ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​មេ​ភូមិ​​ឃើញទាន់ កុំអីឡានទម្លាក់ផ្លែស្វាយ​ស្អុយ​រលួយ​​​​ចោល​​ពេញ​ចិញ្ចើមផ្លូវ

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​ម្នាក់​បាន​បើកប​រថយន្ត​យី​ឌុ​ប​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ4A-7406 ពណ៌​ក្រហម​លា​យស​ដឹក​ផ្លែស្វាយ​ស្អុយ​ខូច ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។ លុះ​ឱកាស​ស្ងាត់​​ក៏​បាន​ចត​រថយន្ត​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ រួច​ទម្លាក់​ផ្លែស្វាយ​ទាំងនោះ​ក្បែរ​ផ្លូវ…


ខេត្ត​ប៉ៃលិន ៖ បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​ម្នាក់​បាន​បើកប​រថយន្ត​យី​ឌុ​ប​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ4A-7406 ពណ៌​ក្រហម​លា​យស​ដឹក​ផ្លែស្វាយ​ស្អុយ​ខូច ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។ លុះ​ឱកាស​ស្ងាត់​​ក៏​បាន​ចត​រថយន្ត​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ រួច​ទម្លាក់​ផ្លែស្វាយ​ទាំងនោះ​ក្បែរ​ផ្លូវ ស្រាប់តែ​មេ​ភូមិ​ឃើញ​ទាន់ក៏បញ្ជា​ឱ្យ​កើប​ដាក់​រថយន្ត​វិញ យក​ទៅ​បោះចោល​នៅ​កន្លែង​ផ្សេង ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន ។

ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោងវេលា​ម៉ោង​១ និង​៣០​នាទី រសៀល​ថ្ងៃ​ទី​២៣ ​តុលា នេះ ស្ថិត​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥៩ ក្នុងភូមិ​ភ្នំ​ស្ពុង ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្តប៉ៃលិន ។ ប្រភព​ព័ត៌មាន​ពី​លោក ស្រី សាមី មេ​ភូមិ​ភ្នំ​ស្ពុង បានឱ្យ​ដឹង​
ថា ​ពេល​កំពុង​ជិះ​ម៉ូតូ​តាម​ដង​ផ្លូវ ស្រាប់តែ​ឃើញ​បុរស​ម្នាក់បើកបរ​រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង ឆ្លង​មក​ពី​ទឹកដី​ខេត្តបាត់ដំបង ក្នុង​ទិស​ដៅ​ពី​ជើង​ឆ្ពោះទៅ​ទិស​ខាងត្បូង បម្រុង​ចូល​ទៅ​ក្នុង​ក្រុងប៉ៃលិន ដោយ​មាន​ដឹក​ផ្លែស្វាយ​ស្អុយរលួយ​ខូច​ជា​ច្រើន ខណ​:​ដែល​គេ​លក់​ផ្លែស្វាយ​ល្អ​ៗ អស់​នៅ​ប្រទេស​ថៃ ។

លោក​បន្ត​ទៀត​ថា ពេល​ឃើញ​សភាព​ស្ងប់ស្ងាត់​មនុស្ស​បើកបរ​តាម​ដឹង​ផ្លូវ ម្ចាស់​រថយន្ត​ខាងលើ បាន​ចត​ឈប់​រថយន្ត​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ ក៏​បាន​កៀរ​ទម្លាក់​ចោលផ្លែស្វាយ​ទាំងនោះ ស្រប​ពេល​លោក​ឃើញ ក៏​ចុះ​ទៅ​ត្រួតពិនិត្យ និង​ណែនាំ​ឱ្យ​ម្ចាស់​កើប​ដាក់​លើ​រថយន្ត​ឡើង​វិញ ព្រោះ​ការ​ចោល​បែប​អនាធិបតេយ្យ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន ជះក្លិន​ស្អុយ ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ។

លោក​បញ្ជាក់​ទៀត​ថា បានឃើញ​ទាន់​ម្ដង តែមានចិត្ត​អាណិត​ម្ចាស់​រថយន្ត​ពេក មិន​ចង់​ផាកពិន័យ​អ្វី​នោះ​ទេ គឺ​ឱ្យ​កើប​ផ្លែស្វាយ​ឡើង​លើ​ឡាន​វិញ រួច​ណែនាំ​ឱ្យ​យល់​ដឹង​ពី​ផល​ប៉ះពាល់​សុខភាព​ផ្លូវដង្ហើម គឺ​មិន​ត្រូវ​ចោល​សំរាម​​ពាស​វាល​ធ្វើ​ឱ្យ​បាត់បង់ សោ​ភ័ណ​ភាព​ផ្លូវថ្នល់​នោះ​ទេ ។

គួរបញ្ជាក់ដែរថា ចំពោះមូលហេតុដែលផ្លែស្វាយជាច្រើនបានរលួយស្អុយបែបនេះ គឺបន្ទាប់ពីបាន​ត្រូវទឹកភ្លៀងពេលបេះនៅចំការ ហើយដឹកតាមត្រូវក៏ត្រូវភ្លៀងទៀត ក៏សម្រេចទម្លាក់ចោលបែបនេះ ។

ម្យ៉ាងវិញទៀត បើសិនជា​ចង់​បោះចោល​ផ្លែស្វាយ​ខូច​បែប​នេះ ត្រូវ​រក​កន្លែង​ដី ដែល​នៅ​ឆ្ងាយ​ពី​ថ្នល់ អាច​រក​គុម្ពោត​ព្រៃ​ណាមួយ ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន ឬ​បោះចោល​នៅ​តាម​វាល​ណា ដែល​គ្មាន​មនុស្ស​រស់នៅ ដើម្បី​ឱ្យ​ក្លាយទៅជា​ជីជាតិ​ដំណាំ​ប្រជាពលរដ្ឋ​ផង​ដែរ ៕ ​

អត្ថបទសរសេរ ដោយ