ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​សម្រេចការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​បាន ១​ពាន់​លាន​ដូ​សហើយ​

2 ឆ្នាំ មុន

ឥណ្ឌា ៖ ប្រទេស​ឥណ្ឌា​បាន​ផ្តល់​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ ១៩​បាន​ចំនួន ១​ពាន់​លាន​ដូ​ស ដែល​វា​ជា​ជោគជ័យ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​មួយ

ឥណ្ឌា ៖ ប្រទេស​ឥណ្ឌា​បាន​ផ្តល់​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ ១៩​បាន​ចំនួន ១​ពាន់​លាន​ដូ​ស ដែល​វា​ជា​ជោគជ័យ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​មួយ កើតឡើង​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ក្រោយ​ពេល​ប្រទេស​នេះ​រង​ការ​វា​.​យ​ប្រហារ​ពីរ​លក​ទី ២​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ ១៩​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ CNN នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​។

ប៉ុន្តែ​ខណៈ​ឥណ្ឌា​អបអរ​ការ​ឆ្លង​មក​ដល់​ចំណុច​នេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍ អ្នកជំនាញ​មួយ​ចំនួន​បាន​ព្រមាន​ថា ការ​គំ​រា​.​ម​កំហែង​នៃ​វីរុស​នេះ​មិន​ទាន់​ចប់​នៅឡើយ​ទេ ខណៈ​ប្រជាជន​រាប់​លាន​នាក់​ទៀត​នៅ​មិន​ទាន់​បាន​ទទួល​វ៉ាក់សាំង​អ្វី​សោះ​។

រហូត​មក​ដល់​ពេល​នេះ ប្រជាជន​ឥណ្ឌា​ពេញវ័យ​ប្រមាណ ៣០​ភាគរយ​ប៉ុណ្ណោះ​ទទួល​បាន​វ៉ាក់សាំង​ពេញលេញ ចំណែក​អ្នក​ទទួល​បាន​វ៉ាក់សាំង​ដូ​ស​ទី ១​មាន​ចំនួន ៧៤​ភាគរយ​។ នេះ​បើ​យោង​តាម​ក្រសួងសុខាភិបាល​ឥណ្ឌា​កាលពី​ថ្ងៃ​ទី ១៦ ខែតុលា​នេះ​។ តួលេខ​នោះ​មិន​រួម​បញ្ចូល​កុមារ​អាយុ​ក្រោម ១៨​ឆ្នាំ​ឡើយ​ដែល​មាន​ប្រមាណ ៤១​ភាគរយ​នៃ​ប្រជាជន​សរុប​របស់​ឥណ្ឌា​។ ពួក​គេ​ទាំងនោះ​មិន​ទាន់​មាន​សិទ្ធិ​ទទួល​បាន​វ៉ាក់សាំង​ឡើយ​។

ប៉ុន្តែ​ទោះបីជា​ឥណ្ឌា​កំពុង​ញាប់ដៃ​ញាប់​ជើង​ក្នុង​ការ​ផ្តល់​វ៉ាក់សាំង​ជូន​ប្រជាជន​ពេញវ័យ​ឲ្យ​បាន​ពេញលេញ​ក្តី ប្រទេស​ដែល​មាន​ប្រជាជន ១,៣​ពាន់​លាន​នាក់​នេះ កំពុង​បើក និង​នាំ​ចេញ​វ៉ាក់សាំង​រាប់​លាន​ដូ​ស​។ កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន ឥណ្ឌា​បាន​បើក​ទទួលយក​អ្នកទេសចរ​បរទេស​ចូល​ក្នុង​ប្រទេស​ជា​លើក​ដំបូង បន្ទាប់​ពី​ធ្វើការ​បិទ​អស់​រយៈពេល​ជិត ១៨​ខែ ហើយ​នៅ​ក្នុង​ប្រទេស មនុស្ស​រាប់​លាន​នាក់​បាន​ធ្វើ​ដំណើរ​ដើម្បី​ប្រារ​ព្វ​ពិធីបុណ្យ​ផ្សេង ហើយ​ចលនា​របស់​ប្រជាជន​ត្រូវ​គេ​រំពឹង​ថា​នឹង​កើនឡើង​កាន់តែ​ខ្លាំង​នៅ​ក្នុង​ខែ​វិ​ច្ឆ​ការ​ខាង​មុខ​អំឡុង​ពិ​ធិ​បុណ្យ​សា​សា​នា​ឥណ្ឌូ Diwali​។

អ្នកជំនាញ​មានការ​ព្រួយបារម្ភ​ថា ការ​ធ្វើ​ដំណើរ​ឆ្លង​រវាង​រដ្ឋ និង​រដ្ឋ និង​លទ្ធភាព​នៃ​ការ​ផ្លាស់​ប្តូរ​ថ្មី​អាច​ធ្វើ​ឲ្យ​មានការ​ឆ្លង​រាតត្បាត​ខ្លាំង​លើក​ទី ៣ ដែល​ធ្វើ​ឲ្យ​ប្រជាជន និង​កុមារ​មិន​ទាន់​ទទួល​បាន​វ៉ាក់សាំង​គ្រោះថ្នាក់​ខ្លាំង​។

ជា​រៀងរាល់ថ្ងៃ វ៉ាក់សាំង​ចំនួន ៨​លាន​ដូ​សត្រូវ​បាន​គេ​ផ្តល់​ជូន​ពលរដ្ឋ​ប៉ុន្តែ​សមាគម​ន៍​វេជ្ជសាស្ត្រ​ឥណ្ឌា​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ប​ញ្ឍ​ប់​ការ​នាំ​ចេញ​វ៉ាក់សាំង​សិន រហូត​ដល់​ប្រជាជន​កាន់តែ​ច្រើន​ត្រូវ​បាន​គេ​ចាក់​ជូន​ដល់​ផ្ទះ​។

សូម​រម្លឹក​ថា ឥណ្ឌា​ជា​ប្រទេស​ទី ២ ដែល​មានការ​ឆ្លង​វីរុស​កូ​វីដ-១៩ ​ខ្លាំង​បំផុត​ក្នុង​លោក បន្ទាប់​ពី​អា​មេ​រិ​ក​។ គិត​ត្រឹម​ថ្ងៃ​ទី ១៩ ខែតុលា ឆ្នាំ ២០២១​នេះ ឥណ្ឌា​មាន​អ្នក​ឆ្លង​សរុប​ប្រមាណ ៣៤,១​លាន​នាក់ និង​ស្លា​.​ប់​ជាង ៤៥០.០០០​នាក់​៕ (​យោង​តាម​ប្រភព​៖ CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ