ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា ទទួលបានវ៉ាក់សាំងកូវីដ ជាង ១២ម៉ឺនដូសទៀត

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ នៅ​ព្រលប់​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២១ នេះ វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ប្រភេទ ស៊ី​ណូ​វ៉ា​ក់ (Sinovac) ចំនួន…

ភ្នំពេញ​៖ នៅ​ព្រលប់​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២១ នេះ វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ប្រភេទ ស៊ី​ណូ​វ៉ា​ក់ (Sinovac) ចំនួន ១២៤ ៨០០​ដូ​ស​បន្ថែមទៀត ត្រូវបាន​ដឹកជញ្ជូន​មកដល់​រាជធានី​ភ្នំពេញ​។ វ៉ាក់សាំង​ថ្មី​ទាំងនេះ ជា​ជំនួយ​របស់​អង្គការ​សុខភាព​ពិភពលោក ផ្តល់​ឲ្យ​កម្ពុជា តាមរយៈ​យន្តការ COVAX​។

​នេះ​ជា​លើក​ទី​៣ ហើយ ដែល​កម្ពុជា ទទួលបាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ តាម​យន្តការ COVAX របស់​អង្គការ​សុខភាព​ពិភពលោក​។ លើក​ទី​១ កាលពី​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២១ វ៉ាក់សាំង​ប្រភេទ AstraZeneca ផលិត​នៅ​ប្រទេស​ឥណ្ឌា ចំនួន ៣២៤ ០០០​ដូ​ស​។ លើក​ទី​២ នៅ​ថ្ងៃទី​៣០ ខែកក្កដា និង​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២១ វ៉ាក់សាំង​កូ​វីដ​-១៩ “​ច​ន​សាន់ & ច​ន​សាន់​” របស់​សហរដ្ឋអាមេរិក ចំនួន​សរុប ១ ០៦០ ១០០​ដូ​ស និង​លើក​ទី​៣ នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២១ វ៉ាក់សាំង ស៊ី​ណូ​វ៉ា​ក់ ចំនួន ១២៤ ៨០០​ដូ​ស​។​

​លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ដែល​បាន​អញ្ជើញ​ទៅ​ទទួល​វ៉ាក់សាំង​កូ​វីដ ជាមួយនឹង​ប្រធាន​អង្គការ UNICEF និង​អង្គការ WHO បាន​ប្រាប់​អ្នកកាសែត​ថា អង្គការ​សុខភាព​ពិភពលោក តាម​យន្តការ COVAX បាន​សន្យាថា នឹង​ផ្តល់ជំនួយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ដល់​កម្ពុជា ចំនួន​សរុប ៦,៦​លាន​ដូ​ស ហើយ​មកដល់ពេលនេះ កម្ពុជា បានទទួល​ជំនួយ​វ៉ាក់សាំង តាម​យន្តការ COVAX ចំនួន ២,៥​លាន​ដូ​ស​ហើយ​។​

​សូម​រម្លឹកថា គិត​ត្រឹម​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២១ កម្ពុជា​ទទួលបាន​វ៉ាក់សាំង​សរុប​ជាង ៣៦​លាន​ដូ​ស​ហើយ​។ ក្នុងនោះ ជំនួយ​របស់​ចិន មាន​ចំនួន ៧,៥​លាន​ដូ​ស និង​ជំនួយ​ពី​អង្គការ​សុខភាព​ពិភពលោក តាម​យន្តការ Covax ចំនួន ២,៥​លាន​ដូ​ស​។

​គិត​ត្រឹម​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២១ កម្ពុជា​ទទួលបាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន​ជាង ៣៦​លាន​ដូ​ស រួមមាន​៖ វ៉ាក់សាំង​ចិន (Sinovac និង Sinopharm ) ជាង ៣៣​លាន​ដូ​ស និង​វ៉ាក់សាំង​ជំនួយ​របស់​អង្គការ​សុខភាព​ពិភពលោក ពី​ជប៉ុន អង់គ្លេស និង​អាមេរិក សរុប​ជិត ៣​លាន​ដូ​ស ( ១-AstraZeneca ជា​ជំនួយ​របស់​អង្គការ​សុខភាព​ពិភពលោក ដែល​ផលិត​នៅ​ឥណ្ឌា ៣២៤ ០០០​ដូ​ស ២-AstraZeneca ជា​ជំនួយ​របស់​ប្រទេស​ជប៉ុន ១ ០០០ ០០០​ដូ​ស ៣-AstraZeneca ជា​ជំនួយ​របស់​អង់គ្លេស ៤១៥ ០០០​ដូ​ស ៤-Johnson & Johnson ជា​ជំនួយ​របស់​អាមេរិក ១ ០៦០ ១០០​ដូ​ស និង​៥-Sinovac ចំនួន ១២៤ ៨០០​ដូ​ស )៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ