ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ស្វាគមន៍​ភ្ញៀវ​មក​ពី ៤៦​ប្រទេស​(​មាន​កម្ពុជា​) ចូលដោយ​មិន​ធ្វើ​ច​ត្តា​ឡី​ស័ក ចាប់ពី​ថ្ងៃ​ទី​១ វិច្ឆិកា

2 ឆ្នាំ មុន

ក្រុង​បាងកក ៖ ក្រសួងការបរទេស​ថៃ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ តុលា ២០២១ បាន​ប្រកាស​បញ្ជី​ឈ្មោះ​ប្រទេស និង​ដែនដី ចំនួន​៤៦…

ក្រុង​បាងកក ៖ ក្រសួងការបរទេស​ថៃ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ តុលា ២០២១ បាន​ប្រកាស​បញ្ជី​ឈ្មោះ​ប្រទេស និង​ដែនដី ចំនួន​៤៦ ក្នុង​នោះ​រួម​មាន​ប្រទេស​កម្ពុជា​ផង​ដែរ ត្រូវ​បាន​រដ្ឋាភិបាល​ថៃ អនុញ្ញាត​ឲ្យ​ចូល ដោយ​មិន​ចាំបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក​ទេ ចាប់ពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា​តទៅ ក្នុង​ការ​បើក​ឡើង​វិញ នេះបើយោងតាមសារព័ត៌មាន The Nation របស់ថៃ ។

ភ្ញៀវ​មក​ពី​ប្រទេស និង​ដែនដី ចំនួន ៤៦ ដែល​ត្រូវ​បាន​ពណ៌នា​ថា ជា​ក្រុម​ដែល​មាន​ហានិភ័យ​ទាប អាច​ចូល​ប្រទេស​ថៃ តាម​ផ្លូវអាកាស ដោយ​គ្មាន​ការ​ដាក់​ឲ្យ​នៅ​ដាច់​(​ច​ត្តា​ឡី​ស័ក​) ប្រសិនបើ​ពួក​គេ ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ និង​ធ្វើតេស្ត​អវិជ្ជមាន សម្រាប់​ជំងឺ​កូ​វី​ដ​-១៩ មុន​ពេល​មក​ដល់ ហើយ​ពួក​គេ​ក៏​ត្រូវ​យល់ព្រម ធ្វើតេស្ត​មួយទៀត នៅ​ពេល​មក​ដល់​ប្រទេស​ថៃ​ផង​ដែរ ។

ប្រទេស និង​ដែនដី​ចំនួន ៤៦ រួម​មាន ៖
០១. អូស្ត្រាលី
០២. អូ​ទ្រី​ស
០៣. បា​រ៉ែ​ន
០៤. បែ​ល​ហ្ស៊ិ​ក
០៥. ប៊ូ​តាន
០៦. ប្រ៊ុ​យ​ណេ
០៧. ប៊ុល​ហ្គា​រី
០៨. កម្ពុជា
០៩. កា​ណា​ដា
១០. ឈី​លី
១១. ចិន
១២. ប្រទេស​ស៊ី​ប
១៣. សាធារណរដ្ឋ​ឆេ​ក
១៤. ដា​ណឺ​ម៉ាក
១៥. អេ​ស្តូ​នី
១៦. ហ្វាំ​ង​ឡង់
១៧. បារាំង
១៨. អា​ល្លឺ​ម៉​ង់
១៩. ប្រទេស​ក្រិ​ក
២០. ហុង​គ្រី
២១. អ៊ី​ស្លង់
២២. អៀរ​ឡង់
២៣. អ៊ី​ស្រា​អែ​ល
២៤. អ៊ី​តា​លី
២៥. ជប៉ុន
២៦. ឡា​ត​វី
២៧. លី​ទុ​យ​អា​នី
២៨. ម៉ា​ឡេ​ស៊ី
២៩. ម៉ា​ល់តា
៣០. ហូ​ឡង់
៣១. នូ​វែ​ល​សេ​ឡង់
៣២. ន័​រវេ​ស
៣៣. ប៉ូ​ឡូញ
៣៥. ព័រ​ទុ​យ​ហ្កា​ល់
៣៥. កា​តា
៣៦. អា​រ៉ា​ប៊ី​សា​អូឌីត
៣៧. សិង្ហ​បុរី
៣៨. ស្លូ​វេ​នី
៣៩. កូរ៉េ​ខាងត្បូង
៤០. អេ​ស្ប៉ា​ញ
៤១. ស៊ុ​យ​អែ​ត
៤២. ប្រទេស​ស្វី​ស
៤៣. អេ​មី​រ៉ាត​អា​រ៉ាប់​រួម
៤៤. ចក្រភព​អង់គ្លេស
៤៥. សហរដ្ឋអាមេរិក
និង​៤៥. ហុងកុង ។

ក្រសួងការបរទេស​ថៃ បាន​ចេញ​សេចក្តីណែនាំ​ សម្រាប់​អ្នក​ធ្វើ​ដំណើរ​បរទេសផ្សេងទៀត ដែល​មាន​បំណង​ចូល​ប្រទេស​ថៃ ចាប់ពី​ថ្ងៃ​ទី​១ ខែវិច្ឆិកា​តទៅ ដោយ​មាន​សេចក្តី​លម្អិត​ដូច​ខាងក្រោម ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ