ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ពី​ទឹកជំនន់​លិច​! ស្រូវ​នៅ​កន្លែង​មិន​លិច​ទឹក​ត្រូវ​កណ្តុរ​ស៊ី​ខ្ទេច​អស់​ជា​ច្រើន​ហិ​កតា

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

អស់ពី​ទឹកជំនន់​លិច​ស្រូវ ចំណែក​កន្លែង​មិន​លិច​វិញ​ក៏​ត្រូវ​បាន​កណ្តុរ​ស៊ី​ខ្ទេច ហើយ​ប្រជា​កសិករ​ក៏​នាំ​គ្នា​ទប់ស្កាត់ ដោយ​ដាក់​ថង់​ប្លា​ស្ទិ​កបាំង​ជុំវិញ​ស្រែ ដើម្បី​

ខេត្តបន្ទាយមានជ័យ ៖ អស់ពី​ទឹកជំនន់​លិច​ស្រូវ ចំណែក​កន្លែង​មិន​លិច​វិញ​ក៏​ត្រូវ​បាន​កណ្តុរ​ស៊ី​ខ្ទេច ហើយ​ប្រជា​កសិករ​ក៏​នាំ​គ្នា​ទប់ស្កាត់ ដោយ​ដាក់​ថង់​ប្លា​ស្ទិ​កបាំង​ជុំវិញ​ស្រែ ដើម្បី​ការពារ​កណ្តុរ ហេតុការណ៍​នេះ​កើតឡើង​ស្ថិត​នៅ​វាល​ខាងលិច ភូមិ​គោក​អំពិល ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី​។

បើ​តាម​ប្រជា​កសិករ បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២១​នេះ​ថា នៅ​ស្រុក​មង្គល​បូ​រី រង​ផល​ប៉ះពាល់​ដោយសារ​ទឹកជំនន់ ធ្វើ​ឱ្យ​ជន់​លិច​ស្រូវ​ប្រជា​កសិករ ប៉ុន្តែ​នៅ​វាលស្រែ​ខាងលិច​ភូមិ​គោក​អំពិល ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី ស្រូវ​មិន​ត្រូវ​បាន​លិច​ទឹក​នោះ​ទេ តែ​បែរជា​ត្រូវ​សត្វ​កណ្តុរ​មក​ស៊ី​ស្រូវ​អស់​ជា​ច្រើន​ហិ​កតា ហើយ​ក៏​មាន​ប្រជា​កសិករ​ខ្លះ​បាន​នាំ​គ្នា​ភ្ជួរ​ព្រួស​សារ​ជា​ថ្មី​ផង​ដែរ​។

ប្រជា​កសិករ​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​សត្វ​កណ្តុរ​ស៊ី​ស្រូវ កាត់​បំផ្លាញ​នេះ ព្រោះតែ​ផ្នែក​ខាងលើ ត្រូវ​ទឹកជំនន់​ជន់​លិច​ស្រូវ​អស់ ទើប​សត្វ​កណ្តុរ​ទាំងនោះរ​ត់រក​កន្លែង​ទីទួល និង​កន្លែង​មិន​លិច​ទឹក ទើប​ឆ្នាំ​នេះ ស្រូវ​ដែល​មិន​លិច​ទឹក ក៏​ត្រូវ​បាន​កណ្តុរ​ស៊ី​អស់​ច្រើន​ខុស​ពី​ឆ្នាំ​មុន​។

ប្រជាក​សិរ​បាន​បញ្ជាក់​ថា នៅ​ពេល​កណ្តុរ​ស៊ី​ស្រូវ​ច្រើន​ខុស​ពី​ឆ្នាំ​មុន ក៏​ឃើញ​ប្រជា​កសិករ​បាន​នាំ​គ្នា​ដាក់​ថ្នាំ​ស​ម្លា​.​ប់​សត្វ​កណ្តុរ បាញ់ថ្នាំ​ការពារ​កណ្តុរ​ស៊ី​ស្រូវ ប៉ុន្តែ​នៅ​តែ​ការពារ​មិន​ឈ្នះ ទើប​ប្រជា​កសិករ​នាំ​គ្នា​យក​ថង់​ប្លា​ស្ទិ​ក​បិទ​បាំង​ជុំវិញ​ស្រូវ ដើម្បី​ការពារ​មិន​ឱ្យ​កណ្តុរ​ចូល​កាត់ ហើយ​កណ្តុរ​ដែល​ស៊ី​ស្រូវ​នោះ​ភាគច្រើន​ស៊ី​ស្រូវ​ដែល​ផើ​ប ហើយ​ជា​ស្រូវ​សែន​ក្រអូប បណ្តាល​ខូចខាត​អស់​ជា​ច្រើន​ហិ​កតា​នៅ​វាល​ខាងលិច​ភូមិ​គោក​អំពិល ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ