ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ហ្គា​ស​ដ៏កក្រើកនៅ​ចិន ស្លា​.​ប់ និង​របួស​ជាង​៣០​នាក់

2 ឆ្នាំ មុន

ចិន ៖ មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​៣​នាក់​បាន​ស្លា​.​ប់​បាត់បង់​ជីវិត និង​ជាង​៣០​នាក់​ទៀត​រង​របួស​ក្នុង​ហេតុការណ៍​ផ្ទុះ​ហ្គា​ស​ដ៏​

ចិន ៖ មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​៣​នាក់​បាន​ស្លា​.​ប់​បាត់បង់​ជីវិត និង​ជាង​៣០​នាក់​ទៀត​រង​របួស​ក្នុង​ហេតុការណ៍​ផ្ទុះ​ហ្គា​ស​ដ៏​កក្រើក​នៅ​ក្នុង​ភោ​ជនី​យ​ដ្ឋា​ន​មួយ​ស្ថិត​នៅ ទីក្រុង Shenyang ប្រទេស​ចិន​។

អាជ្ញាធរ​ចិន​បាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​ថា ការ​ផ្ទុះ​ហ្គា​ស​ដ៏​ខ្លាំង​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​អគារ​មួយ​ដែល​ជា​កន្លែង​ស្នាក់​នៅ​ផង និង​កន្លែង​ពាណិជ្ជកម្ម​ផង​។

មន្ត្រី​ចិន​កំពុងធ្វើការ​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​ការ​ផ្ទុះ​នោះ​។

ប្រតិបត្តិការ​សង្គ្រោះ និង​រុករក​កំពុង​តែ​បន្ត​ជាមួយនឹង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ២៥​គ្រឿង ហើយ​អ្នក​ពន្លត់​អគ្គិភ័យ​ចំនួន ១១០​នាក់​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​នោះ​ទីនោះ​។

ហេតុការណ៍​ផ្ទុះ​ដ៏​រន្ធ​.​ត់​ត្រូវ​បាន​ថត​ជាប់​ដោយ​កា​ម៉េ​រ៉ា និង​ត្រូវ​បាន​គេ​ធ្វើការ​ចេញ​រំលែក​យ៉ាងច្រើន​នៅ​លើ​បណ្តាញ​សង្គម​។ នៅ​ក្នុង​ការ​ផ្ទុះ មាន​ផ្សែង​ធូលី​ជះ​មក​ខាងក្រៅ គ្រប់​ដណ្តប់​លើ​ដងផ្លូវ បណ្តាល​ឲ្យ​អ្នកដំណើរ​ជា​ច្រើន​រត់គេច​ខ្លួន​។

Shenyang ដែល​ជា​រដ្ឋធានី​របស់​ខេត្ត Liaoning មាន​ប្រជាជន​ជាង ៩​លាន​នាក់​រស់នៅ​។

សូម​រម្លឹក​ថា កាលពី​ខែមិថុនា​កន្លង​ទៅ មានការ​ផ្ទុះ​ហ្គា​ស​នៅ​ផ្សារ​មួយ​កន្លែង​ស្ថិត​នៅ​កណ្តាល​ប្រទេស​ចិន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន ២៥​នាក់​ស្លា​.​ប់ និង​ជាង ១៣០​នាក់​រង​របួស​៕ (​យោង​តាម​ប្រភព​៖ CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ