ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វា​.​យ​ប្រហារ​ជំរុំ​ភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នៅ​បង់​ក្លា​ដេស ស​ម្លា​.​ប់​មនុស្ស​៦​នាក់

2 ឆ្នាំ មុន

បង់ក្លាដេស ៖ មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​៦​នាក់​បាន​ស្លា​.​ប់ ក្នុង​ការ​វា​.​យ​ប្រហារ​ជំរុំ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ស្ថិត​ក្នុង​ប្រទេស​បង់​

បង់ក្លាដេស ៖ មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​៦​នាក់​បាន​ស្លា​.​ប់ ក្នុង​ការ​វា​.​យ​ប្រហារ​ជំរុំ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ស្ថិត​ក្នុង​ប្រទេស​បង់​ក្លា​ដេ​ស​នៅ​ថ្ងៃ​សុក្រ​នេះ​។

ប៉ូ​លី​ស​និយាយ​ថា ក្រុម​ប្រដាប់​អាវុធ​បាន​វា​.​យ​ប្រហារ​សាលា​សាសនា​មួយ​ខ្នង មុន​ពេល​ទៀប​ភ្លឺ ស្ថិត​ក្នុង​ទីក្រុង Cox Bazar បណ្តាល​ឲ្យ​គ្រូ ៣​នាក់ អ្នក​ស្ម័គ្រចិត្ត ២​នាក់ និង​សិស្ស​ម្នាក់​ស្លា​.​ប់​បាត់បង់​ជីវិត​។

ស្នងការ​ប៉ូ​លី​សម្នាក់​ឈ្មោះ Shihab Kaiser Khan បាន​និយាយ​ថា កំពុង​មាន​ប្រតិបត្តិការ​តាម​ចាប់ខ្លួន​អ្នក​ប្រព្រឹត្តិ​។ បុរស​រ៉ូ​ហ៊ីង​យ៉ា​ម្នាក់​ដែល​មាន​អា​វុ​.​ធ និង​គ្រាប់​រំ​សេវ​ ត្រូវ​បាន​ចាប់ខ្លួន​។

សូម​បញ្ជាក់​ថា ជនជាតិ​ដើម​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ជាង ១​លា​នាក់​បាន​រស់នៅ​ជា​ក្រុម​ក្នុង​ជំរុំ​ភៀសខ្លួន ស្ថិត​នៅ​ភាគ​ខាងត្បូង​ប្រទេស​បង់​ក្លា​ដេ​ស ដែល​ពួក​គេ​ភាគច្រើន​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​មី​យ៉ា​ន​ម៉ា ដើម្បី​គេច​ពី​ការ​បង្ក្រាប​យោធា​នៅ​ក្នុង​ឆ្នាំ ២០០៧​។

កាលពី​ខែ​មុន ខ្មាន់​កាំ​ភ្លើ​.​ង បាន​បា.ញ់​ស​ម្លា​.​ប់​មេដឹកនាំ​មូ​ស្លី​រ៉ូ​ហ៊ីង​យ៉ា​ដ៏​លេចធ្លោ​ម្នាក់​នៅ​ក្នុង​ជំ​រំ​​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ