ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សោក​​​នាដ​កម្មទាំងកណ្តាលយប់ ចេញពី​ផឹកវិញ​បើក​​ឡាន​​ចូល​​ទឹក​​​ព្រែក​

2 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ មនុស្ស​ពី​នាក់​បាន​ស្លា.ប់​ក្នុង​រថយន្ត​យ៉ាង​អាណោចអាធម៌ ខណៈ​បើករថយន្ត​ធ្លាក់​ក្នុង​ទឹក​ព្រែក​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំទៅហើយ បន្ទាប់​ពី​នាំ​គ្នា​ជួបជុំ​ផឹកស៊ីនៅហាងមួយកន្លែងយីហោ «ប៉ាវ​ចិន ៦៨» រួច​មក ។ នេះបើតាមប្រភពបឋម​ពី​សមត្ថកិច្ច​បាន​​ចុះ​អន្តរាគមន៍​ដល់កន្លែង​កើត​ហេតុ…

ខេត្ត​កណ្តាល​ ៖ មនុស្ស​ពី​នាក់​បាន​ស្លា.ប់​ក្នុង​រថយន្ត​យ៉ាង​អាណោចអាធម៌ ខណៈ​បើករថយន្ត​ធ្លាក់​ក្នុង​ទឹក​ព្រែក​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំទៅហើយ បន្ទាប់​ពី​នាំ​គ្នា​ជួបជុំ​ផឹកស៊ីនៅហាងមួយកន្លែងយីហោ «ប៉ាវ​ចិន ៦៨» រួច​មក ។ នេះបើតាមប្រភពបឋម​ពី​សមត្ថកិច្ច​បាន​​ចុះ​អន្តរាគមន៍​ដល់កន្លែង​កើត​ហេតុ ។

ហេតុ​ការ​ណ៌​​រន្ធត់ខាងលើ​​ កើតឡើង​កាលពី​ថ្ងៃ​ទី​២២ ​តុលា ឆ្នាំ​២០២១ វេលា​ម៉ោង​២៣​និង​១០​នាទី​យប់ ចំណុច​ខាងលិច​ផ្លូវជាតិ​លេខ​២១ ខាងត្បូង​ព្រែក​សែ​ម ស្ពាន​ទី​៦៨ ស្ថិត​នៅ​ក្នុងភូមិ ព្រែក​សែ​ម ឃុំ សំពៅ​ពូន ស្រុក​កោះធំ ខេត្ត កណ្ដាល ។

សមត្ថកិច្ចឱ្យដឹងទៀតថា ជន​រង​គ្រោះ​ទី​១-ឈ្មោះ ហាក់ សេង​លឹ​ម ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ ប្រ​ធាតុ ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​លក់ដូរ​ដី​ឡូ​តិ៍ នៅ​ភ្នំពេញ ទី​២-​ឈ្មោះ ស៊ា​ង រី ភេទ​ប្រុស ជនជាតិ​ខ្មែរ រស់នៅ​ភូមិ ប្រ​ធាតុ ឃុំ​ព្រែក​ស្ដី ស្រុក កោះធំ ខេត្តកណ្ដាល ជា​កសិករ ។

សាក្សី​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ប្រាប់​អោយ​ដឹងដែរ​ថា មុន​ពេល​កើតហេតុ​ខាងលើ ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​បាន​ចេញពី (​កន្លែង​ផឹកស៊ី​យីហោ ឈ្មោះ ប៉ាវ​ចិន ៦៨ ) របស់​ឈ្មោះ ហឿ​ន ធី ភេទ​ប្រុស ឆ្នាំ​រស់នៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ ។ ផឹករួចបាន​បើកបរ​រថយន្ត​ម៉ាក លុ​ច​ស៊ី​ស RX300 ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2BH 5293 បើកបរ​មាន​ទិស​ដៅ​ពី​លិច ទៅ​កើត ( ចេញពី​ផ្លូវលំ​ចាក់​បេតុង​ឡើង​ផ្លូវជាតិ​២១ ) ពេល​បើកបរ​មក​ដល់​ចំណុច​កើតហេតុ បើកបរ​ទិស​ដៅ ពី​លិច ទៅ​កើត ចេញ​ផ្លូវ​បេតុង ឡើង​ផ្លូវជាតិ ២១ រួច​រេ​ចង្កូត​ទៅ​ទិស​ខាងជើង ធ្លាក់​ចូល​ព្រែក ទើប​បណ្ដាល​អោយ​រថយន្ត​ជន​រង​គ្រោះ​លិច​ក្នុង​ព្រែក​ស្លា.ប់​នៅ​កន្លែង​កើត​ហេតុតែ​ម្ដង ។

សមត្ថកិច្ច​សន្និដ្ឋាន​បឋម ករណី​នេះ​គឺ​បង្ក​ឡើង​ដោយ ជន​រង​គ្រោះ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង មាន​ល្បឿន​លឿន ខ្វះ​ការ​ប្រុង​ប្រយ័ត្ន រេ​ចង្កូត​ទៅ​ទិស​ខាងជើង​ធ្លាក់​ចូល​ព្រែក​បណ្ដាល​អោយ​ស្លាប់​តែ​ម្ដង ។

ចំពោះ​ករណី​នេះ ដោយ​មានការ​ដឹកនាំ​ផ្ទាល់​ដោយ លោក វរសេនីយ៍ឯក ស៊ី​ម ឃាង អធិការ នគរបាល​ស្រុក​កោះធំ បាន​ដឹកនាំ​កម្លាំង​ជំនាញ​និង​ប៉ុស្ដិ៍​រដ្ឋបាល ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ធ្វើការ​ស្រង​រថយន្ត​យក​រថយន្ត​ឡើងគោក និង​យក​សាកសព ជន​រង​គ្រោះ​ទាំង​ពីរ ដឹក​ដោយ​រថយន្ត សា​រ៉ែ​ន នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ប្រគល់​ជូន​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ធ្វើបុណ្យ​តាម​ប្រពៃណី ។

ព័ត៌មានពិស្តារនឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ