ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​១ក្រុម​​ធ្វើសកម្មភាព​​ក្នុង​​ស្រុក​កៀន ស្វាយ ត្រូវតុលាការ​សម្រេចហើយ​

2 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ លោកស្រី ពេ​ជ ម៉ា​រ៉ែ​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២១ បាន​

ខេត្ត​កណ្តាល ​៖ លោកស្រី ពេ​ជ ម៉ា​រ៉ែ​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២១ បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ក្រុម​ចោរលួច​នៅ​ស្រុក​កៀន​ស្វាយ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ពី​បទ «​អំពើលួច» តាម​មាត្រា​៣៥៣ , ៣៥៦ នៃ​ក្រមព្រហ្មទណ្ឌ ដែល​បាន​​ប្រព្រឹត្ត​​កាលពី​​វេលា​ម៉ោង​១២នឹង​៣០​នាទីយប់រំលងអធ្រាត្រឈានចូល​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២១ ចំណុច​កើតហេតុ​ភូមិ​ពពាលខែ​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។

ជន​រង​គ្រោះ​ឈ្មោះ​ប៉ុ​ល សាឡ​ន ហៅ​ញា​ញ់ ភេទ​ស្រី អាយុ​៥៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ពពាលខែ​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

ជន​ត្រូវ​ចោទ​ចំនួន​៤​នាក់​ខាងលើ​ ​រួម​មាន​ ១-​ឈ្មោះ​តេ​ង វណ្ណ​ឌី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ពពាលខែ​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ​(​ឃាត់ខ្លួន​) ២​-ឈ្មោះ រ៉េ​ត ដា​រ៉ុ​ង ហៅ​មិ​ក ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ពពាលខែ​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ​ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ (​ឃាត់ខ្លួន​)​ធ្លាប់​ជាប់​ពន្ធនាគារ​១​លើក ​៣-​ឈ្មោះ​ភុ​ន ផា​ន់​ណ​យ ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពពាលខែ​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ​(​គេចខ្លួន​-​ធ្លាប់​ជាប់​ពន្ធនាគារ​២​លើក​) និង​៤-​ឈ្មោះ​ខន ចាន់​ថន ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្តៅ​កន្លែង​ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ​ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ (​គេចខ្លួន​) ។

នគរបាល​ស្រុក​កៀនស្វាយ បានអោយ​ដឹង​ថា ខ​ណៈពេល​ជន​រង​គ្រោះ​កំពង់​សំ​រាន​លង់លក់​នៅ​ក្នុងផ្ទះ ស្រាប់តែ​ជនសង្ស័យ​ចំនួន​៣​នាក់ គឺ​ទី​១-​ឈ្មោះ​តេ​ង វណ្ណ​ឌី ភេទ​ប្រុស ទី​២-​ឈ្មោះ ភុ​ន ផា​ន់​ណ​យ ភេទ​ប្រុស និង​ទី​៣-​ឈ្មោះ​ខន ចាន់​ថន ភេទ​ប្រុស បាន​ធ្វើ​សកម្មភាព​គាស់​ដំបូលផ្ទះ​លួច​ចូល​ទៅ​ក្នុងផ្ទះ​របស់​ជន​រង​គ្រោះ​លួ​យ​យក​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ ពណ៌​ខ្មៅ នឹង​អាយ​ផេ​ត​មួយ​គ្រឿង​ស៊េរី​A៨២២ របស់​ជន​រង​គ្រោះ ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច ក្រុម​ជនសង្ស័យ​បាន​គេចខ្លួន​បាត់​។

តាមប្រភពដដែលបានបន្ត​ថា លុះដល់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​៨​នឹង​៣០​នាទី​ព្រឹក ​ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដីឥដ្ឋ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ភ្លាម​កំលាំង​ប៉ុស្តិ៍​សហ​ការណ៍​ជាមួយ​កំលាំង​ជំនាញ​ផ្នែក​នគរបាល​យុត្តិធម៌​ស្រុក​កៀនស្វាយ​។ បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​។

លុះដល់​វេលា​ម៉ោង​១៧​នឹង​៤០​នាទី​ថ្ងៃ ខែ ឆ្នាំ​ដដែល ទើប​កំលាំង​ផ្នែក​ជំនាញ​នគរបាល​យុត្តិធម៌ នឹង​កំលាំង​នគរបាល​ប៉ុស្តិ៍​ដីឥដ្ឋ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់​ខាងលើ​ យក​មក​ធ្វើការ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដីឥដ្ឋ ក្រោយ​ពី​សួរនាំ​នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ជនសង្ស័យ​ឈ្មោះ​តេ​ង វណ្ណ​ឌី ភេទ​ប្រុស ​បាន​សារភាព​ថា​ ខ្លួន​រួម​ជាមួយ ឈ្មោះ​ខន ចាន់​ថន ភេទ​ប្រុស និង​ឈ្មោះ​ភុ​ន ផា​ន់​ណ​យ ភេទ​ប្រុស ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ​ដៃ នឹង​អាយ​ផេ​តរប​ស់ជន​រង​គ្រោះ​ពិតប្រាកដ​មែន​។

លុះដល់​ម៉ោង​៨នឹង​០០​នាទី​ថ្ងៃ ខែ ឆ្នាំ​ដដែល​ ជនសង្ស័យ​ទាំង​បី​នាក់​ខាងលើ​បាន​យក​អាយ​ផេ​ក​០១​គ្រឿង​ព​ណ៍​ទឹកប្រាក់​មក​លក់​អោយឈ្មោះ​រ៉េ​ត ដា​រ៉ុ​ង ហៅ​មិ​ក ភេទ​ប្រុស ក្នុង​តំលៃ​៦.០០០០រៀល (​ប្រាំមួយ​មឺ​ន​រៀល​)​ ។ ​ចំណែក​ឈ្មោះ​រ៉េ​ត ដា​រ៉ុ​ង ភេទ​ប្រុស បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ទទួលផល​ចោរកម្ម ទិញ​អាយ​ផេ​ត​ពី​​ជន​​ទាំង​បី​នាក់​ខាងលើ​ពិតប្រាកដ​មែន​។ ហើយ​ជននេះ​ក៏​​បាន​ឆ្លើយ​សារភាព​ទៀត​ថា ចំពោះ​សម្ភារៈ​ដូចជា ដាវ​កៃ​ឆ្នៃ កាំបិ.ត កណ្ដៀ.វ នឹង​កាំភ្លើ.ង​ស្នប់​ជា​របស់​ខ្លួន​ពិតប្រាកដ​មែន​​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ