ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ឥណ្ឌា​ម្នាក់​ប្រើ​វិធី​នឹក​ស្មាន​មិន​ដល់​ដាក់​ប្រពន្ធ ដើម្បី​លួច​លុយ​ទៅ​រៀប​ការ​នារី​ថ្មី

2 ឆ្នាំ មុន

ឥណ្ឌា ៖ កាលពី​ពេល​ថ្មី​ៗ​នេះ បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់ ត្រូវ​បាន​តុលា​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជិ​វីត បន្ទាប់​ពី​រូបគេ​

ឥណ្ឌា ៖ កាលពី​ពេល​ថ្មី​ៗ​នេះ បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់ ត្រូវ​បាន​តុលា​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជិ​វីត បន្ទាប់​ពី​រូបគេ​បាន​យក​ពស់វែក​ដើម្បី​ឱ្យ​ចឹ.ក​ប្រពន្ធ​របស់​ខ្លួន រហូត​នាង​ស្លា​.​ប់​បាត់​​បង់​​ជីវិត​។ នេះ​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន BBC កាលពី​ថ្ងៃ​ទី​២០ ខែតុលា​។

បុរស​ជា​ប្តី​ចិត្ត​​អប្រិយ​រូបនោះ​ឈ្មោះ​ Suraj Kumar អាយុ​២៨​ឆ្នាំ បាន​ចំណាយ​៩២​ដុល្លារ ទិញ​ពស់វែក​ពី​ផ្សារងងឹត​ខុសច្បាប់​មួយ​កន្លែង​នៅ​ភាគ​ខាងត្បូង​រដ្ឋ Kerala ដើម្បី​សម្រេច​ផែនការ​ខ្លួន ដោយ​ឱ្យ​វា​ចឹ.ក​ស​ម្លា​.​ប់​ប្រពន្ធ​មានឈ្មោះ Uthra អាយុ​២៥​ឆ្នាំ​។ ខណៈ​ពស់វែក​នោះ ជា​ពូជ​ពស់វែក​មាន​ពិស​ខ្លាំង​បំផុត​លើ​ពិភពលោក​។

បើ​តាម​ការ​បញ្ជាក់​ពី​លោក Apukuttan Ashok ប្រធាន​ប៉ូលិស​ស៊ើបអង្កេត​បានឱ្យ​ដឹង​ថា ជន​បង្ក​បាន​ប៉ុនប៉ង​ស​ម្លា​.​ប់​ប្រពន្ធ​៣​លើក​រួច​មក​ហើយ​។ ដោយ​ផែនការ​គេ​គឺ​ស​.​ម្លា​.​ប់​ប្រពន្ធ​រួច​លួច​យក​លុយ​របស់​នាង ដើម្បី​ទៅ​រៀប​ការ​ជាមួយ​នារី​ថ្មី​ម្នាក់​ទៀត​។

គួរ​រំលឹក​ថា Suraj និង Uthra បាន​រៀប​ការ​ជាមួយ​គ្នា​កាលពី​២​ឆ្នាំ​មុន​។ ដោយ Suraj ស្ថិត​ក្នុង​គ្រួសារ​ក្រីក្រ ខណៈ Uthra មក​ពី​គ្រួសារ​មាន​ជីវភាព​ធូរធារ​។ Suraj ទទួល​បាន​ថ្លៃ​បណ្ណាការ​ជា​មាស​មាន​តម្លៃ​ជាង​៣​ម៉ឺន​ដុល្លារ ជាមួយ​រថយន្ត​១​គ្រឿង រួម​និង​ប្រាក់​ប្រចាំខែ​ជាង​១០០​ដុល្លារ​បន្ថែម​ទៀត​ពី​ឪពុក​ម្តាយ​ខាង​ប្រពន្ធ ដើម្បី​ជួយ​មើលថែ​កូនស្រី​របស់​ពួក​គាត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ