ខេត្តកំពង់ឆ្នាំង ៖ លោកវរសេនីយ៍ទោ ឃឹម សុផាត ឋានៈនាយរងការិយាល័យ ដឹកនាំកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ ចុះបង្ក្រាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ។
ករណីឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង០៩និង ៣០នាទីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ នៅចំណុច ភូមិក្រាំងសៀម ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
ការចុះបង្ក្រាបនេះ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និង មានការសម្របសម្រួលនីតិវិធី ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។
ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ រី សឿន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិក្រាំងសៀម ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង (រក្សាទុក ជួញដូរ និងប្រើប្រាសដោយខុស ច្បាប់នូវសារធាតុញៀន) ។
សមត្ថកិច្ចក៏បានដកហូតវត្ថុតាង រួមមាន ថ្នាំញៀនចំនួន ០៨កញ្ចប់, ទូរសព្ទ ០១គ្រឿង, កាំភ្លើងកែឆ្នៃ ចំនួន០១ដើម ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញ កំពុងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ