ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វះកាត់​ប្ដូរ​ក្រលៀន​ជ្រូក​ឲ្យ​មនុស្ស ​ដោយ​ជោគជ័យ​នៅ​អា​មេ​រិ​ក

2 ឆ្នាំ មុន

បណ្ដា​អ្នក​វិទ្យាសាស្ត្រ​អា​មេ​រិ​ក បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ធ្វើ​ឲ្យ​ដំណើរ​លើ​ខ្លួន​មនុស្ស នៃ​ក្រ​​លៀន​ជ្រូក​ដែល​កែប្រែ​បែប​ហ្សេ​នេ​ទិ​ក ដែល​នោះ​ជា​របក​កំ​ហើ​ញ​មួយ​តំណាង​ឲ្យ​ក្ដី​សង្ឃឹម សម្រាប់​មនុស្ស​ជា​ច្រើន ដែល​រង់ចាំ​ការ​វះកាត់​ដូរ​ក្រលៀន​

សហរដ្ឋអាមេរិក ៖ បណ្ដា​អ្នក​វិទ្យាសាស្ត្រ​អា​មេ​រិ​ក បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ធ្វើ​ឲ្យ​ដំណើរ​លើ​ខ្លួន​មនុស្ស នៃ​ក្រ​​លៀន​ជ្រូក​ដែល​កែប្រែ​បែប​ហ្សេ​នេ​ទិ​ក ដែល​នោះ​ជា​របក​កំ​ហើ​ញ​មួយ​តំណាង​ឲ្យ​ក្ដី​សង្ឃឹម សម្រាប់​មនុស្ស​ជា​ច្រើន ដែល​រង់ចាំ​ការ​វះកាត់​ដូរ​ក្រលៀន​។ ប្រសិនបើ​ជោគជ័យ​នេះ​ ត្រូវ​បាន​អះអាង នោះ​នឹង​អាច​ឲ្យ​គេ​គិត​ថា ជ្រូក​នឹង​អាច​ថ្ងៃ​ណាមួយ ត្រូវ​បាន​ចិញ្ចឹម​ក្នុង​គោលបំណង ផ្ដល់​បណ្ដា​សរីរាង្គ ដូច​ជា​សួត​និង​បេះដូង​ជាដើម សម្រាប់​វះកាត់​ដូរ​ឲ្យ​មនុស្ស​ដែល​ត្រូវការ​ចាំបាច់​។

ការ​វះកាត់​ដូរ​ក្រលៀន​ជ្រូក​ឲ្យ​មនុស្ស​នោះ ត្រូវ​បាន​ធ្វើ​ក្នុង​មន្ទីរពេទ្យ​ NYU LANGONE ​ក្រុង​ញូ​វ​យ៉​ក កាលពី​ថ្ងៃ​ទី​២៥​ ខែកញ្ញា​កន្លង​ទៅ ដោយ​គេ​បាន​យក​ក្រ​លៀង​ជ្រូក​កែប្រែ​ខាង​ហ្សេ​នេ​ទិ​ក ដែល​អាច​ឲ្យ​សរីរាង្គ​នោះ​មិន​ត្រូវ​បដិសេធ​ដោយ​សរីរាង្គ​មនុស្ស​។

ក្រលៀន​ជ្រូក​ដែល​និយាយ​នោះ មិនមែន​យក​ទៅ​ប្ដូរ​ខាងក្នុង​ខ្លួន​មនុស្ស​ឡើយ តែ​គេ​បាន​ភ្ជាប់​ប្រព័ន្ធ​សរសៃឈាម ទៅ​ប្រព័ន្ធ​សរសៃឈាម​អ្នក​ជំ​ងឹ​ម្នាក់ ដែល​ស្ថិត​ក្នុង​ស្ថានភាព​នៃ​ការ​ស្លា.ប់​សរសៃ​ខួរក្បាល​រួច​ទៅ​ហើយ​។ គ្រួសារ​អ្នកជំងឺ​នោះ​ បាន​អនុញ្ញាត​ឲ្យ​យក​រូបគេ វះកាត់​ពិសោធន៍​ដូរ​ក្រលៀន​នៅ​ត្រង់​ភ្លៅ​។ ក្រោយ​ការ​ប្ដូរ​ហើយ​ក្រលៀន​នេះ​ បាន​ដំណើរការ​ទៅ​តាម​ស្ថានភាព​របស់​វា ដោយ​អាច​ផលិត​ទឹកនោម​ជាដើម​។ ​នេះ​ជា​ការ​អះអាង​របស់​លោក​ ROBERT MONTGOMERY នាយក​នៃ​វិទ្យាស្ថាន​វះកាត់​ដួ​រ​សរីរាង្គ​នៃ​មន្ទីរពេទ្យ​ NYU LANGONE ។

លោក​និយាយ​ថា ​ក្រលៀន​ពិតជា​ដំណើរការ ២​ថ្ងៃ​កន្លះ​ជា​ពេលធ្វើការ​ពិសោធន៍​។ ក្រលៀន​នោះ​បាន​ធ្វើ​នូវ​អ្វី​ដែល​ត្រូវធ្វើ ដោយ​វា​អាច​ផលិត​ទឹកនោម​។ ការ​វះកាត់​ប្ដូរ​បែប​នោះ គេ​ធ្លាប់​បាន​ធ្វើ​រួច​មក​ហើយពី​មុន​រៀង​មក តែ​មិន​ដែល​បាន​ជោគជ័យ​ឡើយ​លើ​មនុស្ស​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ