ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្រា​ឆ្លង​កូ​វី​ដ​​​បន្ថយ​ថយ​មក​១២៨​នាក់ ខណៈ​អ្នក​ស្លា​.​ប់​ដោយ​មិន​ចាក់​វ៉ាក់សាំង​៧​នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ថយ​ចុះ​មក​ត្រឹមតែ​១២៨​នាក់ ក្នុង​នោះ​រក​ឃើញ​អ្នក​ស្លា​.​ប់​ដោយសារ​ជំងឺ​នេះ ហើយ​មិន​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ចំនួន​៧​នាក់ ក្នុង​ចំណោម

រាជធានី​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ថយ​ចុះ​មក​ត្រឹមតែ​១២៨​នាក់ ក្នុង​នោះ​រក​ឃើញ​អ្នក​ស្លា​.​ប់​ដោយសារ​ជំងឺ​នេះ ហើយ​មិន​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ចំនួន​៧​នាក់ ក្នុង​ចំណោម​៩​នាក់​។

ក្រសួង​បាន​គូសបញ្ជាក់​នៅ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២១ យ៉ាង​ដូច្នេះ​ថា​៖ «​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី បន្ថែម ១២៨ (PCR) នាក់​ទៀត និង​ព្យាបាល​ជា​សះស្បើយ ៣១៩ នាក់ និង​ស្លា​.​ប់ ៩ នាក់ ( ០៧ នាក់ មិន​បាន​ចាក់​វ៉ាក់សាំង​) ។

ក្រសួង​បាន​លើក​ឡើង​ថា ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី មាន​ករណី​ឆ្លង​ពី​ព្រឹត្តិការណ៍​សហគមន៍ ១១៤ នាក់ និង​អ្នកដំណើរ​ពី​បរទេស ១៤ នាក់ ហើយ​គិត​ត្រឹម​ព្រឹ ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២១ នេះ នៅ​កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ សរុប​នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន ១១៧,៧៧២ នាក់ និង អ្នក​ព្យាបាល​ជា​សះស្បើយ​ចំនួន ១១២,៩៧៧ នាក់ និង​អ្នក​ស្លា​.​ប់​បាន​កើន​ដល់​ចំនួន ២,៧៣៤ នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ