាបាល​មិន​បានដឹង​។

បើ​តាម​របាយការណ៍​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​ទាំង​០២​នាក់​ខាងលើ ម្នាក់​ឈ្មោះ លឿន ចិត្ត អាយុ​០៣​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ដួង ថៃ អាយុ​០៥​ឆ្នាំ រីឯ​ក្មេង​ប្រុស​ម្នាក់​ទៀត​ដែល​មិន​ជួប​គ្រោះថ្នាក់​មានឈ្មោះ លឿន លឿន វិត អាយុ​០៤​ឆ្នាំ ពួក​គេ​ជា​បងប្អូន​ជី​ទូច​មួយ​នឹង​គ្នា រស់នៅ​ចំណុច​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

លោក សេង លុ​ច អធិការ​ស្រុក​ថ្មគោល បាន​និយាយ​ថា ក្មេង​ប្រុស​ទាំង​០៣​នាក់​នេះ បាន​ទៅ​ហក់​ទឹក​ក្នុង​រណ្ដៅ​ដី ដែល​គ្រឿងចក្រ​កាយ​យក​អាច​ម៌​ដី​លក់ មាន​ជម្រៅ​ជិត​០៤​ម៉ែត្រ ហើយ​ពួក​គេ​០២​នាក់​បាន​ហក់​ទឹក​លេង រីឯ​ម្នាក់​ទៀត​មិន​បាន​ហក់​នោះ​ទេ​។លោក​បាន​បន្ត​ថា ពេល​ឃើញ​ឈ្មោះ ចិត្ត និង​ឈ្មោះ ថៃ ហក់​ចូល​ទឹក ហើយ​បាត់​ខ្លួន​មិនឃើញ ឈ្មោះ វិត ក៏​បានរ​ត់ទៅ​ប្រាប់​ជីតា ឲ្យ​មក​ជួយ​មើល ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​តែ​ម្ដង​។

បើ​តាម​ជីតា​ក្មេង​រង​គ្រោះ លោក ផល ដួង អាយុ​៦២​ឆ្នាំ បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា ចៅប្រុស​ឈ្មោះ វិត បាន​រត់​យ៉ាង​ត្រហេប​ត្រហប​មក​ប្រាប់​គាត់​ថា «​អា​ថៃ និង​អា​ចិត្ត​» បាន​លោតទឹក​ស្រះ តែ​បាត់​អត់​ឃើញ​ទេ​»​។ ក្រោយ​ឮ​ចៅ​ប្រាប់​បែប​នេះ គាត់​ក៏​បាន​ស្ទុះរ​ត់ទៅ​មើល ឃើញ​តែ​ស្បែកជើង​ម្ខាង​នៅ​លើគោក និង​ម្ខាង​ទៀត​នៅ​ក្នុង​ទឹក​។

ជីតា​ក្មេង​រង​គ្រោះ​ខាងលើ​បន្ត​ថា ពេល​នោះ គាត់ និង​បងប្អូន​បាន​នាំ​គ្នា​ចុះ​រាវរក និង​យក​សំណាញ់​មក​បង់​ផង ទើប​រក​ឃើញ​សាកស​.​ព​។ ប៉ុន្តែ​ក្រោយ​ពេល​រក​ឃើញ គាត់​មិន​ទាន់​ប្រាប់​សមត្ថកិច្ច​នោះ​ទេ ដោយ​ដឹក​យក​ចៅ​ទៅ​ឆ្អើរភ្លើង​សិន តែ​ដឹង​ថា ចៅ​បាន​ស្លា​.​ប់​ហើយ ទើប​គាត់​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​។

លោក សេង លុ​ច អធិការ​ស្រុក​ថ្មគោល បាន​ប្រាប់​ថា ជីតា​ក្មេង​រង​គ្រោះ​ពិតជា​មិន​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ភ្លាម​ៗ​មែន ក្រោយ​រក​ឃើញ​ចៅ​លង់ទឹក​ស្លា​.​ប់​។ ប៉ុន្តែ​ពេល​យកស​.​ព​ចៅ​ទៅ​ឆ្អើរភ្លើង ហើយ​ដឹង​ថា មិន​រស់ ទើប​គាត់​រាយការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ដឹង​។ ហើយ​បើ​យោង​លើ​ការ​បំភ្លឺ​នានា និង​យោង​លើ​ការ​ពិនិត្យ​កន្លែង​កើតហេតុ កុមា​រា​ទាំង​០២​នាក់​ពិតជា​ស្លា​.​ប់​ដោយសារ​លង់ទឹក​មែន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ