ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត! ក្រុម​កោះកុង​អេ​ហ្វ​ស៊ី បើក​ប្រវត្តិសាស្ត្រ គ្រង​ជើងឯក

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ នៅ​ទីបំផុត ក្រុមបាល់ទាត់​កោះកុង​អេ​ហ្វ​ស៊ី បាន​ក្លាយ​ជា​ជើង​ឯក​ពាន​រង្វាន់ សម្ដេច​តេ​ជោ ហ៊ុន សែន (​ថ្នាក់​

​រាជធានីភ្នំពេញ ៖ នៅ​ទីបំផុត ក្រុមបាល់ទាត់​កោះកុង​អេ​ហ្វ​ស៊ី បាន​ក្លាយ​ជា​ជើង​ឯក​ពាន​រង្វាន់ សម្ដេច​តេ​ជោ ហ៊ុន សែន (​ថ្នាក់​ខេត្ត​) គួរ​អោយ​ភ្ញាក់ផ្អើល សម្រាប់​ការ​ប្រកួត​លើក​ទី​១៥ ឆ្នាំ​២០២១​នេះ បន្ទាប់​ពី​បាន​យក​ឈ្នះ​លើ​ក្រុម​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​ត្បូងឃ្មុំ ដោយ​លទ្ធ​ផល​៣-០ ក្នុង​ជំនួប​វគ្គ​ផ្ដាច់ព្រ័ត្រ នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែ​រ​វ៉េ កាលពី​ល្ងាច ថ្ងៃ​ទី ២៣ ខែ តុលា ឆ្នាំ​២០២១​។

កីឡាករ ប៉ែន បញ្ញា​វុ​ឌ្ឍ ដែល​លេចធ្លោ​ជាងគេ​ក្នុង​ក្រុម​កោះកុង បាន​ស៊ុត​បញ្ចូល​ទី​ខេត្ត​ត្បូងឃ្មុំ ១​គ្រាប់ មុន​គេ ធ្វើ​ឲ្យ​ក្រុម​កោះកុង​អេ​ហ្វ​ស៊ី​នាំមុខ នៅ​នាទី​៣៧​។ បន្ទាប់​មក​នៅ​ដើម​វគ្គ​ទី​២ ក្រុម​ជើងឯក​រង​ឆ្នាំ​ចាស់​មួយ​នេះ បាន​ព្យាយាម​វាយបក​វិញ តែ​ធ្វើ​ពុំ បាន​​សម្រេច ព្រមទាំង​បាត់បង់​សមាជិក​ម្នាក់ គឺ​ខ្សែការពារ លី រ​មី ដោយសារ​តែ​ពី​រង​ពិន័យ​កាត​លឿន​លើក​ទី​២ (​កាត​ក្រហម​) នៅ​នាទី​៦៣ ហើយ​ត្រូវ​បញ្ឈប់​អោយ​លេង​ពី​តារាង​ទាំង​មិន​ទាន់​ចប់​។ ការ​បាត់បង់​សមាជិក​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​កោះកុង​មាន​ប្រៀប និង​បាន​ដាក់​សម្ពាធ​ខ្លាំង​លើ​គូ​ប្រ​ជែង​កាន់តែ​ខ្លាំង ហើយ​ទីបំផុត​ក្រុម​កោះកុង​ក៏​រកបាន ២​គ្រាប់​បន្ថែម​ទៀត នៅ​ចុង​ម៉ោង ដោយ​កី​ឡា​ករ​ជៀន វិសាល នៅ​នាទី​៨១ និង​កីឡាករ ពៅ ភា​រិ​ទ្ធ នៅ​នាទី​៩០+៤​។ គ្រាប់​ទី​៣ របស់​កោះកុង គឺជា​គ្រាប់​បាល់​ពិន័យ ១១​ម៉ែត្រ ក្រោយ​ការ​បង្ក​កំ​ហុ​ស​ក្នុង​ប្រអប់​គ្រោះថ្នាក់​របស់​ខ្សែការពារ​ខេត្ត​ត្បូងឃ្មុំ​។

ជ័យជម្នះ​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​កោះកុង​អេ​ហ្វ​ស៊ី បើក​ទំព័រ​ប្រវត្តិ​សាស្ដ្រ​លើក​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន (​ថ្នាក់​ខេត្ត​) លើក​ដំបូង ខណៈ​ក្រុម​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​ត្បូងឃ្មុំ បាន​ត្រឹម​ជើងឯក​រង​២​ឆ្នាំ ជាប់​គ្នា (​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១) បន្ទាប់​ពី​ពួក​គេ ធ្លាប់ ឈ្នះ​ជើងឯក​លើក​ដំបូង​កាលពី​ឆ្នាំ​២០១៩​។

សម្រាប់​រង្វាន់​ជ័យ​លា​ភី នៃ​ពានរង្វាន់​សម្ដេច​តេ​ជោ នា​យក​រដ្ឋ​មន្ដ្រី​-​ថ្នាក់​ខេត្ត​នេះ ក្រុម​ជើងឯក​កោះកុង​អេ​ហ្វ​ស៊ី ទទួល​បាន​ពាន អម​ដោយ​ប្រាក់​រង្វាន់​១៥​លាន​រៀល​, ក្រុម​ជើងឯក​រង​ខេត្ត​ត្បូងឃ្មុំ ទទួល​បាន​ប្រាក់​រង្វាន់​៧​លាន​៥​សែន​រៀល និង​លេខ​៣ គឺ​ខេត្តបន្ទាយមានជ័យ ទទួល​បាន​ប្រាក់​រង្វាន់​៥​លាន​រៀល​។ ក្រុម​ទាំង​៣ នឹង​ត្រូវ​ដឹក​ដៃ​គ្នា​ឡើង​ទៅ​លេង​ពាន​រង្វាន់​សម្ដេច​តេ​ជោ​-​ថ្នាក់​ជាតិ​បន្ដ​ទៀត នា​ពេល​ខាង​មុខ​​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ