ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដឹងពីមូលហេតុដែលកម្ពុជា មិនអាចទប់ផលិតផលកសិកម្មថៃ និងវៀតណាម មិនឱ្យចូលស្រុកបាន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មិនថាវអ្នកចិញ្ចឹមត្រី អ្នកនាំបន្លែ ចិញ្ចឹមមាន់ ចិញ្ចឹមជ្រូក សុទ្ធតែបានត្អូញត្អែរពីផលលំបាកនៅក្នុងការអភិវឌ្ឍមុខរបរ ឬរកផលចំណេញពីវិស័យកសិកម្ម ពីព្រោះការនាំចូលផលិតផលកសិកម្មពីប្រទេសជិតខាងមានថៃវនិងវៀតណាម ច្រើនពេក…

រាជធានីភ្នំពេញ ៖ មិនថាវអ្នកចិញ្ចឹមត្រី អ្នកនាំបន្លែ ចិញ្ចឹមមាន់ ចិញ្ចឹមជ្រូក សុទ្ធតែបានត្អូញត្អែរពីផលលំបាកនៅក្នុងការអភិវឌ្ឍមុខរបរ ឬរកផលចំណេញពីវិស័យកសិកម្ម ពីព្រោះការនាំចូលផលិតផលកសិកម្មពីប្រទេសជិតខាងមានថៃវនិងវៀតណាម ច្រើនពេក ដែលធ្វើឲ្យការផលិតរបស់ពួកគាត់មិនចំណេញ ។

ការទទូចសូមអាជ្ញាធរទប់ស្កាត់ការនាំកសិផលពីប្រទេសជិតខាង ត្រូវគេដឹងថា មានតំាងពីយូរមកហើយ ប៉ុន្តែតិច ឬច្រើនបញ្ហានេះនៅតែមាន មិនអាចបញ្ឈប់បានឡើយ ។ នៅក្នុងការបកស្រាយពន្យល់ពីវិស័យកសិកម្ម ជាច្រើនផ្នែកដល់សធារណជន លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ក៍បានលើកឡើងពីមូលហេតុថា ហេតុអ្វីបានជាកម្ពុជាបន្តអនុញ្ញាតឱ្យកសិផលប្រទេសជិតខាងនៅតែបន្តហូរចូលមកកម្ពុជានោះ ?

ឆ្លើយចំពោះសំណួរនេះ លោករដ្ឋមន្រ្តី ថា នោះក៍ដោយសារប្រទេសកម្ពុជា ជាសមាជិកសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) និងសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលអនុវត្តរបបពាណិជ្ជកម្មសេរី ។ លោកថា ជាមួយនឹងសមាជិកភាពនៃអង្គការតំបន់ និងពិភពលោកនេះ មកទល់ពេលបច្ចុប្បន្ន កម្ពុជាបានសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងជ្រៅចូលទៅក្នុងសេដ្ឋកិច្ចតំបន់និងពិភពលោក ។ ជាក់ស្តែងកម្ពុជាបានក្លាយជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ពហុភាគីចំនួន ១០ កិច្ចព្រមព្រៀងដែលរួមមាន ៖ ATIGA (ASEAN Trade in Goods Agreement) ជាដើម ។

«ក្នុងនាមជាហត្ថលេខីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជាត្រូវគោរពតាមបទដ្ឋាន និងគោលការណ៍នៃការធ្វើពាណិជ្ជកម្មសេរីដែលបានឯកភាពគ្នា» នេះបើតាមការបញ្ជាក់របស់លោក វេង សាខុន ។ លោកបានបន្តថា ការសន្និដ្ឋានថា កម្ពុជាអនុញ្ញាតឱ្យកសិផលនៃប្រទេសជិតខាងហូរចូលមកកម្ពុជា ជាការសន្និដ្ឋានមួយ បង្ហាញពីកង្វះខាតការយល់ដឹងជាទូទៅស្តីពីរបបទីផ្សារសេរីអនុញ្ញាតក្រោមឆ័ត្រកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ពហុភាគី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មពិភពលោក ។

«ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងជំរុញអនុវត្តយុទ្ធសាស្ត្រនៃការកាត់បន្ថយលំហូរកសិកម្មពីខាងក្រៅ តាមរយៈការពង្រឹងឧត្តមភាពប្រកួតប្រជែងផលិតផលកសិកម្មរបស់ខ្លួននៅលើទីផ្សារក្នុងស្រុកដើម្បីកាត់បន្ថយការហូរចូលពីទីផ្សារក្រៅស្រុក ។ ការវិនិយោគនានាក្នុងពេលបច្ចុប្បន្ននេះបាននិងកំពុងអនុវត្តតាមអភិក្រមពង្រឹងខ្សែច្រវាក់តម្លៃជារួម ដែលមានគោលបំណងនាំឆ្ពោះទៅដល់ការផលិតមួយដែលមានស្តង់ដារគុណភាព សុវត្ថិភាពខ្ពស់ ស្របតាមវិធានអនាម័យនិងភូតគាមអនាម័យ និងមានភាពប្រកួតប្រជែងខាងតម្លៃ”នេះជាការបញ្ជាក់របស់លោករដ្ឋមន្រ្តី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ